ពេលថ្ងៃឈានចូលមកដល់ជាពេលដែលជុងហ្គុកភ័យផងអរផងក្នុងពេលតែមួយ ទីមួយគេរំភើបដែលជីមីនហ៊ាននិយាយការពិតជាមួយគ្រួសាររបស់គេ តែគេក៏ភ័យថាបងស្រីរបស់គេនឹងមិនព្រមអោយពួកគេស្រលាញ់គ្នា នឹងបំបែកពួកគេអោយចេញពីគ្នាគ្រាន់តែគិតក៏ធ្វើអោយគេចង់យំបន្តិច ចងឆ្កួតបន្តិច តែបើសិនជាគេដឹងថាការពិតគ្រប់យ៉ាងបានលាតត្រដាងអស់ទៅហើយ ហើយបើសិនជាគេដឹងថារយៈពេលមួយអាទិត្យនេះជីមីនគ្រាន់តែចង់ធ្វើបាបគេដែលហ៊ានដេញអោយជីមីនទៅរៀបការជាមួយស្រីផ្សេងទាំងមិនសួរគេមួយម៉ាត់
" សម្រេចថាមានរឿងអីកើតឡើងរវាងពួកឯងទាំងពីរអោយប្រាកដ " បន្ទាប់ពីស្ងាត់អស់យ៉ាងយូរសម្លេងរបស់លោកផាកក៏ហាផ្តាច់ភាពស្ងាតជ្រងំនេះ ដែលធ្វើអោយជុងហ្គុកភ័យចង់រាគនោម
" ត្រូវហើយមិចក៏សុខៗឯងចង់រើចេញជុងហ្គុក ហើយមិចក៏ពេលនេះឯងនឹងជីមីនមកប្រាប់ថាមានរឿងចង់និយាយ រឿងវាយ៉ាងមិច" លោកស្រីផាកបន្ថែម ថែមទាំងធ្វើមុខមាំដាក់ជុងហ្គុកធ្វើអោយរាងតូចភ័យចង់តែជ្រែកដីទៅអោយបាត់ទៅហើយ
" គឺ" ជុងហ្គុកអោនមុខចុះលេងនឹងម្រាមដៃខ្លួនឯងមិនដឹងថាឆ្លើយយ៉ាងមិច ចំណែកជីមីនវិញអង្គុយផឹកកាហ្វេធ្វើព្រងើយដូចជាមិនខ្វល់ពីអ្វីសោះ គេមិនយល់ទេថាជីមីនកំពុងគិតអី
" គឺ អី?" លោកផាក
" គឺ ខ្ញុំនឹងជីមីន .."
" ឯងនឹងជីមីនយ៉ាងមិច " លោកស្រីផាក
" គឺពួកយើង"
" អ្នកទាំងពីរយ៉ាងមិច?" ថេយ៏យ៉ុង
" គឺ " ជុងហ្គុក មិនដឹងត្រូវឆ្លើយយ៉ាងងាកទៅមើលជីមីនគេក៏អង្គុយធ្វើព្រងើយ ហាក់ដូចមិនក្តៅមិនត្រជាក់សោះ
" យ៉ាងមិច " លោកផាក
" ជីមីន មិចក៏មិនជួយនិយាយគ្នា"ជុងហ្គុកចង់យំមែនទែនហើយ គេងាកទៅរកជីមីនអោយជួយដែលជីមីនងាកស្មារធ្វើមិនដឹង ជុងហ្គុកចង់យំមកមែនទែនពេលឃើញជីមីនធ្វើបែបនេះដាក់គេនេះគេចាញ់បោកជីមីនទេដឹង ប្រហែលជាជីមីនគ្រាន់តែលេងសើចនឹងគេប៉ុនណ្ណោះ
