16

2.4K 84 0
                                    

«ប្អូនមិនបានមានផ្ទៃពោះទេ ព្រោះរដូវរបស់ប្អូនទើបតែបាត់រដូវរយៈពេល១អាទិត្យតែប៉ុណ្ណោះ វាអាចមកយឺតបន្តិចព្រោះតែការស្ត្រេសនិងញាំអាហារមិនទៀងទាត់» អ្នកគ្រូពេទ្យស្អាតរៀបរាប់ប្រាប់ស៊ូអើបន្ទាប់ពីពិនិត្យអាការៈរបស់នាងរួចរាល់។ ស៊ូអើស្រាលខ្លួនបន្តិចនៅពេលដែលដឹងថាខ្លួនមិនបានពពោះ តែយ៉ាងណានាងនៅតែមានចំងល់សួរគ្រូពេទ្យដដែល។

«ហេតុអីក៏ឧបករណ៍ពិនិត្យផ្ទៃពោះដែលខ្ញុំបានប្រើវាមានគំនូសពីរទៅវិញអ្នកគ្រូពេទ្យ?ហើយនៅរឿងដែលខ្ញុំក្អួតមិនឈប់ទៀត» «ឧបករណ៍ពិនិត្យគភ៌មួយចំនួនត្រូវបានផលិតឡើងដោយមិនត្រូវតាមស្តង់ដានៅមន្ទីរពេទ្យទេ វាអាចជារបស់ក្លែងក្លាយដែលត្រូវបានចែកចាយដោយជនខិលខូចមួយចំនួន ចំនែកឯរឿងដែលប្អូនក្អួតមិនឈប់នោះមកពីការឡើងជាតិអាស៊ីតនៅក្នុងក្រពះទើបបណ្តាលឲ្យមានអាការៈក្អួតចង្អោរបែបនេះ» អ្នកគ្រូពេទ្យបកស្រាយនូវចំងល់របស់ ស៊ូអើ យ៉ាងក្បោះក្បាយធ្វើឲ្យនាងធូរចិត្តម្តងទៀតព្រោះនាងមិនទាន់ត្រៀមខ្លួនក្នុងការចិញ្ចឹមកូនទេ ណាមួយនាងខ្លាចថាបើសិនជា ឡាន់ដូ ដឹងថានាងមានកូនគេអាចនឹងឲ្យនាងរំលូតចេញក៏ថាបាន។
«អ្នកគ្រូពេទ្យ មានថ្នាំសំរាប់ការពារដែរទេ?» នាងចង់មានន័យដល់ថ្នាំពន្យារកំណើត ទោះជាពេលនេះនាងមិនមានកូនក៏នាងត្រូវបង្ការទុកដែរព្រោះមនុស្សដូចជាគេមិនគួរឲ្យទុកចិត្តស្រាប់ចំនែកនាងវិញក៏ចាញ់ប្រៀបគេទៀត នាងមិនអាចទប់ទល់នឹងឬកពារត្រេកកាមរបស់គេបានឡើយ។
«មាន!!គឺនៅបន្ទប់ទល់មុខនឹងបន្ទប់ពិនិត្យផ្ទៃពោះជាន់ផ្ទាល់ដី»
«ចាស៎ អរគុណអ្នកគ្រូពេទ្យ!» នាងងើបពីកៅអីដើរសំដៅទៅរកបន្ទប់ដែលគ្រូពេទ្យប្រាប់។ បន្ទាប់ពីបានថ្នាំហើយ ស៊ូអើ ក៏ដើរចេញពីមន្ទីរពេទ្យដោយមានទឹកមុខស្រស់ស្រាយជាងមុន សំណាងហើយដែលនាងមកមន្ទីរពេទ្យទាន់ កុំអីថ្មើរនេះនាងប្រាកដជាដេកយំហើមភ្នែកជាមិនខាន។
រាងក្រាស់របស់ ឡាន់ដូ ដើរទៅវិញទៅមកក្នុងបន្ទប់ទទួលភ្ញៀវដើម្បីរង់ចាំវត្តមានរបស់ម៉ាក់កូនរបស់គេ ដៃធំកាន់ឧបករណ៍ពិនិត្យគភ៌នៅក្នុងដៃជាប់ធ្វើមើលតែជារបស់មានតំលៃលើសលប់អីចឹង។ ស៊ូអើ ដើរចូលមកក្នុងផ្ទះដោយមានយួរថង់ថ្នាំនៅក្នុងដៃដែលជាថ្នាំព្យាបាលក្រពះនឹងថ្នាំពន្យារកំណើត។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now