11

3.9K 224 1
                                    

        @​ ព្រឹក​ថ្ងៃ​ថ្មី​

​   រាង​ក្រាស់​ភ្ញាក់​ពី​ដំណេកមក​ទាំង​មីង​មាំង​ភ្នែក​បេីក​មិន​ចង់​រួច​ព្រោះ​យប់​មិញ​រវល់​ការងារ​ដល់​យប់​ជ្រៅ​ទម្រាំ​តែ​បាន​មក​ដល់​ផ្ទះ​សម្រាក​ ហេីយ​ក៏​ត្រូវ​ភ្ញាក់​ពី​ព្រលឹម​ដេីម្បី​ងេីប​មក​ហាត់​ប្រាណ​អោយ​សុខ​ភាព​មាំ​មួន​ជាពិសេស​រក្សា​សាច់​ដុំ​កង់ៗ​ដែល​ខ្លួន​ខំ​ហាត់​យក​នោះ​មិន​អោយ​វា​បាត់​ទៅ​ណា​ទេ​ ហេីយ​ក៏​ទៅ​សម្អាត​ខ្លួន​ញាំ​អាហារ​ពេល​ព្រឹក​មុន​នឹង​ចេញ​ទៅ​ក្រុមហ៊ុន​ ។

​   អ្នក​កម្លោះ​ធ្វេី​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ដោយ​ស្ងប់​ស្ងាត់​ អារម្មណ៍​រវេីរវាយ​នៅ​តែ​កេីត​មាន​មិនបាត់​សោះ​ ស្មុគស្មាញ​មិន​ទាន់​ដាច់​ស្រឡះ​ថា​គួរ​ធ្វើ​បែបណា​ឫនិយាយ​បែប​ណា​ប្រាប់​ Malina ឡេីយ​ព្រោះ​​ចិត្ត​ដែល​នាយ​មាន​ចំពោះ​នាងគឺអាណិត​​ធំ​ជាង​ស្រលាញ់​ទៅ​ទៀត​ ។ Malina មិន​ដែល​ធ្វេី​ខ្លួន​អោយ​នាយ​ពិបាក​ឡេីយ​ នាង​សុភាពៗ​គួរ​អោយ​ស្រលាញ់​ មិន​សូវ​ចេះ​មាត់​.ក​ច្រេីន​ តែង​តែ​នៅ​ក្បែរ​រាល់​ពេល​ដែល​នាយ​មាន​ទុក្ខ​លំបាក​ ដោយ​សារ​តែ​ទង្វើ​បែបនេះ​ហេីយ​ ទេីប​ធ្វើ​អោយ​ Jungkook មិន​ដាច់​អាល័យ​នឹង​បោះ​បង់​នាង​តូច​នេះ​ចោល​ ។

​  បន្ទាប់​ពី​ធ្វេី​ដំណើរ​អស់​មួយ​សន្ទុះ​មក​ Jungkook ក៏​បាន​មក​ដល់​ក្រុមហ៊ុន​នាយ​ចត​ឡាននៅ​នឹង​មុខ​អគារ​រួច​អោយ​សន្តិសុខ​ជា​អ្នក​យក​ទៅ​ទុកនៅ​ចំណទ​ ។ លោក​អគ្គនាយក​សង្ហារ​វ័យ​ក្មេង​ម្នាក់​នេះ​ក៏​ដេីរ​ចូល​ទៅ​ខាង​ក្នុង​ដោយ​មាន​ការ​អោន​គោរព​លំទោន​ពី​សំណាក់​បុគ្គលិក​ទាំង​អស់​ ។ នាយ​ឡេីង​ជណ្ដើរ​យន្ត​មក​ជាន់​ធ្វើ​ការ​របស់​ខ្លួន​ហេីយ​ក៏​ដេីរទៅ​ជួប​នឹង​អ្នក​នាង​លេខា​ដែល​កំពុង​តែ​អង្គុយ​រៀបចំ​ឯក​សារ​ផ្សេង​ៗ​ដោយ​ការ​ផ្ចិតផ្ចង់​ Jungkook ឃេីញ​ហេីយ​ក៏​ញញឹម​ដេីរ​ទៅ​រក​នាង​ ។

« អរុណ​សួស្ដី​លេខារបស់​បង​ យ៉ាង​ម៉េចហេីយ​បាន​ធូរ​ច្រេីន​ទេ​ថ្ងៃ​នេះ?? » អ្នក​កម្លោះ​ដេីរ​ទៅ​ឈរ​ទល់​មុខ​តុ​របស់​នាង​រួច​និយាយ​ដោយ​ខ្សឹបៗ​ព្រោះ​ខ្លាច​មាន​អ្នក​ផ្សេង​មក​ស្តាប់​ឮ​ ឯ​នាង​តូច​ក៏​ងេីប​មុខ​មក​ញញឹម​ដាក់​វិញ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now