5

3.3K 96 0
                                    

ស៊ូអើ ត្រូវគេឃុំពេញមួយថ្ងៃតែឡាន់ដូក៏មិនចិត្តអាក្រក់ដល់ថ្នាក់ឲ្យនាងដេកស្លាប់នៅនិងកន្លែងដែរគេ​បានឲ្យអ្នកបំរើនៅក្បែរនាងស្ទើរតែ២៤ម៉ោងដៃដែលជាប់ខ្នោះត្រូវបានដោះចេញនៅពេលដែលចូលបន្ទប់ប៉ុណ្ណោះតែមិនបានមានន័យថានាងអាចចូលទៅម្នាក់ឯងនាងត្រូវគេយាមប្រៀបដូចជាអ្នកទោស ឡាន់ដូជាមនុស្សល្អិតល្អន់គេអាចគ្រប់គ្រងនាងបានសូម្បីតែពេលគេមិននៅ។

«នាងយ៉ាងម៉េចហើយ?» គ្រាន់តែចូលមកដល់ផ្ទះមិនទាន់បានអង្គុយស្រួលបួលផង ឡាន់ដូក៏សួរនាំពីអាការៈរបស់ ស៊ូអើភ្លែត ពីមេផ្ទះម្នាក់ដែលដើរកាត់តាមបន្ទប់ទទួលភ្ញៀវ។

«អ្នកនាងគេងលក់ហើយ អ្នកប្រុស!» អ្នកបំរើនៅទីនេះនាំគ្នាហៅ ស៊ូអើ បែបនេះព្រោះតែពួកគេមិនធ្លាប់ឃើញអ្នកប្រុសស្រីណាមកភូមិគ្រឺះហើយមើលថែដិតដល់បែបនេះទេ ទើបពួកគេគិតស៊ូអើ អាចមានទំនាក់ទំនងពិសេសអ្វីម៉្យាងជាមួយអ្នកប្រុសរបស់ពួកគេក៏ថាបាន។

«អឺម..មីងទៅធ្វើការរបស់មីងបន្តចុះ!» គេក៏ឡើងទៅបន្ទប់ភ្លាមនៅពេលនិយាយចប់។ គេដើរទៅក្បែរនាងហើយលូកដៃទៅស្ទាបថ្ងាសដើម្បីវាស់កំដៅរបស់នាងម្តងទៀតតែនាងក៏បើកភ្នែក
ល្មម។

«លែងខ្ញុំទៅវិញទៅ...សុំអង្វរ..» ស៊ូអើ ព្យាយាមម្តងហើយម្តងទៀតសង្ឃឹមថាគេនិងព្រមស្តាប់ពាក្យអង្វររបស់នាងខ្លះតែ ឡាន់ដូ នៅតែសំលឹងនាងដោយក្រសែភ្នែករឹងកំព្រឹសដដែល។

«បើសិនជាហេតុផលរបស់នាងស្តាប់ចូលត្រចៀកខ្ញុំនិងយល់ព្រម» គេដកខ្លួនចេញពីនាងហើយងើបទៅអង្គុយកៅអីក្បែរនោះ។

«ខ្ញុំនិងទៅយកខ្សែកនោះមកឲ្យលោកវិញ» នាងចេះតែនិយាយឲ្យតែរួចពីមាត់ទេ តើឲ្យនាងទៅរកយ៉ាងម៉េចបើនាងយកទៅលក់បាត់ទៅហើយហ្នឹង។

«បាន!តែខ្ញុំមានលក្ខខណ្ឌ» ហេតុផលដែលគេព្រមឲ្យនាងទៅក៏ព្រោះតែលក្ខខណ្ឌនេះហើយ។

«លក្ខខណ្ឌ?» នាងមានអារម្មណ៍មិនស្រួលចំពោះកែវភ្នែកប្រផេះមួយគូនោះម៉េចមិនដឹង។

«នាងមានសិទ្ធទៅធ្វើការរបស់នាងដូចធម្មតា តែនាងត្រូវផ្លាស់មកនៅទីនេះហើយនៅបន្ទប់នេះ!​!ពេលដែលនាងរកឃើញខ្សែកនោះពេលណាខ្ញុមនិងឲ្យនាងចេញពីនេះភ្លាម» ប្រាប់ហើយតើថាឡាន់ដូ មិនមែនជាមនុស្សល្ងង់គេគិតគូរបានល្អិតល្អន់ណាស់ថែមទាំងឆ្លាតទៀតផង។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now