You and only you

1.3K 69 4
                                        

1years Later

"យ៉ាងមិចហើយ"​

"គ្រប់យ៉ាងរៀបរយហើយលោកម្ចាស់ពួកគេនឹងធ្វើដំណើរមកអាទិត្យក្រោយ"

"អឹម ចេញទៅ"

"Welcome back bunny"

....................

"ស៊ូៗណាចៅ កុំភ័យអីណា​តានៅម្នាក់ឯងបានតែល្ងាចចៅនឹងត្រឡប់មកវិញហើយ តាចាំញាំបាយល្ងាចជាមួយគ្នាណា " មកដល់សេអ៊ូលជុងហ្គុកនឹងតារបស់គេមានអារម្មណ៏ថាទីនេះវាធំខ្លាំងណាស់ធំដល់ថ្នាក់គេមិនប្រាកដថាខ្លួនឯងសមនឹងទីនេះឬអត់ តែគេចាំបាច់ដើម្បីតារបស់គេ ដែលត្រូវការការព្យាបាលត្រឹមត្រូវព្រោះគាត់មានវ័យចំណាស់ណាស់ទៅហើយ

"បាទលោកតា តែលោកតាត្រូវប្រយ័ត្នណាលឺទេហាមដើរផ្តេសផ្តាសអោយសោះលឺទេ រងចាំខ្ញុំត្រឡប់មកវិញណា" ជុងហ្គុកចេះតែផ្តាំនេះផ្តាំនោះដល់តារបស់គេ ព្រោះគេមិនចង់ទុកអោយតារបស់គេនៅម្នាក់ឯងនោះទេ តែដើម្បីការងារនឹងលុយគេត្រូវតែធ្វើ

"បាទចៅ ទៅចុះ ខំប្រឹងធ្វើការលឺទេ ស៊ូៗ" តារបស់គេរុញចៅអោយដើរទៅមុខដែលចេះតែងាកមករកលោកតាទាំងមិនអស់អាល័យ គេមានតាតែមួយ ប៉ាម៉ាក់ក៏គ្មានទើបគេស្រលាញ់តារបស់គេដល់ថ្នាក់នេះ

"ទៅហើយណាលោកតា"

" បាទ ទៅចុះចៅ"

..............

ជុងហ្គុកឈរសម្លឹងមើលអាគារដែលខ្ពស់សន្លឹមរាប់រយជាន់នីងមុខខ្លួន គេមិននឹកស្មានទេថាគេអាចមានឪកាសមកធ្វើការនៅទីនេះ តែវាក៏ធ្វើអោយគេភ័យដូចគ្នា ព្រោះគេមិនដឹងទេថាអ្នកសេអ៊ូលនេះនឹងអាចចូលចិត្តគេឬអត់

"កុំភ័យជុងហ្គុក កុំភ័យ" ជុងហ្គុកលួងចិត្តខ្លួនឯងនឹងដើរចូលអារគារដោយអារម្មណ៏ច្របុកច្របល់ចុះបើអ្នកទីនេះមិនចូលចិត្តគេតើគិតយ៉ាងមិចទៅ

" សុំទោស" ជុងហ្គុកបែកញើសជោកថ្ងាស់ នឹងឈរលេងម្រាមដៃខ្លួននៅមុខខោនធ័រដែលមានស្រីស្អាតពីនាក់ឈរនៅទីនេះ មុននឹងដាច់ចិត្តសួរឡើង

"មានការអីមែនទេ " ម្នាក់ស្រីក៏ឆ្លើយតបដោយស្នាមញញឹម

"គឺ ខ្ញុំជាបុគ្គលិកចូលថ្មីបងស្រី តែខ្ញុំមិនដឹងថាត្រូវទៅទីណាទេព្រោះទីនេះវាធំខ្លាំងណាស់ ហិហិ" ជុងហ្គុកសារភាពតាមត្រង់នឹងញញឹមទាំងខ្មាស់អៀនតែគេជាមនុស្សចូលចិត្តនិយាយត្រង់មិនចេះកុហកនោះទេ ព្រោះគេស្អប់ភាពកុហក

short NovelTempat cerita menjadi hidup. Temukan sekarang