រាងកាយរបស់ រ៉ាហ្វ ដួលស្ពាបពីលើរាងស្តើងរបស់ស៊ូអើដែលសន្លប់បាត់ស្មារតី ដោយសារគ្រាប់កាំភ្លើងរបស់ជនទី៣លបឆ្មក់ពីក្រោយ។ ឡាន់ដូ ស្ទុះស្ទារត់ទៅត្រកងរាងកាយរបស់ ស៊ូអើចេញពីរ៉ាហ្វដោយពុំភ្លេចស្រាយចំណងឲ្យនាង គេងក់ក្បាលដាក់លូកាសជាសញ្ញាឲ្យទាញ រ៉ាហ្វ ចេញទៅម្ខាងព្រោះថាគ្រាប់ដែលបាញ់ចំស្មាខាងឆ្វេងរបស់ រ៉ាហ្វ ធ្វើឲ្យហូរឈាមជ្រាបដល់រាងកាយរបស់ ស៊ូអើ បណ្តាលឲ្យនាងសន្លប់ភ្លាមៗដោយការភ័យខ្លាច។
«ចៅហ្វាយ!! រឿងដែលនៅសេសសល់ខ្ញុំចាត់ចែងអស់ហើយ!!» លូកាស សំដៅដល់សណ្ឋាគាររបស់ រ៉ាហ្វ នៅផ្នែកខាងលើរីហ្សតដែលពេលនេះត្រូវបានក្រុមប៉ូលីសឡោមព័ទ្ធព្រមទាំងឃាត់ខ្លួនជាមុនរង់ចាំតែពេលសួរសម្លើយតែប៉ុណ្ណោះ។
«អឺម!!បញ្ជូនខ្លួនអារ៉ាហ្វទៅដល់ដៃប៉ូលីសសិនទៅ ខ្ញុំប្រញាប់នាំ ស៊ូអើ ទៅមន្ទីរពេទ្យ» ឡាន់ដូ សង្កេតមើលផ្ទៃមុខស្រពាប់ស្រពោនរបស់ ស៊ូអើ ដែលមានស្នាមម្រាមដៃក្រហមធំៗត្រាពីលើ នឹកឃើញរឿងនេះក៏ក្រោធខឹងនិង រ៉ាហ្វ ដែលហ៊ានលើកដៃមកវាយសំណព្វចិត្តរបស់គេបែបនេះ។
«ប្រញាប់ទៅចុះចៅហ្វាយ!!ចាំខ្ញុំមើលការខុសត្រូវនៅទីនេះបន្ត» លូកាស និយាយឡើង។ ឡាន់ដូ លឺដូច្នោះក៏រហ័សបីរាង ស្តើងតំរង់ទៅរកឡានសង្គ្រោះបន្ទាន់ដែលចតនៅខាងក្រៅ។
នៅមន្ទីពេទ្យ~
ឡាន់ដូ អង្គុយលើកៅអីពីមុខបន្ទប់សំរាកព្យាលបាលរបស់ស៊ូអើ បាតដៃធំក្តោបចូលគ្នារង់ចាំគ្រូពេទ្យពិនិត្យអាការៈរបស់ស្រីស្រស់រួចរាល់នឹងអាលបានចូលទៅមើលនាងម្តង។
ក្រិក~
អ្នកគ្រូពេទ្យដើរចេញមកហើយថែមទាំងនិយាយប្រយោគដែលស្ទើរតែធ្វើឲ្យជើងរបស់គេហើបឡើងពីដីដោយសារតែត្រេកអរខ្លាំងនឹងអ្វីដែលបានលឺពីមាត់អ្នកគ្រូពេទ្យស្អាត។
«អ្នកជំងឺមានសុវត្ថិភាពទេ ដោយសារតែការតក់ស្លុតទើបនាងអាចនឹងសន្លប់បានយ៉ាងងាយ សូមកុំឲ្យនាងឧស្សាហ៍ស្លុតអារម្មណ៍ពេកព្រោះអំឡុងពេលមានផ្ទៃពោះរយៈពេលប៉ុន្មានអាទិត្យដំបូងភាគរយដែលអាចរលូតគឺខ្ពស់ណាស់»
«អ្នកគ្រូពេទ្យប្រាកដហើយមែនទេថានាងពិតជាមានផ្ទៃពោះពិតមែន?» គេសួរបញ្ជាក់ព្រោះមិនទុកចិត្តខ្លាចថាអាចនិងមានការយល់ច្រលំដូចរឿងឧបករណ៍ពិនិត្យផ្ទៃពោះនោះម្តងទៀត។
«លោកជាប្តីរបៀបម៉េចបានជាមិនដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះជាង៣សប្តាហ៍ទៅហើយនោះ?» គ្រូពេទ្យបន្ទោសអនាគតលោកប៉ាថ្មីថ្មោងដែលមានទឹកមុខញញឹមញញែមដល់ថ្នាក់គ្រូពេទ្យឃើញហើយរួយមាត់ជំនួស។
«...»ឡាន់ដូមិនតបព្រោះរវល់តែញញឹមបិទមាត់មិនជិតនឹងដំណឹងដែលបានលឺ។ អ្នកគ្រូពេទ្យហួសចិត្តនឹងអាកប្បកិរិយារបស់ឡាន់ដូ ដែលគិតតែពីស្ញេញមិនឈប់ហើយគាត់ក៏ដើរចេញទៅមើលអ្នកជំងឺផ្សេងទៀតទុកឲ្យ ឡាន់ដូ មានពេលនៅជាមួយប្រពន្ធតែពីរនាក់។
ជុប៎!
YOU ARE READING
ជំពប់ស្នេហ៍សាតាន (ចប់)
Romanceអ្នកណាទៅស្មានដល់ថាគ្រាន់តែរឿងខ្សែករមួយខ្សែ នាងត្រូវគេចាប់មកបែបនេះ? ស៊ូអើ x ឡាន់ដូ P.s. This story was my first ever work that I'd written when i were a senior at high school (over 3years ago). There are many mistakes I haven't revived since I want t...