29

3.6K 205 0
                                    

« Tae ខ្ញុំ​សុំទោស​ម្តង​ទៀត​ណា៎​ » Jungkook នៅ​តែ​តាម​អង្វរ​.ក​ដាក់​រាង​តូច​អោយ​គេ​លេីក​លែង​ទោស​អោយ​ នេះ​ខំ​​ទាំង​ប្រេី​ប្រាស់ល្បិចនិយាយ​អូន​បង​ដាក់​ហេីយនៅ​មិន​បាត់​ខឹង​ទៀត​ គេ​ម្នាក់​នេះ​ពិត​ជា​ពិបាក​លួង​មែន​ ។ Taehyung ឯ​ណោះ​វិញ​ក៏​នៅ​រក្សា​មុខ​ស្មេី​តាំង​ពី​ពេល​ដែល​ដេីរ​ចូល​ដល់​ប្រអប់​ជណ្ដើរ​យន្ត​រហូតដល់​បន្ទប់​ apartment របស់​លោក​អគ្គនាយក​ ពួក​គេ​ត្រូវ​មក​ស្នាក់​នៅ​ទី​នេះ​ជាមួ​យគ្នា​មួយរយៈ​ទៀតសិន​ មុន​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​នៅ​ផ្ទះ​ថ្មី​ដែល​ពេល​នេះ​កំពុង​តែ​រៀប​ចំ​ដេគ័រ​ហេីយបាន​ 60%​ ហេីយ​ ដោយ​សារ​តែ​គម្រោង​រៀប​ការ​របស់​អ្នក​ទាំង​ពីរ​វា​ឆាប់ៗ​ពេក​ ទេីប​មិន​​បាន​ត្រៀម​ផ្ទះ​ថ្មី​ទុក​មុខ​ រៀប​ចំ​មិនទាន់​បាន​ស្អាតគ្រប់​ជ្រុងជ្រោយ​​ភ្លាមៗ​នោះទេ​ ។

« Tae.. » Jungkook នៅ​តែ​តាម​ហៅ​ Tae មិន​ឈប់​ព្រោះ​គេ​មិន​ខ្ចី​តប​.ត​នឹង​នាយ​សូម្បី​តែ​មួយ​ម៉ាត់​ មុខ​ក៏​មិន​មេីល​ប្រៀប​ដូច​នាយ​នេះ​ជា​ខ្យល់​ដែល​គេ​មេីល​មិន​ឃេីញ​ ស្តាប់​មិន​ឮ​ ប៉ះ​មិន​បាន​អញ្ចឹង​ ។

​ តាម​ពិត​ទៅ​គឺ​អូនតូច​ម្នាក់​នេះ​មិន​បាន​ខឹង​នាយ​អី​ខ្លាំង​ណាស់​ណា​នោះ​ទេ​ គ្រាន់​តែ​គេ​នៅ​អន់​ចិត្ត​មិន​ទាន់​បាត់​ហេីយ​ក៏​មិនចង់​លេីក​លែង​ទោស​អោយ​មនុស្ស​បែបនេះ​ភ្លាមៗ​ដែរ​ គេ​មិន​ចង់​ចិត្ត​ទន់​ដោយ​សារ​តែ​សម្តី​ផ្អែម​របស់​នាយ​ឡេីយ​ ។​ ដរាបណា​ Jungkook មិន​ទាន់​បង្ហាញ​អោយ​ឃើញ​និង​ដឹង​ជាក់​ច្បាស់​ថា​នាយបាន​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ Malina ពិត​មែន​ គេ​នឹង​នៅ​តែ​ហាម​ចិត្ត​ខ្លួន​ឯង​មិន​អោយ​ស្រលាញ់​នាយ​ម្នាក់នេះ​ជា​ដាច់​ខាត​ នាយ​មាន​នាម​ជា​ប្តី​ត្រឹម​តែ​ឈ្មោះប៉ុណ្ណោះ​ តែ​សម្រាប់​ចិត្ត​របស់​គេ​វិញ​ គេត្រឹម​តែចាត់​ទុក​ដូច​ជា​សមាជិក​គ្រួសារ​ម្នាក់​ ​​មិន​បាន​ស្រលាញ់​នាយ​ដោយ​អារម្មណ៍​វិសេសវិសាល​អ្វី​ឡេីយ​ព្រោះគេ​មិន​ចង់​ប្រគល់​ក្តី​ស្រលាញ់​ដ៏​មាន​តម្លៃ​របស់​គេ​អោ​យ​ទៅ​នរណា​ម្នាក់​ដែល​កំពុង​តែ​លេង​សេីច​នឹង​គេ​ឡេីយ ប៉ុន្តែ​មិន​អី​នោះ​ទេ​ ព្រោះ​ថា​ក្នុង​ខណៈ​នេះ​គេ​នៅ​យល់​បាន​ យល់​ថា​ Jungkook មិន​ទាន់​អាច​ដាច់​ចិត្ត​ពី​នាង​នោះ​ទេីប​ចេះ​តែ​បណ្តោយ​តាម​ហ្នឹង​សិន​ចុះ​ តែ​កុំ​ធ្វេី​អ្វី​មួយ​ដែល​ហួស​ហេតុ​អោយសោះ​ព្រោះ​គេ​នៅ​មិនទាន់​ចង់​ប្រេី​ល្បិច​ល្បង​ពង្វក់​ស្នេហ៍​នាយ​នោះទេ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now