' 9:00 នាទីយប់
នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ ឮតែសម្លេងភ្លេងតន្រ្តីបែបរ៉ូមែនទិចចាក់បន្លឺកំដរអារម្មណ៍ ។ រាងតូចសម្លឹងមេីលទៅទេសភាពខាងក្រៅដោយស្រងូតស្រងាត់ព្រោះ Jungkook នៅតែមិនទាន់បានពន្យល់បកស្រាយអោយគេបានដឹងនោះទេ... មែនហេីយ Tae បានដឹងពីរឿងនេះហេីយ តែ Jungkook ជាស្វាមីនៅតែមានតួនាទីត្រូវបកស្រាយ មិនមែនគេដឹងបែបនេះហេីយនាយនៅធ្វើប្រងេីយមិននិយាយពីវាទេ គេកំពុងតែមានអារម្មណ៍ថាល្ហល្ហេវខ្លាំងណាស់ កំពុងតែទាមទារការបកស្រាយអោយក្បោះក្បាយពីអ្នកម្ខាងទៀត គេសុខចិត្តចាំ ចាំដោយមិនមាត់មិន.កអ្វីទាំងអស់ ចាំមេីលថានាយនៅគេចវេសពីរឿងនេះដល់ពេលណាទៀត...?
ការរង់ចាំរបស់គេក៏នៅតែគ្មានប្រយោជន៍ ពេលនេះមកដល់សណ្ឋាគារបាត់ទៅហេីយតែ Jungkook នៅតែមិនទាន់ប្រាប់និយាយអ្វីទាំងអស់ គេពិតជាមិនចង់អស់សង្ឃឹមនៅក្នុងការទន្ទឹមរង់ចាំមួយនេះទេទេីបត្រូវសុខចិត្តទ្រាំហេីយដោះខ្សែរក្រវាត់រៀបនឹងចេញពីឡានទាំងមិនមាត់អ្វីទាំងអស់ ។
« Tae ឈប់សិន » រាងតូចទច់សកម្មភាពកាលដែលបានឮបែបនេះ គេក៏ងាកមកអង្គុយចុះវិញហេីយមេីលទៅមុខរបស់អ្នកដែលហៅឈ្មោះខ្លួននោះ ។
« មានការអីមែនទេ? » Tae សួរឡេីង ក្តីសង្ឃឹមក្នុងការរង់ចាំរបស់គេនោះហាក់មានពន្លឺមកវិញព្រោះគិតថា Jungkook នឹងនាំនិយាយពីរឿងនោះហេីយ ឯការគិតរបស់គេក៏ត្រឹមត្រូវមែនព្រោះអ្នកកម្លោះក៏វាចាមកថា ៖
« Tae ជាដំបូងអោយខ្ញុំសូមទោសណា៎ដែលមិនបានប្រាប់ឯងពីរឿងដែលបានកេីតឡេីង.. សូមទោសដែលអោយ Tae ដឹងពីវាដោយខ្លួនឯងទាំងដែលខ្ញុំ.. មិនទាន់បានពន្យល់បកស្រាយអ្វីទាំងអស់ » Jungkook ស្រដីឡេីងដោយអោនមុខចុះ ម្រាមដៃទាំង 10 កំពុងតែលូកខ្វេះឆ្កឹះឆ្កៀលគ្នាទៅវិញទៅមកព្រោះភិតភ័យ មិនហ៊ានប្រឈមមុខនឹងអ្នកដែលអង្គុយក្បែរខ្លួន ។ រីឯ Taehyung វិញកាលដែលបានឮបែបនេះហេីយគេក៏លួចញញឹមនៅក្នុងចិត្ត តែបេីនិយាយពីខាងក្រៅវិញគឺថាស្មើថេង រឿងទឹកមុខលាក់អារម្មណ៍នេះទុកចិត្តលេីគេចុះ គឺថាពូកែសម្តែងចេញមកខ្លាំងណាស់ គ្មានអោយអ្នកណាចាប់បានថាគេកំពុងតែមានអារម្មណ៍បែបម៉េចអោយប្រាកដទេ ដូចថ្ងៃមិញអញ្ចឹង.. ខាងក្នុងឈឺណាស់តែញញឹមចេញមកនិយាយពីថាស្រស់នោះ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️