ចង់ថើបម្តងទៀតដល់ហើយ

118 21 3
                                    

ភាគ16

<មានរឿងអីកើតឡើង???>យ៉ុងហ្គី

កំលោះទាំងបី(យ៉ុងហ្គី ជុងហ្គុក ស៊ូប៊ីន)ចូរមកដល់ក្នុងហ៊ាងភ្លាមនាំគ្នាបើកភ្នេកធំៗព្រោះឃើញសភាពនៅក្នុងហ៊ាងរបស់រាងតូចពិតជារញេរញៃណាស់របស់របរនៅក្នុងហ៊ាងរួចទាំងគំនូរក៏ត្រូវរាយប៉ាយពេញហ៊ាង។

<ចាហ្វាយឱ្យពួកខ្ញុំសុំទោសដែរពួកខ្ញុំមើលខុសត្រូវហ៊ាងមិនបានល្អ>បុគ្លលិកម្នាក់បាននិយាយឡើង ចំណែកឯងអ្នកផ្សេងទៀតបានត្រឹមតែអោបមមុខចុះ

រាងតូចពេលនេះធ្វើអ្វីមិនចេញទាំងអស់ បានត្រឹមតែឈរសម្លឹងរបស់របរដែលខូចខាតរួមទាំងទឹកមុខស្មើធេ៎

រាងតូចពិតជាអស់សង្ឃឹមខ្លាំងណាស់ព្រោះហ៊ាងដែរគេស្រឡាញ់បំផុតត្រូវមកខ្ទេចខ្ទីគ្មានសល់

<ជីមីនទៅរួចទេ??>ជីហ្យុង ក្នុងនោះក៏គ្រពេទ្យសង្ហារបស់យើងដែរនាយដើរទៅជិតរាងតូចហើយក៏ប្រើពាក្យសម្តីស្រាលបំផុតសួរទៅកាន់រាងតូច រាងតូចមិនបាននិយាយអ្វីទេបានត្រឹមតែញញឹមទាំងបង្ខំ

<ឯងចង់ប្តឹងទេ??>យ៉ុងហ្គី សួរទៅកាន់រាងតូច

<កុំមករវល់>ជីមីន ពាក្យសម្តីមួយមាត់នេះធ្វើឱ្យរាងក្រាស់ឆ្អែតចិត្តយ៉ាងខ្លាំង

រាងក្រាសដោយឮរាងតូចនិយាយបែបនេះរាងក្រាសក៏ដើរចេញពីកន្លែងនោះដោយមិនតបតអ្វីទាំងអស់

<បងយ៉ុង!!!>ជុងហ្គុក ស្រែកហៅរាងក្រាសតែរាងក្រាសមិនងាក់ក្រោយនោះទេ

<ខ្ញុំនឹងឱ្យគេមករៀបចំហ៊ាងរបស់ជីមីនឱ្យដូចដើមវិញ>ជីហ្យុង

<មិនអីទេជីខ្ញុំមិនរំខានទេ>ជីមីន

<ជេហូប ថេ ដាច់ខាត់កុំប៉ាម៉ាក់របស់យើងដឹងឱ្យសោះ>ជីមីន ងាក់ទៅនិយាយជាមួយមិត្ត

<អាមីននេះរឿងធំណាស់ឯងចង់លាក់ពួកគាត់បែបនេះមិនបានទេ>ជេហូប

<ត្រូវហើយ>ថេហ្យុង

<ទុកថាយើងសុំអង្វរទៅចោះ>ជីមីន

<បើមិនប្រាប់គាត់ឯងមានប្រាក់ឯណាមកកែតម្រូវហ៊ាងឡើងវិញ>ជេហូប

[លង់ស្នេហ៍កំលោះឆ្នើម]Where stories live. Discover now