ងឺតតត!!!!!!!
សំលេងចាប់ហ្វ្រាំងឡានរបស់រាងខ្ពស់ផ្អើលអស់អ្នកបំរើចេញមកក្រៅមើលតែក៏មិនអាចធ្វើអីបានព្រោះថាមនុស្សដែលបង្កសំលេងនេះជាអ្នកប្រុសនៃត្រកូលរ៉ូម៉ាណូ។ មុខមាំរបស់ ឡាន់ដូ ដើរចូលទៅក្នុងផ្ទះទាំងកំហឹង គេដើរចូលទៅរក ស៊ូអើ នៅក្នុងផ្ទះបាយតែបែរជាមិនឃើញស្រមោលរបស់នាង អ្នកបំរើឃើញ ឡាន់ដូ ដើរក្រវែលផ្ទះបាយហាក់ដូចជាកំពុងតែរកអ្វីម៉្យាង ឃើញបែបនោះគេក៏ប្រាប់ ឡាន់ដូ ព្រោះដឹងច្បាស់ថាអ្នកប្រុសរបស់គេកំពុងតែរកអី។
«អ្នកនាងកំពុងតែឲ្យចំណីឆ្កែនៅឯសួនច្បារខាងក្រោយឯណោះអ្នកប្រុស» ដោយសារតែមិនដឹងរឿងអ្នកបំរើក៏និយាយទាំងញញឹមញញែមព្រោះគិតថា ឡាន់ដូ អាចនិងនឹកអ្នកនាងម្នាក់នោះក៏ថាបាន។ ឡាន់ដូ លឺហើយក៏ដើរទៅខាងក្រោយទៅរក ស៊ូអើ តាមដែលអ្នកបំរើប្រាប់ ពេលទៅដល់គេឃើញរាងស្តើងរបស់ ស៊ូអើកំពុងប្រឡែងលេងជាមួយនិងឆ្កែធ្វើដូចជាមិនដឹងអី។
«នាងពូកែធ្វើពុតណាស់ ចាងស៊ូអើ!!» គេនិយាយនិងខ្លួនឯងតិចៗមុននឹងដើរទៅជិតនាងហើយកញ្ឆក់ដៃនាងឡើងទៅលើបន្ទប់ដើម្បីសួរចំលើយ។
បិប!!!!
ឡាន់ដូ គ្រវាត់រាងស្ដើងលើឥដ្ឋមួយទំហឹងដោយគ្មានស្រណោះ ស៊ូអើ ស្រែកដោយការឈឺចាប់ចំពោះទង្វើដែលគេធ្វើមកលើនាង។ នាងតក់ស្លុតនឹងទឺកមុខរបស់ ឡាន់ដូ ដែលសំលឹងនាងមិនដាក់ភ្នែក ទឹកមុខរបស់គេគឺគួរឲ្យខ្លាចជាងពេលណាៗទាំងអស់ នាងមិនដឹងថានាងបានធ្វើអីខុសទើបបានជាគេដាក់ទោសនាងបែបនេះ។
«មានរឿងអីមែនទេ?» ស៊ូអើ ព្យាយាមសំរួលអារម្មណ៍និយាយជាមួយគេដោយឬកពារធម្មតាតែមិនមែនងាយជារឿងងាយនោះទេសំរាប់នាងព្រោះមើលទៅ ឡាន់ដូ ដូចជាខឹងច្រឡោតខ្លាំងណាស់។
«ទៅសួរអាសំរាមខាលសុនទៅ!»
«ខាលសុនកើតអីឬ?» ការពិតនាងមិនបានបារម្ភពីខាលសុនទេនាងគ្រាន់តែឆ្ងល់ថាហេតុអីបានជា ឡាន់ដូ ស្គាល់ខាលសុនតែប៉ុណ្ណោះតែសំនួររបស់នាងសាងការយល់ច្រលំដ៏ធំដល់ ឡាន់ដូ គេខាំមាត់ជាប់រហូតចេញឈាមតិចៗនៅលើបបូរមាត់ ដៃទាំងពីររបស់គេក្តាប់ចូលគ្នាយ៉ាងណែន
YOU ARE READING
ជំពប់ស្នេហ៍សាតាន (ចប់)
Romanceអ្នកណាទៅស្មានដល់ថាគ្រាន់តែរឿងខ្សែករមួយខ្សែ នាងត្រូវគេចាប់មកបែបនេះ? ស៊ូអើ x ឡាន់ដូ P.s. This story was my first ever work that I'd written when i were a senior at high school (over 3years ago). There are many mistakes I haven't revived since I want t...