តែគ្នាបារម្ភពីឯងណា

126 23 0
                                    

ភាគ12

<លើកក្រោយប្រហែលជាវានរបស់បងហើយនឹងជីមីនត្រូវចូលទៅសើបម្តង>ជុងហ្គុក

<យ៉ាងមិចឯងទៅរួចទេ??>យ៉ុងហ្គី សួរទៅកាន់រាងតូច

<ទៅខ្លាចស្អីទៅ>ជីមីន ឆ្លើយយ៉ាងជឿជាក់

<តែមិនមែនចូលទៅទាំងសភាពបែបនេះទេណាប្រាប់ឱ្យហើយ>ស៊ូប៊ីន

<មានន័យថាមិច>យ៉ុងហ្គី

<អឺ...ចាំដល់ពេលនោះចាំខ្ញុំជាអ្នករៀបចំឱ្យលោកនាយដោយខ្លួននឯង>ស៊ូប៊ីន លើកចញ្ចើមញញឹមទៅកាន់រាងក្រាស ចំណែកឯងរាងក្រាសនឹងរាងតូចងាកមើលមុខគ្នាភ្លាក់ៗឆ្ងល់នឹងស៊ូប៊ីន។

ក្រោយពីបញ្ចប់ការប្រជុំហើយពួកគេក៏បែកផ្លូវគ្នាទៅធ្វើការរាងៗខ្លួន។

#ផ្ទះថៅកែសុង

នៅផ្ទះដល់ធំស្កឹមស្កៃនោះយើងសង្កេតឃើញបុរសចំណាស់ម្នាក់អង្គុយក្រេបរស់ជាតិស្រាដល់ថ្លៃនឹងគិតពីគម្រោងការអ្វីយ៉ាងជាមួយនឹងជំនិតរបស់ដែលឈរនៅក្បែរនោះ។

ភ្លាមនោះកូនស្រីសំណប់ចិត្តរបស់គេក៏ដើរចេញមករួមជាមួយនឹងសម្លៀបបំពាក់យ៉ាងsexy។

<លោកប៉ា!!!>លីឡេក សម្លេងដល់ផ្អែមរលួយស្រែកហៅប៉ារបស់នាង

<កូនខំតែទៅរកលោកប៉ានៅក្នុងបន្ទប់>លីឡេក

<កូនមានការអីមានទេ??>ថៅកែសុង សួរទៅកាន់កូនស្រីទាំងស្នាមញញឹម

<ថ្ងៃនេះកូនទៅមើលកុនជាមួយនឹងបងយ៉ុងប៉ាមិនបាច់ខលរកកូនទេណា>លីឡេក

<បាទតាមសប្បាយចោះ>ថៅកែសុង

<ចាលោកប៉ា ចឹងកូនសុំទៅសិនហើយ>លីឡេក ចប់សម្តីនាងតូចក៏ដើរចេញទៅបាត់

<ថៅកែព្រមឱ្យអ្នកនាងទៅពាក់ពាន់ជាមួយនឹងអាយ៉ុងតទៅទៀតមែនហេ៎>ពេជ្រ នាយជាជំនិតក៏ចាប់ផ្តើមសួរទៅកាន់ចាហ្វាយរបស់ខ្លួន

<វាមិនទៅខូចខាតអីនោះទេ ណាមួយយើងក៏ចង់ដឹងដែលថាអាយ៉ុងវាអាចធ្វើអីយើងបាន ឯងចាត់មនុស្សឱ្យទៅតាមដាមវាផង>ថៅកែសុង ចញ្ចេញកែវភ្នេកដល់កំណាចសម្លឹងទៅកាន់កែវស្រា។

[លង់ស្នេហ៍កំលោះឆ្នើម]Where stories live. Discover now