កម្លោះ CEO សង្ហារអង្គុយនៅក្នុងបន្ទប់ធ្វើការយ៉ាងស្ងៀមស្ងាត់ សម្លឹងមេីលទៅក្រវិលមួយចំហៀងនោះដោយភ្លឹកភ្លាំង មិនមាត់.កអ្វីទាំងអស់ព្រោះខួរក្បាលកំពុងតែស្រមេីស្រមៃទៅដល់រាងតូចដែលនាយបានជួបកាលពីយប់មិញ ។ នាយទទួលស្គាល់ថាលួចមានកូនចិត្តចាប់អារម្មណ៍ទៅលេីគេម្នាក់នោះប៉ុន្តែសួរថាមកពីអ្វីក៏នាយមិនដឹងនោះទេ? គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ថាចង់ទៅក្បែរគេនោះ តេីវាកេីតឡេីងដោយអារម្មណ៍ស្រលាញ់ឫគ្រាន់តែជាការចង់សាករបស់នាយ? ចម្លេីយបែបណាក៏អ្នកកម្លោះមិនដឹងដូចគ្នា នាយកំពុងតែគិតខ្លួនឯងថាហេតុអីបានជាមានអារម្មណ៍អស់ទាំងនោះទៅវិញ ទាំងដែលនាយមានសង្សារម្នាក់ទៅហេីយ..?
' តុកៗៗ
សម្លេងគោះទ្វារបន្លឺឡេីង Jungkook ក៏ចុចប៉ូតុងបេីក គន្លឹះដោយទម្លាក់ក្រវិលនោះនៅលេីតុ ។
« អរុណសួស្ដីលោកអគ្គនាយក » Malina ដេីរចូលមកដោយញញឹមស្រស់ពព្រាយ នៅក្នុងដៃមានកាន់កែវទឹកតែក្តៅៗកមកជូនលោកអគ្គនាយកតាមទម្លាប់ដូចរៀងរាល់ព្រឹក ។
« អរគុណសួស្ដី » Jungkook តបវិញទាំងញញឹមរួចបក់ដៃអោយនាងតូចដេីរមករកខ្លួន ។ ដោយមិនអោយសាំញាំយូរ Malina ក៏ដេីរទៅតាមការហៅអញ្ជើញរបស់នាយ រួចឈរនៅក្បែរទាំងឫកពាធម្មតាៗតែខាងក្នុងកំពុងតែលួចញញឹមពេញចិត្ត ។
« មេីលនេះនេក៎.. ក្រវិលនេះស្អាតទេ?? » Jungkook លេីកបង្ហាញក្រវិលដាំពេជ្រពណ៌សនោះឡេីង រួចងេីយទៅមេីលមុខនាង ឯ Malina កាលដែលបាននាយសួរបែបនេះក៏កេីតមានអារម្មណ៍អររំភេីបភ្លាមព្រោះគិតថានាយម្នាក់នេះចេះទិញរបស់អីចង់មកស៊ាបប្រាយ៍ខ្លួនហេីយមេីលទៅ.. ហេីយនេះក៏ជាលេីកដំបូងទៀតផង តាំងពីក្លាយជាសង្សារនឹងគ្នាមក Jungkook មិនដែលសូវចេះទិញអីអោយនាងជាកាដូនោះទេ ភាគច្រើននាំតែនាងទៅញាំអីខាងក្រៅតែប៉ុណ្ណោះ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomantikKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️