9months 10days

910 53 4
                                        

ភាគទី ៣៖ បងនឹកអូន

" ផាក ជុងហ្គក "​សម្លេហដ៏ទន់ភ្លន់របស់បុរសសង្ហា ផាក ជីមីនកំពុងលុតជង្គង់នៅមុខផ្នូរប្រព្ធរបស់គេដែលមានដាំផ្ការចម្រុះពនណ៏ជុំវិញផ្នូរ ព្រុះជុងហ្គុកគេស្រលាញ់ផ្កាខ្លាំងណាស់ ហើយនៅមុខផ្នូររបស់គេក៏មានផ្កាមួយបាច់ដែលជីមីនទើបតែយកមកដាក់អម្បាញ់មិញនេះ

" អូន យ៉ាងមិចសុខសប្បាយទេ ហឹម" ជីមីនកដៃទៅអង្អែលឈ្មោះដែលឆ្លាក់នៅលើផ្នូរថ្នមៗទាំងទឹកភ្នែក វារលោងទៅពីឆ្នាំហើយដែលជុងហ្គុកចាកចេញពីគេ តែគេមិនដែលភ្លេចរាងតូចសូម្បីតែមួយនាទីអោយភ្លេចយ៉ាងមិចទៅបើកូនប្រុសរបស់គេមានមុខមាត់ដូចជុងហ្គុកបេះដាក់

"មាននឹកបងខ្លះទេ ឬក៏អូនកំពុងតែមើលបងហើយនឹងកូនពីខាងលើមក "

" អូននៅទីនោះមានក្បាលខូចដែលទេហឹម មានលួចក្បត់បងឬអត់ មានអ្នកណាទៅញ៉ែអូនរញ៉េរញ៉ៃឬអត់ បើមានចាំមើលតែបងទៅដល់បងនឹងដាក់ទោសអូនអោយណាណីម្តង ក្មេងក្បាលខូច ហើយបងនឹងសម្លាប់អ្នកដែលមកញ៉ែរប្រពន្ធបងអោយស្លាប់ ហឹស អូនប្រហែលជាគិតថាបងឆ្កួតដែលប្រច័ណ្ធអូនហើយមែនទេ តែព្រោះអូនស្អាតពេកអ្នកណាឃើញក៏ស្រលាញ់ដែល បានជាបងហួងហែងបែបនេះ" ជីមីនរៀបរាប់ទាំងស្នាមញញឹមនឹងទឹកភ្នែកព្រមគ្នា

" អូនដឹងទេ កូនយើងគេគួរអោយស្រលាញ់ខ្លាំងណាស់ គេស្តាប់បង្គាប់ គេមិនរករឿងបងផ្តេសផ្តាស តែអូនដឹងទេ បងប្រាប់រឿងដល់គួរអោយអស់សំណើចមួយទៅចុះ Jungwoonគេចូលចិត្តរករឿងនឹងញោះអ៊ុំណាមជូន នឹងអ៊ុំយ៉ុនហ្គីខ្លាំងណាស់ តែពួកគាត់មិនហ៊ានសូម្បីតែបន្ទោសអូនដឹងទេ ពួកគាត់ស្រលាញ់Jungwoonរបស់យើងខ្លាំងណាស់"

" Jungwoonគេអាយុពីរឆ្នាំនៅថ្ងៃនេះហើយ ហើយក៏ជាថ្ងៃកំណើតរបស់គេដែលអូនដឹងទេ គេចូលចិត្តញាំដូចជាអូនអញ្ចឹង ប្រហេសតែបន្តិចទៅដល់ចង្រ្កានបាយបាត់ ហើយគេចូលចិត្តទឹកដោះគោចេកដូចអូនអញ្ចឹង និយាយទៅបងច្រណែនអូនដល់ហើយព្រោះកូនគេដូចអូនច្រើនណាស់ " ទឹកភ្នែកចេះតែរមៀលស្រក់មិនឈប់លើថ្ពាល់ជីមីន តែគេក៏មិនខ្វល់នឹងជូតចេញ

short NovelTempat cerita menjadi hidup. Temukan sekarang