9

2.7K 80 0
                                    

ថ្ងៃនេះ ស៊ូអើ សំរេចចិត្តថានិងទៅរកខ្សែកដែលនាងបានយកពី ឡាន់ដូ មកឲ្យគេវិញព្រោះនាងគ្មានហេតុផលអីត្រូវនៅផ្ទះរបស់គេរហូតទេ នាងស្រាប់តែមានអារម្មណ៍ថាបាត់បង់ភាពកក់ក្តៅពេលដែលនិយាយដល់ការចាកចេញពីផ្ទះនោះ នាងនិងលែងបានឃើញមុខ ឡាន់ដូ តទៅទៀត ក្រែងនេះជាអ្វីដែលនាងចង់បានមិនចឹង?តែហេតុអីនាងចាំបាច់មានទឹកមុខខកបំណងបែបនេះទៅវិញ?ឬមួយក៏នាង...គិតបានត្រឹមនេះនាងក៏គ្រវីក្បាលបណ្តេញគំនិតទាំងនោះចេញ។

«ឯងកើតអីនិង បានជាគិតតែពីគ្រវីក្បាលមិនឈប់?» ​វេននេសដើរមកឃើញមិត្តមានឬកពារចំលែកៗក៏ចោតសួរ។

«គ្រាន់តែគិតរឿងខ្លះតែប៉ុណ្ណោះ!» នាងតបសំនួររបស់វេននេស ដោយស្នាមញញឹមព្រោះមិនចង់ឲ្យមិត្តមកខ្វល់ខ្វាយជំនួសនាង។

«អឺម..និយាយចឹងស្អែកឯងទៅសាលាឬអត់?» វិស្សមកាលរដូវក្តៅក៏បានបញ្ចប់ហើយនិស្សិតដូចជាពួកនាងក៏ត្រូវទៅរៀនសូត្រវិញដែរ​ វេននេស និង ស៊ូអើ ជានិស្សិតឆ្នាំទី៤ដូចគ្នាគ្រាន់តែ ស៊ូអើ រៀនផ្នែកគ្រប់គ្រងហើយ វេននេស រៀនផ្នែកឌីហ្សាញ កុំឆ្ងល់អីថាពួកនាងស្គាល់គ្នាបានដោយរបៀបម៉េចនោះ វាអាចជានិស្ស័យក៏ថាបាន។

«ប្រាកដជាទៅហើយ» នាងនិយាយដោយមិនបាច់គិតយូរ។

«អូខេ!អីចឹងស្អែកខ្ញុំនិងទៅយកឯងណា៎»

«មិនអីទេ!!ខ្ញុំឈប់នៅបន្ទប់ជួលនោះហើយ នាំតែពិបាកឯងទេ» ស៊ូអើ បដិសេធព្រោះមិនចង់ឲ្យរឿងត្រូវបែកធ្លាយ ណាមួយរឿងរបស់នាងវាជិតចប់ទៅហើយ។

«ប្រាប់អាស័យដ្ឋានថ្មីរបស់ឯងម៉ោ ខ្ញុំជិះម៉ូតូទៅយកឯង» វេននេស នៅតែមិនព្រមចុះចាញ់ងាយៗ។

«ខ្ញុំថាមិនអីគឺមិនអីហើយ ខ្ញុំអាចទៅបានដោយខ្លួនឯងបានណា វេននេស! ឯងនេះបារម្ភពីខ្ញុំខុសរឿងតែម្តង» ស៊ូអើ ធ្វើមុខកាចដាក់មិត្តហើយក៏សើចចេញម៉ោព្រមគ្នាជាមួយ វេននេស នាងចាត់ទុក វេននេស ដូចជាបងស្រីរបស់នាងចឹងព្រោះ វេននេស ធ្វើឲ្យនាងមានអារម្មណ៍ថានាងមិនបាននៅម្នាក់ឯងក្នុងពិភពលោកដ៏ធំនេះ។

«ស្រេចតែ​ឯងចុះចឹង!!ស្អែកជួបគ្នាណា៎» វេននេស លើកដៃលាមិត្តព្រោះតែដល់ម៉ោងចេញពីធ្វើរបស់នាងទៅហើយ។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now