នាព្រឹកថ្ងៃបន្ទាប់គូស្វាមីភរិយាស្រស់សង្ហារទាំងគូដឹកដៃគ្នាដេីរចូលអគារក្រុមហ៊ុនធម្មតាថែមទាំងញញឹមញញែមរីករាយ ហាក់ដូចជាមិនបានដឹងរឿងដែលបានកេីតឡេីងកាលពីយប់មិញហេីយបេីទោះជាដឹងក៏ពួកគេមិនខ្វល់ខ្វាយ ។ អ្នកទាំងពីរត្រូវបានមនុស្សជុំវិញខ្លួនតាមសម្លឹងមេីលពិសេសគឺបុគ្គលិកៗដែលកំពុងតែលួចនិយាយអេកអូចដាក់គ្នីគ្នាពីក្រោយខ្នង ។ បេីប្រៀបធៀបពីព័ត៌មានដែលបានចេញផ្សាយកាលពីយប់មិញជាមួយនឹងសភាពរបស់ Tae ពេលនេះគឺវាពិតខុសផ្ទុយស្រឡះពីការគិតរបស់មនុស្សគ្រប់គ្នាព្រោះម្នាក់ៗមិនបានគិតអ្វីចេញក្រៅពីស្រមៃឃើញថាអ្នកទាំងពីរច្បាស់ជាមានជម្លោះនឹងគ្នា មានភាពរកាំរកូសមិនមកក្រុមហ៊ុនហេីយទេតេី ប៉ុន្តែគ្រប់យ៉ាងមិនបានបង្ហាញមកបែបនោះឡេីយ Taehyung ថ្ងៃនេះមិនត្រឹមតែមកធម្មតាថែមទាំងតែងខ្លួនលេីសពីសព្វរាល់ដងហេីយផ្ទៃមុខបំពាក់ទៅដោយស្នាមញញឹមជាប់ទាំងដែលធម្មតាគេមិនដែលញញឹមបែបនេះទេ ដូចដែលមនុស្សភាគច្រេីនបានដឹងស្រាប់មកហេីយថារាងតូចម្នាក់នេះជាមនុស្សមុខស្មើខ្លាំងណាស់ ពួកគេពិតជាកម្របានឃើញគេញញឹមឫរីករាយបែបនេះពិតមែន ។
ជាការពិតណាស់ដែលខាងក្រុមហ៊ុនរបស់ Jungkook បានព្យាយាមទប់ស្កាត់មិនអោយលេចឮមានការបង្ហោះចែកចាយរូបនោះបន្ថែម ហេីយក៏បានចេញលិខិតជាផ្លូវការបដិសេធន៍និងការចោទប្រកាន់ទាំងនោះរួចស្រេចអស់ ប៉ុន្តែវានៅមិនស្ងប់ចិត្តរបស់ភរិយាមួយរូបនេះឡេីយ ពីរដងទៅហេីយដែលផ្លូវអារម្មណ៍របស់គេត្រូវបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយសារតែការធ្វើការធ្វេសប្រហែសរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុននេះអ៊ីចឹងហេីយទេីបបានជាពេលនេះគេមិនលេីកលែងអោយងាយៗទៀតឡេីយ ។ ចំណែកឯ Jungkook ដែលពេលនេះក្លាយជាស្វាមីដែលចូលចិត្តថ្នមចិត្តប្រពន្ធផងនោះក៏ព្រមធ្វេីគ្រប់យ៉ាងតាមអ្វីដែលគេចង់បាន ដោយដំបូងនាយនឹងស្វែងរកប្រភពរូបភាពដែលត្រូវបានបែកធ្លាយហេីយដែលធំជាងគេបំផុតនោះគឺ ៖
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
Lãng mạnKhmer Fanfic 🇰🇭 ⬆️Topkook ⬇️BtmTae « ព្រោះខ្ញុំនឹងធ្វេីអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Taehyung ‼️ SLOW UPDATE ‼️