31 ⚠︎︎

6.4K 246 0
                                    

« ជូន​ខ្ញុំ​ទៅ​សណ្ឋាគារ​ Goldstone » បន្ទាប់​ពី​ចូល​មក​ដល់​ខាង​ក្នុង​ឡាន​ហេីយ​ រាង​តូច​ក៏​ស្រដី​ឡេីង​ទាំង​បិទ​ភ្នែក​ហេីយ​ព្យាយាម​រម្ងាប់​អារម្មណ៍​ស្រៀវ​ស្រេីប​ដែល​កេីត​ឡេីង​ដោយ​គ្មាន​មូលហេតុ​ ឯ​ Gowon វិញ​កំពុង​តែ​អង្គុយ​នៅ​កន្លែង​ចង្កូតឡាន​ ភ្នែក​ឌៀង​សម្លឹង​មេីល​ទៅ​ Tae តាម​កញ្ចក់​ឡាន​ដោយ​ស្នាម​ញញឹម​ចុង​មាត់​មិន​ដាច់​ពេញ​ពី​ផ្ទៃ​មុខ​ ញញឹមរឹត​តែ​ដូច​ជា​មនុស្ស​រោគ​ចិត្ត​កាល​បេី​បាន​ឮ​គេ​ថា​អោយ​ជូន​ទៅ​សណ្ឋាគារ​បែបនេះ​ទៀត​ ។

" ថ្នាំ​ជ្រៀប​ចូល​ខ្លាំង​ហេីយ​ហេ៎​អ្នក​ប្រុស​ បាន​ជា​ទ្រាំ​ទៅ​ផ្ទះ​មិន​បាន​ដល់​ថ្នាក់​ចូល​សណ្ធាគារ​មុន​បែបនេះ?​ "​ Gowon គិត​នៅ​ក្នុង​ចិត្ត​ហេីយ​ក៏​លិឍមាត់​លិឍ.ក​កាល​បេី​គ្រាន់​តែ​បាន​នឹក​ឃើញ​ដល់​រឿង​ដែល​នាយ​នឹង​ត្រូវ​ធ្វើ​បន្តិច​ទៀត​នេះ...​ ។ បន្ទាប់​ពី​ធ្វេី​ដំណេីរ​ប្រហែល​ 8​ នាទី​ ពួក​គេ​ក៏​បាន​មក​ដល់​ ។

« អរគុណ​ » Tae​ ស្រដី​ឡេីងពេល​ដែល​មក​ដល់​មុខ​សណ្ឋាគារ​ដែល​ជា​អគារ​តែមួយ​ដែល​មាន​ apartment របស់​ Jungkook នោះ​ គេ​រៀបបេីក​ទ្វារ​ឡាន​ដេីរ​ចេញ​ទៅ​តែ​វា​បែរ​ជា​ជាប់​គន្លឹះ​ទៅ​វិញ​ ។

« Gowon..? បេីក​គន្លឹះ​..?? » Tae ងាក​ទៅ​មេីល​មុខ​តៃកុង​ឡានបន្តិច​តែ​ក៏​ចាប់​ផ្តើម​ស្រវាំង​ភ្នែក​ម្តង​ទៀត​ ទេីប​គេ​ត្រូវ​បិទ​ភ្នែក​ភ្លាម​ លេប​ទឹក​មាត់​ខំ​ព្យាយាម​រម្ងាប់​អារម្មណ៍​ក្តៅ​ភាយ​ដែល​សាយ​ចេញ​ពី​ខ្យល់​ដង្ហើម​របស់​គេ​មក​ជា​រឿយៗ​ ។

« បាទ​ អ្នក​ប្រុស​ » Gowon ស្រដី​រួច​ចុច​បេីក​ប៉ូតុង​គន្លឹះ​ និយាយ​ពី​ស្នាម​ញញឹម​ចុង​មាត់​នោះ​វិញ​គឺ​គ្មាន​ចេ​ញ​ពីមុខ​គេ​មួយ​វិនាទី​ណា​ឡេីយ​ តាំង​ពី​ចូល​ឡាន​រហូត​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​ហេីយ​ក៏​នៅ​តែ​ញញឹម​ក្រហឹម​ច្រៀង​បទ​ចម្រៀង​មក​ជា​ហូហែរ​ ។ បន្ទាប់​ពី​ចុច​បេីក​រួច​ហេីយ​នាយ​ក៏​រហ័ស​បេីក​ទ្វារ​ចេញ​ទៅ​ដែរ​ បំណង​ចង់​ជួយ​ក្រៀក​រាង​តូច​នោះ​​ចេញ​ពី​ឡានដេីរ​ចូល​សណ្ធាគារ​ទាំង​ពីរ​នាក់​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now