40

3.6K 243 20
                                    

ម្ចាស់​ក្រុមហ៊ុន​មាឌ​ធំ​រូបរាង​សង្ហារ​កំពុង​អង្គុយ​ស្មឹង​ស្មាត​ដោយ​លេីក​ដៃ​ច្រត់​ចង្កា​រ​កែវ​ភ្នែក​បង្រួម​ស្រឹម​ៗ​សម្លឹង​មេីល​ទៅ​ទេសភាព​អគារ​ខ្ពស់​ៗផ្សេង​ៗដែល​បង្ហាញ​អោយ​ឃើញ​តាម​រយៈ​បន្ទះ​កញ្ចក់​ ប្រស្រីភ្នែក​កំពុង​មេីល​ទេសភាព​ស្រប​ពេល​ខួរក្បាលកំពុង​តែ​សញ្ចឹងគិត​ពី​វិធី​អ្វី​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​បំណង​របស់​ខ្លួន​ជោគជ័យ​ ។

​ Jungkook តាំង​ពី​កេីត​មក​រហូត​មក​ដល់​វ័យ​ 26 នេះ​ នាយ​តែង​តែ​ទទួល​បាន​ក្តី​ស្រឡាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន​និង​គ្រប់​ទី​កន្លែង​ទាំង​អស់​ ពិសេស​អ្នក​ដែល​នៅ​ផ្ទះ​ ម្នាក់ៗ​យក​ចិត្ត​ទុក​ដាក់​នឹង​នាយ​ខ្លាំង​ណាស់​ ទោះ​បី​កម្លោះ​ស្តូក​ប៉ុណ្ណេះ​ទៅ​ហេីយ​ក៏​នៅ​តែ​មាន​អ្នក​មេីល​ថែ​នាយ​សព្វ​គ្រប់​ទាំង​អស់​ បែប​នេះ​ហេីយ​ទេីប​ធ្វើ​អោយ​នាយ​ម្នាក់​នេះ​មិន​អាច​រស់​នៅ​ដោយ​គ្មានក្តី​ស្រឡាញ់​បាន​នោះ​ទេ​ នាយ​មេីល​ទៅ​រឹង​មាំ​មុឺងម៉ាត់​ផ្នែក​ខាង​ក្រៅ​ប៉ុន្តែ​ខាង​ក្នុង​វិញ​គឺ​គ្រាន់​តែ​ក្មេង​ប្រុស​សមញ្ញ​ម្នាក់​ដែល​ចូល​ចិត្ត​អោយ​អ្នក​ជុំវិញ​ខ្លួន​ផ្តោត​អារម្មណ៍​ល្អៗ​មក​លេី​នាយ​ ម្ល៉ោះហើយ​បាន​ជា​ពេល​ដែល​អ្នក​ដែល​មាន​នាម​ជា​ភរិយា​របស់​ខ្លួន​មិន​សូវ​ផ្តល់​ចំណាប់អារម្មណ៍​អោយ​មក​ខ្លួន​បែបនេះ​ នាយ​មាន​អារម្មណ៍​ថា​មិន​សុខ​ចិត្ត​! នាយ​មិនទម្លាប់​ក្នុង​ការ​រស់​នៅ​ជា​មួយ​អ្នក​ដែល​មក​ធ្វើ​ហីៗ​ដាក់​ខ្លួន​បែប​នេះ​ នេះក៏​ដោយ​សារ​តែ​ Tae ជា​ប្រពន្ធ​ ជា​មនុស្ស​ម្នាក់​ដែល​នាយ​ចាត់​ទុក​ថា​សំខាន់​ មិន​ស្រឡាញ់​តែ​ក៏​គ្មាន​គំនិត​ថានឹង​បោះ​បង់​ មិន​ដែល​មាន​បំណង​នឹង​ធ្វេី​បាប​ចិត្ត​គេ​ស្រប​ពេល​ដែល​នាយ​ក៏​មិន​បាន​ធ្វើ​បាប​ចិត្ត​ខ្លួន​ឯង​ដែរ​ ទំនាក់ទំនង​អ្នក​ទាំង​ពីរ​អាច​និយាយ​បាន​ថា​ធម្មតា​ៗ​ គ្មាន​ភាព​រកាំរកូស​ ក៏..ល្អ​ប្រសេីរ​បន្តិច​បន្តួចដែរ​តែ​បេី​អោយ​ទៅ​ស្រឡាញ់​គ្នា​អោយ​ស្ទើរ​លេប​អី​នោះគឺ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​នោះ​ទេ​ ហេីយ​ដេីម្បី​ឈាន​ទៅ​ដល់​ចំណុច​មួយ​នោះ​បាន​គឺ​នាយ​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដេីម្បី​អោយ​គេ​នោះ​មក​ចាប់​អារម្មណ៍​នឹង​នាយ!!

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now