46

4.2K 282 25
                                    

     
     រាងតូច​លេប​ទឹក​មាត់​ក្អឹក​ យក​ដៃម្ខាង​វាស​សំណេីម​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​ក្រពុំ​រួច​ទម្លាក់​កែវ​ភ្នែក​ចុះ​ដោយ​មិន​ហ៊ាន​ប្រឈម​នឹង​ក្រសែ​ភ្នែក​របស់​ស្វាមី​ពេល​នេះ​ ។ Jungkook មិន​បាន​សម្លក់​ មិន​បាន​ប្រេី​ប្រាស់​ក្រសែភ្នែក​ខឹង​សម្បារ​អ្វី​ទាំង​អស់ប៉ុន្តែ​វា​ប្រៀប​ដូចជាលាក់​បង្កប់​ទៅ​ដោយ​ភាព​អំណាច​អ្វី​ម្យ៉ាងដែល​បណ្តាល​អោយ​ Tae មិន​អាច​បន្ត​មេីល​ទៅ​នាយ​បាន​ ថែម​ទាំងព្រឺ​សម្បុរ​ក្រញេង​ឆ្អឹង​ខ្នង​ រួច​ក៏​សន្សឹមៗ​វាចេញ​ទៅ​ខាង​ក្រៅ​វិញ​ ។

« ឈប់សិន​ » ង៉ក់! រាងតូច​ឈប់​ភ្លាម​ដោយ​គ្រាន់​តែ​បាន​ឮសម្លេង​របស់​អ្នក​កម្លោះ​បញ្ជារមក​បែបនេះ​ នាយ​គ្រាន់​តែ​និយាយ​ក្នុង​សម្លេង​ធម្មតា​ មិន​បាន​តម្លេីង​អោយ​តឹង​សរសៃ​.ក​ ប៉ុន្តែ​វាបែរ​ជាមាន​ប្រសិទ្ធភាព​ខ្ពស់​អោយ​ Tae ស្តាប់​តាម​ មាន​អារម្មណ៍​ថា​រឹត​តែ​ភ័យ​ ទាំង​ដែល​នាយ​មិន​ទាន់បាន​ធ្វេី​អ្វី​មក​លេី​គេ​ផង​ហ្នឹង​ ។

     Jungkook ញញឹម​ចុងមាត់​កាល​បេីបាន​ឃើញ​ភរិយា​អង្គុយ​នឹង​ឥដ្ឋ​ស្ងៀម​ឆឹង​ សម្លឹង​មេីល​ទៅបរិវេណ​ខាងក្រៅ​ដោយ​មិន​មាត់​.ក​ ស្រប​ពេល​ដែលនាយ​ដេីរ​សម្តៅ​ទៅ​រក​គេ​ទាំង​ខ្លួន​ននលគក​នោះ​ Taehyung ក៏​បែរ​សម្លឹង​មកមេីលដំណេីរ​នាយ​តែ​បន្តិច​ក៏​ប្រទាក់​ប៉ះ​ចំ​នឹង​ដុំ​សាច់​ដែល​មិន​ទាន់រម្ងាប់​អារម្មណ៍​វា​បាន​ 100% អោយ​ហេតុ​ដល់​រាងតូចអោយ​រឹត​តែ​មិន​ស្រណុក​ក្នុង​ចិត្ត​ ។

​     ពេល​ដែល​ដេីរមក​ដល់​រាង​តូច​ហេីយ​ Jungkook ក៏​អោនចុះ​រួច​ចាប់លេីកកាយ​តូចនោះ​ឡេីង​.ព​រគេ​ចូលទៅ​ក្នុងបន្ទប់​ទឹក​វិញ​ Taehyung ដោយ​មិន​ហ៊ាន​ប្រកែកព្រម​ទាំងមិន​មាន​កម្លាំង​នឹង​វាយ​ប្រតាយប្រតប់​គេ​ក៏​លេីក​ដៃ​ឡេីង​តោង.ក​រាង​ក្រាស់​ជាប់ភ្លាម​​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ហ៊ាន​នឹង​មេីល​មុខស្វាមី​ខ្លួន​ចំ​នោះ​ទេ​ ។ បន្ទាប់​មកអ្នក​កម្លោះ​ក៏​ដក​ដៃ​ម្ខាង​បេីក​ថត​តុ​ទាញ​យក​កន្សែង​ពោះ​គោ​ពីរ​ដែល​មាន​បត់​ជា​ផ្នត់​ស្អាត​ស្រាប់នោះ​មក​ដាក់​នៅ​លេី​កែម​តុ​ឡាបូ​លាង​ដៃនោះ​ដេីម្បី​អោយ​ Tae បាន​អង្គុយ​ពី​លេី​ដោយ​គ្មាន​ការ​ឈឺចាប់​ជាមួយ​នឹងថ្ម​រឹង​ៗនៅពីក្រោម ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now