«លោកម្ចាស់ត្រូវការឲ្យខ្ញុំរៀបចំអាហារពេលព្រឹកទេ?» មេផ្ទះដើរមកសួរបុរសចំណាស់ព្រមទាំងឱនលំទោនដោយការគោរពព្រោះថាបុរសម្នាក់នេះជាអ្នកដែលមានឥទ្ធិពលជាងគេក្នុងភូមិគ្រឹះនេះ។
«ខ្ញុំមិនឃ្លានទេ!»
«ចា៎ បើលោកម្ចាស់ត្រូវការអីអាចហៅខ្ញុំបានគ្រប់ពេល» ថាហើយមេផ្ទះម្នាក់នោះបំរុងចេញទៅផ្ទះបាយធ្វើការបន្តតែក៏ត្រូវទច់ងក់និងសំលេងរបស់បុរសចំណាស់ ។
«ឈប់សិន!!» គាត់មានអារម្មណ៏ថាមានអ្វីម្យ៉ាងដែលមិនប្រក្រតីក្នុងផ្ទះ ភ្នែករបស់គាត់សំលឹងមើលអ្នកបំរើម្នាក់ទៀតកំពុងតែលើកអាហារទៅខាងលើ។
«ចា៎ លោកម្ចាស់?»
«ផ្ទះរបស់យើងមានភ្ញៀវមែនទេ?» គាត់ដឹងច្បាស់ថាគ្មានផ្លូវដែល ឡាន់ដូ នៅផ្ទះថ្មើរនឹងទេ គេប្រាកដជាទៅសណ្ឋាគារធ្វើការបាត់ហើយតាមចរិតរបស់គេនោះ។
«មែនហើយលោកម្ចាស់ អ្នកប្រុសបាននាំអ្នកនាង ស៊ូអើ មកទីនេះកាលពីប៉ុន្មានថ្ងៃមុននេះឯង» អ្នកបំរើនៅទីនេះជាមនុស្សស្មោះត្រង់ណាស់ មិនចេះលាក់បាំងនិងម្ចាស់របស់ខ្លួនទេ ទើបមេផ្ទះប្រាប់គ្រប់យ៉ាងពីរឿងទាក់ទងនិងអ្នកប្រុសប៉ុន្មានថ្ងៃនេះដល់ គាត់។
«នាំខ្ញុំទៅជួបនាងបន្តិច!» មេផ្ទះដើរនាំផ្លូវរហូតដល់បន្ទប់ឡាន់ដូ ធ្វើឲ្យបុរសចំណាស់ស្លុតបន្តិចនៅពេលដែលដឹងថា ឡាន់ដូ អនុញ្ញាតឲ្យភ្ញៀវមកសំរាកក្នុងបន្ទប់បែបនេះ។
ក្រិក~
ពេលដែលគាត់បើកទ្វារចូលទៅខាងក្នុងក៏ឃើញ ស៊ូអើ អង្គុយផ្អែកនិងគ្រែសំលឹងទៅក្រៅបង្អួចយ៉ាងក្រៀមក្រំ គាត់មិនដឹងថាមានរឿងអីកើតឡើងចំពោះក្មេងៗទេតែគាត់ក៏មិនអាចមើលរំលងពីបញ្ហានេះបានដែលក្នុងនាមជាឪពុកម្នាក់។
«ក្មួយមិនអីទេមែនទេ?» គាត់ចាប់ផ្តើមសួរនាំនៅពេលដែលឃើញស៊ូអើរវល់តែសំលឹងទៅខាងក្រៅហាក់ដូចជាមានរឿងជាច្រើនដែលត្រូវគិតនៅក្នុងចិត្ត។ ស៊ូអើ ងាកមកតាមសំលេងរបស់បុរសចំណាស់ នាងភាំងបន្តិចព្រោះមិនដែលស្គាល់បុរសចំណាស់ម្នាក់នេះតែក៏មិនបានឆោឡោហើយក៏និយាយជាមួយគាត់វិញតាមសំរួល។
YOU ARE READING
ជំពប់ស្នេហ៍សាតាន (ចប់)
Romanceអ្នកណាទៅស្មានដល់ថាគ្រាន់តែរឿងខ្សែករមួយខ្សែ នាងត្រូវគេចាប់មកបែបនេះ? ស៊ូអើ x ឡាន់ដូ P.s. This story was my first ever work that I'd written when i were a senior at high school (over 3years ago). There are many mistakes I haven't revived since I want t...