SKIP
« ខ្ញុំថាត្រង់នេះគួរដាក់ផ្ទាំងគំនូរធំមួយទៅ តែថាដាក់រូបមួយណាល្អទៅណ៎ » រាងតូចស្រដីឡេីងដោយឈរអោបដៃសម្លឹងមេីលទៅផ្ទាំងជញ្ជាំងធំមួយដែលមានពណ៌ស.ស្លែតមិនទាន់បានដាក់អ្វីរៀបចំឌេគ័រនោះទេ ។ ក្នុងខណៈនេះដែរ Taehyung និង Jungkook កំពុងតែស្ថិតនៅក្នុងអគារក្រុមហ៊ុនថ្មីដែលពេលនេះបានបញ្ចប់ការសាងសង់រួចមកហេីយ នៅឡេីយតែការឌេគ័ររៀបចំបន្ថែមនឹងបានរួចរាល់រៀបដាក់ដំណើរការជាស្ថាពរស្របពេលដែលឥវ៉ាន់សម្ភារៈនៅក្រុមហ៊ុនចាស់កំពុងបញ្ចូនមកទីនេះបន្តេីរៗដែរហេីយ ។
« អ្ហឹម.. ខ្ញុំគិតថាកម្មង់រូបគំនូរមួយដាក់អូខេទេ Jung? » Tae បន្តឧទានចេញមករួចបង្វែរខ្លួនទៅមេីលរាងក្រាស់ដែលកំពុងតែឈរគេក្បែរស្រាប់ នាយក៏កំពុងតែសម្លឹងមេីលទៅផ្ទាំងជញ្ជាំងនោះដូចគ្នា បន្ទាប់ពីស្តាប់យោបល់របស់ Tae រួចហេីយនាយក៏ក្រវីក្បាលតិចៗជាការបដិសេធន៍នឹងគេ ។
« តែបងថាដាក់រូបយេីងទាំងពីរល្អទេ..? ដោយសារនេះជាជាន់ផ្ទាល់ដី ពេលភ្ញៀវរបស់យេីងដេីរចូលមកគេអាចមេីលរូបម្ចាស់ក្រុមហ៊ុនបានជាដំណាង ប្រសិនបេី Tae ស្រលាញ់ជាផ្ទាំងគំនូរ Tae អាចដាក់កម្មង់តាំងនៅជាន់ office របស់យេីងបានណា៎ » លោកអគ្គនាយកក៏ផ្តល់យោបល់របស់ខ្លួន ដោយសារនេះជាក្រុមហ៊ុនកម្មសិទ្ធរួមរបស់អ្នកទាំងពីរទេីបពួកគេត្រូវការជួយផ្តល់យោបល់គ្នាទៅវិញទៅមក បេីយកតែម្ខាងក៏មិនកេីតដែរ យល់ស្របទាំងសងខាងទេីបមិនមានអ្នកណាអាក់អន់ចិត្ត ។
« អឹម! បែបនេះក៏អូខេ តែខ្ញុំសុំជាអ្នករេីសរូបបានទេ? »
« ប្រាកដជាបាន » Jungkook តបវិញដោយញញឹមស្រស់ដាក់គេ ឯ Tae បានត្រឹមញញឹមស្រាលៗដាក់រួចបែរខ្នងដេីរចេញទៅកន្លែងផ្សេង ។ អ្នកកម្លោះក៏មិនមាត់.កអ្វីបន្តដែរ ដេីរតាមពីក្រោយភរិយាដោយងាកសម្លឹងមេីលទៅជុំវិញបរិវេណអគារ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomansKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️