Jimin's

916 43 2
                                    

1/3

ជីមីនរត់ចូលបន្ទប់បិទទ្វារធ្វើដូចមានមនុស្សតាមសម្លាប់គេដាក់ថាសអារហារចុះលើតុយឺតៗមុននឹងបែរមករកអ្នកដែលគេងលើគ្រែតែក៏ភ័យស្ទើស្លាប់ម្តងទៀតពេលជុងហ្គុកកំពុងអង្គុយសម្លក់មុខគេពីលើពូកមក

" ហូយ អូនសម្លាញ់មិចក៏មើលមកបងបែបនេះ ភ្ញាក់ហើយមិចមិនលឺសម្លេង បងបិះលួសព្រលឹងស្លាប់" ជីមីនរអ៊ូបណ្តើររឹតទ្រូងបណ្តើរ នឹងដើរមកដាក់ខ្លួនអង្គុយជិតរាងតូច

" ភ្ញាក់យូរមែនទេ ឃ្លានខ្លាំងដែលទេបងលើកបាយមកអោយហើយ ងូតទឹកសិនទៅចាំញាំបាយ" ជីមីននិយាយម្នាក់ឯងទាំងបារម្មណ៏ពីរាងតូចតែអ្នកម្ខាងទៀតនៅតែស្ងាត់មិននិយាយជាមួយគេ

" នៅខឹងបងទៀតមែនទេ បងសុំទោស បងសន្យាថាបងឈប់ធ្វើបែបនឹងទៀតហើយ ឈប់រញ៉េរញ៉ៃជាមួយមនុស្សស្រី ឈប់ធ្វើខ្លួនជាព្រាននារីហើយសន្យា ណាឈប់ខឹងគ្នាណា " ជីមីនក្រសោបខ្លួនរាងតូចមកជាប់នឹងទ្រូង នឹងបន្លំថើបគេជាច្រើនខ្សឺត ពេលឃើញអ្នកម្ខាងទៀតនៅតែស្ងាត់មិនតបគេទើបគេចាប់បង្វែរអោយរាងតូចប្រឈមមុខនឹងគេ

" បងខុសហើយ បងសុំទោស បងមិនបានចង់រៀបការជាមួយលីអាទេ ហើយ វាក៏មិនអាចកើតឡើងបានដែលព្រោះមនុស្សដែលបងស្រលាញ់នឹងចង់បង្កើតគ្រួសារជាមួយគឺអូន បងស្រលាញ់អូនណា អូនក៏ដឹងមិនអញ្ចឹងហេស ថាបងស្រលាញ់អូនតាំងពីអូនមកនៅទីនេះដំបូង អូនក៏ដឹងថាបងមិនដែលក្បត់អូនម្តងណាទេ បងស្រលាញ់អូនណា ណាឈប់ខឹងបងណា ណា ណា " ជីមីនអង្វរករជុងហ្គុកដូចកូនក្មេងនឹងត្រដុសមុខនឹងករាងតូចធ្វើដូចកូនក្មេងដើម្បីអោយរាងតូចអាណិត

" ជីមីន" ទម្រាំតែដាច់ចិត្តហៅឈ្មោះរាងក្រាស់ ជុងហ្គុកតាំងចិត្តខ្លាំងបំផុតហើយ គេចាប់ទាញមុខជីមីនអោយចេញពីកគេនឹងអោយមកប្រឈមមុខនឹងគេដែលព្រានដូចជាជីមីនក៏លួចឆ្មក់ថើបមាត់គេបានមួយដង្ហើមដែល

" បាទ " ជីមីឆ្លើយនឹងបង្ហាញស្នាមញញឺមសង្ហាដែលរាយមុនស្នេហ៏បានគ្រប់ពេល

"​ បងគួរតែរៀបការជាមួយ លីអាទៅ " ជុងហ្គុកនិយាយខ្សឹបៗព្រោះគេ ឈឺទ្រូងខាងឆ្វេងសឹងស្លាប់ទៅហើយគ្រាន់តែស្រម៉ៃឃើញជីមីនអោបអ្នកផ្សេង រៀបការជាមួយអ្នកផ្សេង នឹងថើបថ្នាក់ថ្នម បង្កើតគ្រួសារជាមួយអ្នកផ្សេងគ្រាន់តែគិតក៏ធ្វើអោយគេមិនអាចទទួលយកបានដែល​ហើយគេក៏ព្យាយាមខ្លាំងបំផុតហើយមិនអោយទឹកភ្នែកហូរមកពេលនេះ

short NovelWhere stories live. Discover now