41

3.7K 261 16
                                    

​ គឺ​នាយកំពុង​តែញញឹម​ព្រោះ​វា​បាន​កេីត​ឡេីង​តាម​ផែនការ​របស់​ខ្លួន​ ញញឹម​សសេីរ​ខ្លួន​ឯង​ដែល​រេីស​យក​ពេលវេលា​អោយ​ថេយ៍​មក​តាម​ទាន់​យ៉ាង​ perfect តែម្តង​ ។ រាង​តូច​មិន​មាត់​តែ​លេីក​ចិញ្ចើម​ម្ខាង​ឡេីង​ សម្លឹង​ចំ​ភ្នែក​ជាមួយ​លោក​អគ្គនាយក​ ទឹក​មុខ​រៀប​ស្មេីរ​ថេង​មិន​បញ្ជាក់​ពី​អារម្មណ៍​អ្វី​អោយ​នាយ​បាន​ឃេីញ​ រួច​ក៏​ទម្លាក់​កែវ​ភ្នែក​ទៅ​មេីល​ផ្នែក​ខាង​ក្រោម​តុ​ ។

« អូយ៎...​ » សម្លេង​បង្កប់​ទៅ​ដោយ​ការ​ឈឺ​ចាប់​ក៏​បន្លឺ​ឡេីង​កាត់​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​បន្ទប់​ Tae នៅ​បន្ត​សម្លឹង​ទៅ​ត្រង់​នោះ​ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់​ គឺ​នៅ​តាំង​ជំហរ​របស់​ខ្លួន​អោយ​នឹង​នរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំង​ដែល​ទ្រូង​កំពុង​តែ​តម្លេីង​ទម្ងន់​របស់​វា.. បេះដូង​មិន​បាន​លោត​ញាប់​តែ​វា​មាន​អារម្មណ៍​ថា​ធ្ងន់​ គឺ​ធ្ងន់​ខ្លាំង​បំផុត​រហូត​ធ្វើ​អោយ​ដៃ​របស់​គេ​ចាប់​ផ្តេីម​ក្តាប់​បង្ខាំ​ចូល​គ្នា​ ព្រោះ​នៅ​ពេល​ដែល​គេ​ដេីរ​ចូល​មក​នោះ​មិន​មែន​ឃើញ​ Jungkook ឈរ​ស្រាប់​បែប​នេះ​ទេ​ គឺ​គេ​ក៏​បាន​ឃើញ​ថា​អ្នក​ទាំង​ពីរ​កំពុង​តែ​ធ្វេី​អ្វីរួចមកហេីយ​ ។​ Malina អោន​មុខ​ទៅ​រក​ Jungkook ស្រប​ពេល​ដែល​ដៃទាំងពីរ​កំពុង​កាន់​ក្រសោប​គ្នា..​?? គេ​ឃេីញ​មិនបាន​ច្បាស់​ព្រោះ​ Jungkook រហ័ស​រហួន​ងេីបឡេីង​តែ​ក៏​សម​ល្មម​នឹង​អាច​យល់​ពី​អ្វី​ដែល​បាន​កេីត​ឡេីង​ ។ ​

« Ma..! » បន្ទាប់​ពី​ញញឹម​ចុង​មាត់​ត្រឹម​ 3 វិនាទី​រួច​មក​ អ្នក​កម្លោះ​ស្រាប់​ប្រែ​ទឹក​មុខ​ទៅ​ជា​ភិតភ័យ​ បែរ​ក្រោយ​ខ្នង​ទៅ​ទាញ​អ្នក​នាង​លេខា​ដែល​កំពុង​តែ​អង្គុយ​ច្រត់​ដៃ​នឹង​ឥដ្ឋ​ ឯ​ម្ខាង​ទៀត​ច្រត់​ចង្កេះ​របស់​ខ្លួន​ទប់​ភាព​ឈឺ​ចាប់​ ។ នេះ​មាន​រឿង​អ្វី​កេីត​ឡេីងហ្នឹង? នាង​ហាក់​តាម​មិន​ទាន់​នោះ​ទេ? ម៉េច​ក៏​នាង​កំពុង​តែ​ឈរ​សុខៗ​ស្រាប់​តែ​ដួល​អុក​គូទ​នឹង​ឥដ្ឋ​ទៅ​វិញ??

« អ្នក​នាង​លេខា! ម៉ោះ​ឆាប់​ក្រោក​ឡេីង​មក​ » អ្នក​កម្លោះ​លូក​ដៃ​ទៅ​ចាប់​ទាញ​នាង​ឡេីង​មក​តែ​ដោយ​សារ​តែ​នាង​ដួល​ទល់​ផ្អក​ខ្លាំង​ណាស់​ដែរ​ទេីប​ធ្វើ​អោយ​ពិបាក​ក្នុង​ការ​ក្រោក​ឈរ​មក​វិញ​ភ្លាមៗ​ ព្រោះ​មិញ​នេះ​កំពុង​តែ​ស្លុង​អារម្មណ៍​ភ័យ​អរ​បុក​ពោះ​ភឹបៗ​ក៏​ស្រាប់​តែ​កាត់​ផ្តាច់ផឹង​ដោយ​សារ​តែ​ការ​រុញ​ច្រាន​របស់អ្នក​កម្លោះ​រូប​សង្ហារ​ មិន​ដឹង​ថា​វា​កេីត​ឡេីង​ដោយ​ចេតនា​ឫ​បែប​ណា​ទេ​ ប៉ុន្តែ​មួយ​ទំហឹង​ដែល​នាយ​រុញ​កៅ​អី​ទៅ​ក្រោយ​អោយ​បុក​នឹង​នាង​នោះ​គឺ​វា​ល្មម​នឹង​ចុក​ខ្លាំង​ណាស់​ដែរ​។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now