Mine

1.1K 76 11
                                    

ពីរខែកន្លងផុតទៅ

" អ៊ួក អ៊ួក" ព្រឹកព្រលឹមមិនទាន់សម្លេងក្អួតចង្អោរក៏បន្លឺឡើងក្នុងផ្ទះតូចមួយ ដែលម្ចាស់របស់វាពេលនេះមានសភាពស្លេកស្លាំង អស់កម្លាំង សឹងតែគ្មានឈាមក្នុងខ្លួនសូម្បីតែបន្តិច​

"ស្លាប់ហើយគុកគី យ៉ាងមិចហើយ ឯងកើតអី" ហ៊ូសុកប្រញ៉ាប់រត់ចេញពីបន្ទប់ពេលលឺសម្លេងក្អួតចង្អោររបស់ប្អូន មួយរយៈនេះជុងហ្គុកឧស្សាហ៏ធ្វើទុកបែបនេះខ្លាំងណាស់ គេក្អួតបែបនេះរាល់ព្រឹក ហើយតែងតែមានអាការៈវិលមុខនឹង ខ្សោយខ្លាំងណាស់ដែលធ្វើអោយហ៊ូសុកកាន់តែបារម្មណ៏ពីប្អូន

" បងប្រុស ខ្ញុំមិនអីទេ" ជុងហ្គុកឆ្លើយទាំងល្វើយៗនឹងដាក់ខ្លួនអង្គុយជិតចានបង្គន់ គេវិលមុខនឹងអស់កម្លាំងខ្លាំងណាស់ សឹងតែសន្លប់ទៅហើយ

" មិនអីទេ មិនអីទេ​ ត្រូវតែប្រញ៉ាប់ទៅពេទ្យ ទើបបងមោះបងជួយ" ហ៊ូសុកគ្រាហ៏ប្អូនថ្នមៗនឹងលុបលាងមុខអោយគេ រួចក៏ប្រញ៉ាប់ជូនប្អូនទៅមន្ទីរពេទ្យ សភាពប្អូនរបស់គេកាន់តែយ៉ាប់ទៅយ៉ាប់ទៅហើយបណ្តោយមិនបានទេ

"គុកគីទ្រាំបន្តិចទៅណា បន្តិចទៀតដល់មន្ទីពេទ្យហើយ" ហ៊ូសុកអង្អែលថ្ពាល់ប្អូនថ្នមៗ គេរឹតតែបារម្មណ៏ពេលជុងហ្គុកបាត់មាត់បាត់ករនឹងទន់ខ្លួនល្វក់លើស្មាររបស់គេ គេចង់យំតែមិនអាចយំនោះទេព្រោះគេមិនអាចទន់ខ្សោយចំពោះមុខប្អូនរបស់គេបាននោះទេ

....................

ផាច់

"ហឹក បងប្រុស"

"មិចក៏ឯងធ្វើបែបនេះ មិចក៏ធ្វើរឿងថោកទាបបែបនេះ អ្នកណាជាអ្នកបង្រៀនឯងហ៎ាស "

"ហឹក ខ្ញុំសុំទោស ខ្ញុំសុំទោស អូយ"​

"សុំទោសហេស​ មិចក៏ឯងជាមនុស្សបែបនេះ" គ្រាន់តែមកដល់មន្ទីរពេទ្យហើយដឹងពីអាការៈរបស់ប្អូនភ្លាមហ៊ូសុកក៏បាត់ការគ្រប់គ្រងខ្លួនឯងរហូតដល់ថ្នាក់លើកដៃទះកំផ្លៀងប្អូនទាំងដែលគេមិនធ្លាប់ធ្វើពីមុនមក នឹងថែមទាំងវៃទប់លើខ្លួនប្រាណគេទៀតផង ទោះជាវាមិនធ្ងន់ណាស់ណាតែសម្រាប់សុខភាពជុងហ្គុកនៅពេលនេះវាមិនមែនជារឿងល្អនោះទេ

short NovelDove le storie prendono vita. Scoprilo ora