15

2.4K 85 0
                                    

«ចៅហ្វាយ!ថ្ងៃស្អែកមានពិធីជប់លៀងនៅភូមិគ្រឹះរបស់លោករ៉ាម៉ន គាត់ក៏បានអញ្ជើញចៅហ្វាយទៅដែរ» លូកាស ដើរមកព្រមទាំងមានលិខិតអញ្ជើញនៅក្នុងដៃ។ រ៉ាម៉ន អាល់ឌ្រិចឆ៍ ធ្លាប់ជាដៃគូរជំនួញរបស់ លេអូណាដូ ទាំងពីគាត់មិនទាន់ប្រគល់សណ្ឋាគារឲ្យ ឡាន់ដូ គ្រប់គ្រងមកម្ល៉េះ ដោយសារតែហេតុផលនេះធ្វើឲ្យឡាន់ដូ មិនអាចបដិសេធបានទោះជាគេមានការងាររុំខ្លួនក៏ដោយ។

«អឺម!!ខ្ញុំនឹងទៅ»​ ឡាន់ដូ ដៀងភ្នែកសំលឹងមើលនាឡិកាឃើញថាជាពេលដែលស៊ូអើចេញពីសាលា។

«លូកាស លោកទៅទទួលស៊ូអើជំនួសខ្ញុំផង ខ្ញុំរវល់!!» គេគ្មានជំរើសទេព្រោះគេត្រូវបញ្ចប់ការងារនៅរសៀលនេះឲ្យហើយ។

«បាទ ចៅហ្វាយ!» លូកាស តបទទួលមុននឹងទាញទ្វារបិទថ្នមៗមិនចង់រំខានសមាធិរបស់ ឡាន់ដូ កំពុងតែធ្វើការ។

ស៊ូអើ ដើរចេញពីសាលាទាំងសភាពស្លេកស្លាំងដោយមានវេននេសដើរអមជាមួយ អាហារដែលនាងបានញាំទាំងប៉ុន្មានត្រូវចេញម៉ោវិញទាំងអស់ នាងមិនដឹងថានាងកើតអីឲ្យប្រាកដទេប៉ុន្មានថ្ងៃនេះ កាលពីមុនទោះជាក្រពះរបស់នាងធ្វើទុកក៏មិនដល់ថ្នាក់ក្អួតចង្អោរខ្លាំងបែបនេះដែរ។

«ចាំនៅនឹងហើយ ចាំគ្នាទៅយកម៉ូតូជូនឯងទៅផ្ទះ!»វេននេស និយាយហើយបំរុងនឹងដើរទៅក៏ត្រូវ ស៊ូអើ ចាប់ដៃជាប់។

«មិនអីទេវេននេស ខ្ញុំ...»និយាយមិនទាន់ចប់ស្រួលបួលផងក៏មានសំលេងមួយជ្រែកកាត់នាងមុន។

«អ្នកនាងស៊ូអើ!!» លូកាស ដែលឈរចាំនាងនៅពីមុខឡាននៅឯក្រៅសាលាក៏ស្រែកឡើងព្រោះតែឃើញស៊ូអើនៅពីចំងាយខ្លាចក្រែងថានាងស្តាប់មិនលឺ។ ពេលដែល ស៊ូអើ ឃើញលូកាស បែបនោះក៏ចាប់ផ្តើមធ្វើអីមិនត្រូវព្រោះតែនាងគេចមិនបានស្រាប់ទៅហើយ នាងមិនចង់លាក់នឹង វេននេស ទេ គ្រាន់តែនាងមិនមានភាពក្លាហានតែប៉ុណ្ណោះ។

«ឯងស្គាល់គេមែនទេ ស៊ូអើ?» វេននេស ចាប់ផ្តើមឆ្ងល់នឹងឬកពាររបស់ ស៊ូអើ ម្តងទៀត នាងនឹងស៊ូអើជិតដិតនឹងគ្នាណាស់តែស៊ូអើ ចូលចិត្តមានអាថ៌កំបាំងនិងនាងរហូតធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងមិនមែនជាមនុស្សដែលនាងទុកចិត្ត។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now