ឡាន់ដូ ត្រូវបានគ្រូពេទ្យប្រចាំព្យាបាលរបួសឲ្យក្រោយពីរងគ្រោះយ៉ាងដំណំដោយស្នាដៃស្រីតូច។ គេត្រូវដេកស្អំទឹកកកពីលើមាត់ពេញមួយយប់ គេនិយាយស្ទើរតែមិនរួច មុខមាត់សង្ហាពេលនេះមើលមិនយល់ព្រោះតែមាត់របស់គេរីកស្គុសស្គាយដូចផ្កាសាគូរ៉ាអីចឹង។ អាការៈរបស់ ឡាន់ដូ ក៏បានធូរស្បើយនៅព្រឹកបន្ទាប់ គេនាំរាងកាយមាំចុះទៅខាងក្រោមយ៉ាងទរុនទរាព្រោះតែចង់ដឹងថា ស៊ូអើ ទៅណា មិនឃើញមករកគេសោះតាំងពីកើតហេតុម្សិលមិញ ទោះគេខឹងខ្លាំងប៉ុណ្ណាក៏គេមិនអាចបដិសេធបានដែលថាគេបារម្ភពីនាងជាងអ្វីទាំងអស់នៅពេលនេះ។ គេដើររកនាងជុំវិញផ្ទះតែក៏នៅមិនឃើញទើបគេទៅសួរអ្នកបំរើទើបដឹងថានាងកំពុងតែធ្វើអាហារពេលព្រឹកនៅផ្ទះបាយ។ គេដើរទៅរកមេបញ្ហាដែលកំពុងតែហាន់បន្លែធ្វើម្ហូបស្អីនាងមិនដឹង តែគេមិនចាប់អារម្មណ៍និងម្ហូបនាងស្រាប់ហើយ(រាងចាលមែនទេ?)គេដើរទៅក្បែរនាងហើយលើករាងស្តើងដាក់អង្គុយនៅលើតុដោយចាប់ដៃនាងទាំងសងខាងជាប់ ស៊ូអើ ភ្ញាក់ផ្អើលចំពោះការបង្ហាញខ្លួនរបស់ភ្ញៀវមិនបានអញ្ជើញ ខ្លួនប្រាណរបស់នាងញ័រទទ្រើតព្រោះខ្លាចថានិងត្រូវគេដាក់ទោសនាងម្តងទៀត។
«គិតថាខ្ញុំនិងញាំអាហារឆ្កួតៗនេះម្តងទៀតឬស៊ូអើ?» គេខិតមុខបន្តិចនៅពេលដែលនិយាយជាមួយនាងធ្វើឲ្យនាងធុំក្លិនភាពជាបុរសរបស់គេយ៉ាងច្បាស់។
«ខ្ញុំមានបានថាធ្វើឲ្យលោកញាំឯណា» ឡាន់ដូ ចងចិញ្ចើមហាក់ដូចជាខឹងចំពោះពាក្យសំដីដែលនាងនិយាយ។
«ក្នុងផ្ទះនេះ ខ្ញុំធំជាងគេបើមិនធ្វើឲ្យខ្ញុំតើធ្វើឲ្យអ្នកណាអ្ហាស៎!!!» ទោះជាគេមិនញាំអាហាររបស់នាងតែមិនបានមានន័យថាអ្នកដ៏ទៃអាចញាំបានដែរ។
«គឺឲ្យកូនឆ្កែអាណាថានៅក្រៅផ្ទះរបស់លោក» ឡាន់ដូ ស្ពឹកមុខនិយាយលែងចេញ។
«ខ្ញុំមិនអនុញ្ញាត!!» ទោះជាសត្វក៏គេមិនព្រមដែរ។
«លោកអីក៏ចិត្តកំណាញ់ម្ល៉េះ ខ្ញុំឃើញវាតាំងពីម្សិលមិញ វាគួរឲ្យអាណិតណាស់ខ្លួនរបស់វាមានតែស្បែកដណ្តប់ឆ្អឹងទេ» ស៊ូអើមានអារម្មណ៍ថាឆ្កែមួយក្បាលនោះដូចជានាងអីចឹង គ្មានគ្រួសារត្រូវគេយកមកបោះបង់ចោល វាប្រហែលជាឯកោណាស់ហើយ។
YOU ARE READING
ជំពប់ស្នេហ៍សាតាន (ចប់)
Romanceអ្នកណាទៅស្មានដល់ថាគ្រាន់តែរឿងខ្សែករមួយខ្សែ នាងត្រូវគេចាប់មកបែបនេះ? ស៊ូអើ x ឡាន់ដូ P.s. This story was my first ever work that I'd written when i were a senior at high school (over 3years ago). There are many mistakes I haven't revived since I want t...