កូនប្រុសលោកផាក???

135 27 2
                                    

ភាគ8

<ខ្ញុំមិនមែនក្មេង!!>ជីមីន ស្រែកដាក់រាងក្រាសទាំងខឹង

<បើលមិនមែនក្មេងមិនមែនឡេឡឺចូលក្នុងព្រៃតែម្នាក់ឯងបែបនេះទេ>យ៉ុងហ្គី និយាយទាំងមើលមុខរាងតូចចំៗធ្វើឱ្យរាងរបស់យើងអស់ពាក្យវាចាបន្ត

ដោយឃើញរាងតូចស្ងាត់បែបនេះនាយក៏មានអារម្មណ៍ថាខ្លួនដូចជាសម្តីធ្ងាន់ដាក់រាងតូចពេកទើបបានជារាងតូចមិនឆ្លើយតបនឹងគេវិញ។

<នែ៎នេះជិតយប់ហើយគិតធ្វើយ៉ាងមិច??>យ៉ុងហ្គី ដោយឃើញអ្នកម្ខាងទៀតមិននិយាយអ្វីនាយក៏បោះសំណួរទៅកាន់រាងតូចតែនៅតែមិនមានការឆ្លើយតប

<នែ៎កុំប្រាប់ថាចូរព្រៃហើយមិនស្គាល់ផ្លូវត្រឡប់ទៅវិញណា>យ៉ុងហ្គី បែបទៅរករាងតូច

<ហឺយ តាងខ្លួនជាមនុស្សចាស់ហើយក៏និយាយច្រើនបែបនេះហេ៎>ជីមីន និយាយស្ងាត់ៗ

<ឯងនិយាយស្អីមិញ ឮយើងសួរទេ??>យ៉ុងហ្គី

<ចុះនាយ...អរររ...ចុះលោកដែរចូរមកដែរនៀកស្គាល់ផ្លូទៅវិញទេ>ជីមីន រៀបនឹងហៅរាងក្រាសថានាយទៅហើយតែដក់ពាក្យចេញទាន់កុំអីត្រូវរាងក្រាសថាឱ្យទៀតមិនខាន ហើយក៏សួររាងក្រាសវិញ។

<មិនស្គាល់>យ៉ុនហ្គី

<ក្រែងតាងខ្លួនជាមនុស្សចាស់មិនចឹងហេ៎>ជីមីន

<យើងមិនបានថាយើងចាស់ឯណា គ្រាន់តែថាយើងអាយុច្រើនជាងឯងតើ>យ៉ុងហ្គី

<យើងឮសម្លេងឯងក៏ប្រញ៉ាប់រត់មករកនឹងហើយ...>យ៉ុងហ្គី ច្រលំមាត់និយាយបែបនេះចេញមកធ្វើឱ្យរាងតូចសង្ស័យ

<អរ ...ចឹងមានន័យថាលោកថាលោកតាមខ្ញុំមករហូតមែនទេហាស៎>ជីមីន

<វង្វេងនឹងខ្លួនឯងពេកហើយ យើងនេះហេ៎មកតាមឯងនោះ ហឹស>យ៉ិងហ្គី និយាយទាំងបែបមុខចេញហើយក៏បោះចំហៀនចេញទៅ

<Hmm ...អេ៎ទៅណាចាំផង>ជីមីន ក៏ប្រញ៉ាប់រត់ទៅតាម

ពួកគេក៏ធ្វើដំណើរត្រាច់ចរពណ៍ពេញព្រៃរហូតដល់យប់នៅតែមិនទាន់រកផ្លូវចេញឃើញនោះទេ។រីឯរាងតូចរបស់យើងដូចជាស្វែងរកផ្លូវដើម្បីទីកន្លែងណាមួយយ៉ាងចឹង។

[លង់ស្នេហ៍កំលោះឆ្នើម]Where stories live. Discover now