ជាCEOលំដាប់ប្រទេសវើយ◉‿◉

220 32 1
                                    


ភាគ4

ពេលនិយាយគ្នាជាមួយស៊ូប៊ីនរួចហើយរាងក្រាសក៏ចេញពីបន្ទប់ធ្វើការរបស់ខ្លួនរួចក៏ឡើងឡានបើលចេញទៅបាត់ដោយគ្មាននាយស៊ូប៊ីនទៅជាមួយឡើយ។

#ហ៊ាងអាហារ

រាងក្រាសក៏បើកឡានមកដល់ហ៊ាងអាហារមួយកន្លែង រួចក៏ចុះពីលើឡានរួចក៏ដើរចូលក្នុងហ៊ាងយ៉ាងរំភើយ។

...<បងខ្ញុំនៅខាងនៀក!!!>រាងក្រាសបើកទ្វាហ៊ាងភ្លាមក៏ឮសម្លេងមួយយ៉ាងស្រួយស្រែកពីម្ខាងទៀតមកថែមទាំងលើកដៃ ធ្វើឱ្យរាងក្រាសងាក់ទៅយ៉ាងលឿនរួចក៏ដើរទៅរកម្ចាស់សម្លេង។

យ៉ុងហ្គី<ឡេកចាំខ្ញុំយូរដែលទេ????>មកដល់ភ្លាមក៏សួរភ្លេកតែម្តង។

លីឡេក<មិនយូរទេ...បងអង្គុយសិនមក>នាងតូចក៏ឆ្លើយទៅកាន់រាងក្រាស់វិញ អ្នកណាទៅថាចាំយូរនោះ បានកំលោះសង្ហារCEOមកញាុំបាយជាមួយហើយបើលនិយាយថាចាំយូរក៏វាមិនកើត។ត្រូវហើយនាងតូចមានឈ្មោះថាសុង លីឡេក មានអាយុ22ឆ្មាំនាងជាកូនស្រីតែមួយគត់របស់ថៅកែរសុង ដែលជាអ្នកមានអំណាចជាងគេនៅក្នុងសង្គម តែនៅចាញ់រឹតអំណាចប៉ារបស់យ៉ុងហ្គីនៅឡើយទេ។ថៅកែរសុងជាអ្នកជួញដូរមនុស្សនឹងថ្នាំមញៀញដ៏ធំនៅទីក្រុងសេអ៊ូល តែគ្មានអ្នកណាដឹងមេខ្លោងឡើយ។ចឹងហើយទើបបានជាយ៉ុងហ្គីមកស្និតស្នាជាមួយនឹងលីឡេកដើម្បីស៉ើបរឿងរបស់ថៅកែរសុង។រីឯថៅកែសុងវិញក៏ចង់ឱ្យកូនស្រីរបស់គាត់ព្យាយាមទាក់យ៉ុងហ្គីដើម្បីយករឹតអំណាចពីគ្រួសារត្រកូលមីន តែគ្មានប្រយោជន៍ទេគេគ្រាន់តែចង់ដឹងរឿងសំងាតរបស់ឳពុកនាងតូចតែប៉ុណ្ណោះ។

រាងក្រាសមិននិយាយក៏ចូលទៅអង្គុយរួចក៏ញាុំអាហារជាមួយនឹងនាងតូចព្រោះនាងតូចបានកាម្មង់អាហារមកជាច្រើនដើម្បីឱ្យរាងក្រាសញាុំ។

#ផ្ទះរបស់ជីមីន

<ណា...ណា...!!ជូនយើងទៅញាុំអីបន្តិចមកណាៗៗៗហើយចាំទៅហ៊ាងតាមក្រោយក៏វាមិនហួសពេលដែលណាៗៗៗ...>សម្លេងអង្វរលាន់ឮពេញផ្ទះ

ជីមីន<នែ!!!កាស្វា>ងាក់សម្លឹងអ្នកម្ខាងទៀត

ថេហ្យុង< ហ្អា៎ >ឆ្លើយទាំងធ្វើមុចគួរឱ្យអាណិត

[លង់ស្នេហ៍កំលោះឆ្នើម]Where stories live. Discover now