18

2.5K 76 0
                                    

ទិដ្ឋភាពនៅក្នុងភូមិគ្រឹះរបស់ រ៉ាម៉ន អាល់ឌ្រិចឆ៍ មានភាពអ៊ូអរជាខ្លាំង អ្នកដែលមកចូលរួមភាគច្រើនសុទ្ធសឹងតែជាអ្នកជំនួញដែលមានមុខមានមាត់ហើយខ្លះទៀតជាសាច់ញាតិជិតឆ្ងាយរបស់គាត់។ កំលោះក្រមុំមួយគូរដើរចូលក្នុងពិធីទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ខ្សែភ្នែកជាច្រើនគូសំលឹងមើលពួកគេមិនដាក់ភ្នែក ជាពិសេសគឺ ស៊ូអើ តែម្តង ឡាន់ដូ ឃើញកែវភ្នែកត្រកត្រអាលរបស់ពួកតាចាស់ក្បាលទំពែកអស់នោះសំលឹងមើលដើមទ្រូងរបស់ នាងមិនព្រិចទើបដៃក្រាស់ដោះអាវគ្រ័រហ្សេមកគ្របពីលើស្មាតូចរបស់នាងមួយជាន់ទៀត គេបំរុងនឹងឲ្យនាងប្តូររ៉ូបនឹងចេញតាំងពីនៅផ្ទះម្ល៉េះតែគេគ្មានពេលគ្រប់គ្រាន់សំរាប់ឲ្យអ្នកច្នៃម៉ូតឌីហ្សាញម្តងទៀត។ ស៊ូអើ វិញត្រូវគេអូសមកក្នុងពិធីនេះទាំងនាងមិនដឹងខ្លួនជាមុន នាងមិនយល់ថាគេនាំនាងមកទីនេះធ្វើស្អីបើនាងមិនមែនជាមនុស្សដែលមកពីត្រកូលខ្ពង់ខ្ពស់អីណាស់ណាផង។

«យើងចាំឯងយូរហើយ ឡាន់ដូ!!» រ៉ាម៉ន ងាកមករាក់ទាក់នឹង ឡាន់ដូ ដែលជាកូនប្រុសរបស់មិត្តសំលាញ់របស់គាត់

«បាទ អបអរដល់គំរោងសាងសង់រីហ្សតថ្មីរបស់អ៊ំប្រុសផង» ឡាន់ដូ លូកដៃទៅចាប់ដៃរបស់រ៉ាម៉នហើយព្រលែងមកវិញរួចស្រវាក្រសោបដៃរបស់ស៊ូអើបន្តធ្វើមើលតែនាងជាកូនក្មេងចឹង

«អឺម!!អរគុណហើយក្មួយប្រុស! តែថាស្រីតូចម្នាក់នេះជាអ្នកណាដែរ?» គាត់ក្រលេកភ្នែកមកចាប់អារម្មណ៍នឹងស៊ូអើដែលត្រូវឡាន់ដូក្តោបដៃជាប់មិនព្រមលែង ឬកពារហួងហែងបែបនេះធ្វើឲ្យគាត់អត់នឹងឆ្ងល់មិនបានចំពោះទំនាក់ទំនងកំលោះក្រមុំមួយគូនេះ។ «ភរិយារបស់ខ្ញុំ» គេនិយាយទាំងទឹកមុខរាបស្មើដោយមិនខ្វល់ពី ស៊ូអើ ដែលនៅក្បែរនោះ បេះដូងរបស់នាងលោតញាប់ស្ទើរតែធ្លាយចេញមកខាងក្រៅទៅហើយ ថ្ពាល់ទាំងគូរបស់នាងឡើងក្រហមព្រឺងៗដូចចង់គ្រុន។

«រៀបការតាំងអង្កាល់ម៉េចក៏អ៊ំមិនដឹង?»

«ខ្ញុំមានន័យថាអនាគតប្រពន្ធរបស់ខ្ញុំ ពួកយើងមិនទាន់រៀបការនៅឡើយទេតែមិនយូរទេអ៊ំប្រុសប្រាកដជាទទួលបានធៀបការរបស់ខ្ញុំមិនខាន!» គេញញឹមបន្តិចនៅពេលដែលគិតថានឹងបានរៀបការជាមួយ ស៊ូអើ ឆាប់ៗប៉ុន្តែសមីខ្លួនបែរជាមានទឺកមុខស្លន់ស្លោរធ្វើអីមិនត្រូវ នាងគិតថានេះគ្រាន់តែជាការស្រមើលស្រម៉ៃរបស់នាង គ្មានផ្លូវដែលឡាន់ដូរៀបការជាមួយនាងទេ គ្មានផ្លូវទេ!។

ជំពប់ស្នេហ៍សាតាន (ចប់)Where stories live. Discover now