6

4.1K 251 0
                                    

កម្លោះ​សង្ហារ​ក្រោក​ឈរ​អស់​កម្ពស់​តាម​ឪពុក​ម្តាយ​របស់​ខ្លួន​ កែវ​ភ្នែក​ទាំង​គូ​បេីក​សម្លឹង​មេីល​ទៅ​រាង​តូច​យ៉ាង​ជាប់​រី​ឯ​ស្នាម​ញញឹម​ចុង​មាត់​ក៏​ប្រែ​សន្សឹមៗ​មក​ជា​ញញឹម​ស្រស់​វិញ​កាល​ដែល​បាន​ឃើញ​អ្នក​ទាំង​ពីរ​ដែល​ទេីប​នឹង​ចូល​មក​នោះ​ងាក​មក​មេីល​មុខ​របស់​នាយ​ ។

« ជម្រាបសួរ​ លោក​ពូ​ អ្នក​មីង​ » Tae ស្រដី​រួច​អោន​គោរព​តាម​ទំនៀមទម្លាប់​របស់​ប្រទេស​កូរ៉េ​ទាំង​ទឹក​មុខ​ញញឹម​ស្រស់​ ស្លឹក​ត្រចៀក​ឡេីង​ក្រហមៗ​តិច​ព្រោះ​តែ​គេ​មាន​អារម្មណ៍​ថា​ភ័យ​ផង​អៀន​ផង​ហេីយ​ក៏..​ រំភេីប​ៗផង​ដែរ​ ។

« ចា៎​ជម្រាប​សួរ​កូន Tae » អ្នក​ស្រី​ Sun-eil ឧទាន​តប​វិញ​ទាំង​បង្ហាញ​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ​ រី​ឯ​លោក​ប៉ាៗ​ទាំង​ពីរ​ក៏​កាន់​ដៃ​គ្នា​រលាក់​តិចៗ​ជា​ការ​គោរព​គួរសម​បែប​មនុស្ស​ជំនិត​នឹង​គ្នា​ ។

« Jungkook នេះ​ជា​ Taehyung​ ណែនាំ​ខ្លួន​អោយ​ប្អូន​ស្គាល់​បន្តិច​ទៅ​កូន​ » អ្នក​ម៉ាក់​និយាយ​ប្រាប់​ដល់​កូន​របស់​គាត់​ដោយ​អការៈ​សប្បាយ​រីករាយ​រី​ឯ​អ្នក​ដែល​ឮហេីយ​ក៏​ភ្ញាក់​ចេញ​ពី​ការ​ភ្លឹក​ភ្លេច​ខ្លួន​រួច​ក៏​ងក់​ក្បាល​ហេីយ​អោន​ដាក់​រាង​តូច​បន្តិច​ស្រប​ពេល​ដែល​ Tae ក៏​អោន​ដាក់​នាយ​វិញ​ដូច​គ្នា​ ។

« ខ្ញុំ​ Jeon Jungkook,​ CEO​ ក្រុមហ៊ុន​ The J.Bridge » រាង​ក្រាស់​ស្រដី​រួច​លា​ដៃ​ម្ខាង​ទៅ​អោយ​អ្នក​ដែល​ឈរ​នៅ​ទល់​មុខ​ខ្លួន​បាន​ទទួល​ ។

« សួស្តី​ ខ្ញុំ​ Kim Taehyung​ អឺ..​ កូន​របស់​លោក​ប៉ា​ Kim
YeonJae » Tae តប​វិញ​ទាំង​ញញឹម​បែប​មិន​សូវ​សម​ គេ​មិន​ដឹង​ថា​គួរ​រៀប​រាប់ណែនាំ​ខ្លួន​អោយ​នាយ​ដឹង​យ៉ាង​ម៉េច​ទេ​ ព្រោះ​តែ​ទេីប​នឹង​ត្រឡប់​មក​ពី​ស្រុក​ក្រៅ​មិន​ទាន់​បាន​រក​ការងារ​ថ្មី​ធ្វើ​នៅ​ទីនេះ​ផង​ ។ បន្ទាប់​ពី​ស្រដី​រួច​គេ​ក៏​លាដៃ​ម្ខាង​ដាក់​ពី​លេី​បាត​ដៃ​ធំ​ក្រាស់​របស់​អ្នក​កម្លោះ​ដែល​បេីក​ចំហរ​ចាំ​កាន់​ដៃ​ស្រឡូន​ៗ​របស់​គេ​នោះ​ ម្រាម​មេ​ដៃ​របស់​អ្នក​ទាំង​ពីរ​ក៏​សក​ពី​លេី​ខ្នង​ដៃ​ម្នាក់​ម្ខាង​ហេីយ​រលាក់តិចៗ​ មុន​នឹង​ប្រលែង​ចេញ​រួច​ដាក់​បង្កុយ​ក្រោយ​ចាស់​ទុំ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now