ស៊ូអើ ភ្ញាក់ឡើងក៏ឃើញថាខ្លួនឯងស្ថិតក្នុងរង្វង់ដៃអ្នកណាម្នាក់ នាងទាញដៃគេចេញថ្នមៗដើម្បីកុំឲ្យគេភ្ញាក់តែមនុស្សរវាសដូចជាគេក៏ភ្ញាក់ឲ្យទាល់តែបាន។
«ចង់ទៅណា?» គេទាញនាងចូលមកក្នុងរង្វង់ដៃគេម្តងទៀតព្រមទាំងខ្សឹបតិចៗក្បែរត្រចៀករបស់នាង។
«បន្ទប់ទឹក» នាងនិយាយចប់ក៏ទាញភួយដើរចូលបន្ទប់ទឹកព្រោះនាងមិនអាចប្រឈមមុខនិងស្ថានភាពពេលនេះបានទេចង់គេចក៏គេចមិនកើត ស៊ូអើមើលខ្លួនឯងនៅក្នុងកញ្ចក់ នាងមើលខ្លួនឯងមិនខុសអីពីមនុស្សដែលបាត់បង់គ្រប់យ៉ាងរបស់តែមួយគត់ដែលនាងមានត្រូវគេត្របាក់យកទៅបាត់ នាងគ្មានអ្វីសេសសល់ទៀតទេក្នុងជីវិតនាង មិនថាគ្រួសារ មិត្តប្រុស គ្មានអ្នកណាផ្តល់កំលាំងចិត្តឲ្យនាង ទោះជានាងស្លាប់ក៏គ្មានអ្នកណាខ្វល់ពីនាងដែលមើលទៅ ស៊ូអើ សំរូតខ្លួនក្នុងអាងទឹកនាងហើយបង្អត់ដង្ហើមខ្លួននាងទៅក្នុងទឹកព្រោះនាងមិនចង់ប្រឈមមុខនិងវាតទៅទៀតទេ នាងហត់នឿយ ដល់ពេលដែលនាងត្រូវសំរាកហើយ។ ឡាន់ដូ ដើរទៅវិញទៅមកពីមុខបន្ទប់ទឹកយូរហើយតែមិនឃើញ ស៊ូអើ ចេញមកគេក៏សំរេចចិត្តទំលុះទ្វារចូលទៅតែអ្វីដែលគេឃើញគឺរូប រាងស្តើងរបស់ ស៊ូអើ ដេកស្តូងស្តឹងនៅក្នុងអាងទឹក គេស្ទុះទៅត្រកងនាងនាងចេញហើយសង្រ្គោះបឋមដល់នាងមុនពេលដែលគេខល ហៅគ្រូពេទ្យឲ្យមកផ្ទះរបស់គេ។គេអង្គុយក្បែរគ្រែសំលឹងមើលមុខ ស៊ូអើ ដោយការព្រួយបារម្ភគេមិនធ្លាប់ខ្វលខ្វាយពីអ្នកណាពីមុនមកទេ នេះជាលើកទីមួយហើយដែលគេមានអារម្មណ៍ថាខ្លាចបែបនេះ ទឹកមុខស្លេកស្លាំងរបស់នាងធ្វើឲ្យគេបារម្ភកាន់តែខ្លាំងឡើងគេ។គេយកដៃដាក់លើថ្ងាសរបស់នាងកំដៅនៅបានថយចុះទៅហើយតែនាងនៅតែមិនទាន់ដឹងខ្លួន។ ស៊ូអើ កំរើកភ្នែកបន្តិចព្រោះមានអារម្មណ៍ដល់ចំហាយក្តៅចេញពីដៃរបស់នាង ឡាន់ដូ ងាកទៅប្រសព្វភ្នែកជាមួយនិងនាងហើយក៏រហ័សដកដៃចេញពីនាង។
«ខ្ញុំប្រាប់ហើយមែនទេថាខ្ញុំនិងឲ្យនាងរស់ពិបាកជាស្លាប់ មានន័យថាខ្ញុំមិនឲ្យនាងស្លាប់ពេលនេះទេ» ពាក្យសំដីរបស់គេក្បត់ចិត្តច្បាស់ណាស់ ក្នុងចិត្តរបស់គេបារម្ភពីនាងស្ទើរដាច់ខ្យល់ទៅហើយតែមាត់របស់គេបែរជាមិនស្តាប់បញ្ជារបស់គេទៅវិញ។
YOU ARE READING
ជំពប់ស្នេហ៍សាតាន (ចប់)
Romanceអ្នកណាទៅស្មានដល់ថាគ្រាន់តែរឿងខ្សែករមួយខ្សែ នាងត្រូវគេចាប់មកបែបនេះ? ស៊ូអើ x ឡាន់ដូ P.s. This story was my first ever work that I'd written when i were a senior at high school (over 3years ago). There are many mistakes I haven't revived since I want t...