You and Only You

869 64 2
                                        

ជុងហ្គុកព្យាយាមដើរយ៉ាងលឿនគេមិនដឹងទេថាគេកំពុងទៅណាតែគេគ្រាន់តែចង់គេចពីទីនោះអោយឆ្ងាយបំផុត តែក្តីសង្ឃឹមរបស់គេក៏ត្រូវរលាយពេលសម្លេងរបស់យ៉ាមិហៅកាត់គេ

"ជុងហ្គុកឈប់់សិន ខ្ញុំមានរឿងចង់និយាយជាមួយឯង" យ៉ាមិរត់មកកាត់មុខជុងហ្គុកបានសម្រេចនឹងញញឹមយ៉ាងស្រស់ដាក់គេ

"អ្នកនាងមានការអីជាមួយខ្ញុំមែនទេ" ជុងហ្គុកព្យាយាមញញឹមដាក់យ៉ាមិទាំងដែលការពិតទឹកភ្នែករបស់គេសឹងតែស្រក់មកទៅហើយ តែគេនៅតែព្យាយាមញញឹមបានយ៉ាងល្អ

" ជុងហ្គុក ខ្ញុំមានរឿងខ្លះចង់សួរ" យ៉ាមិ

"អ្នកនាងមានការអី" អ្វីដែលជុងហ្គុកចង់បាននៅពេលនេះគឺទៅកន្លែងមួយដែលស្ងប់ស្ងាត់ នឹងនៅម្នាក់ឯងប៉ុណ្ណោះ

" ពួកយើងទៅអង្គុយលេងនៅមាត់សមុទ្រទៅល្អទេ" យ៉ាមិស្នើរឡើងជុងហ្គុកបានត្រឹមតែងក់ក្បាលប៉ុនណ្ណោះ ព្រោះឋានៈគេគ្មានសិទ្ធអីតវ៉ានឹងគេបាននោះទេ ក្រោយពីមកដល់មាត់សមុទ្រពួកគេក៏នាំគ្នាអង្គុយសម្លឹងមើលថ្ងៃលិច ដែលជុងហ្គុកប្រាថ្នាបានមើលជាមួយជីមីនជាមនុស្សម្នាក់ដែលគេលួចស្រលាញ់មករហូត តែពេលនេះវាបានបំផ្លាញអស់ហើយបេះដូងតូចមួយរបស់គេត្រូវបានបំផ្លាញអស់ហើយ

"ជុងហ្គុកនឹងលោកម្ចាស់សិទ្ធស្នាលនឹងគ្នាខ្លាំងណាស់មែនទេ" សំណួរដំបូងរបស់យ៉ាមិធ្វើអោយជុងហ្គុកធ្មឹងបន្តិចមុននឹងសម្រេចចិត្តក្រវីក្បាល

"អត់ទេ ពួកយើងគ្រាន់តែស្គាល់គ្នា" ជុងហ្គុកជ្រើសយកការកុហក ព្រោះពេលនេះជីមីនមិនមែនជាជីមីនដូចពីមុនទេ

"​តែខ្ញុំមើលទៅលោកម្ចាស់បារម្មណ៌នឹងមើលថែជុងហ្គុកខ្លាំងណាស់" យ៉ាមិ

" អ្នកនាងកុំគិតបែបនឹងអី គឺខ្ញុំនឹងគាត់យើងគ្រាន់តែជាមិត្តនឹងគ្នាធម្មតាពិតមែន" ជុងហ្គុកព្យាយាមបកស្រាយ ព្រោះគេមិនចង់អោយនាងគិតថាខ្លួនមកដណ្តើមគូរដណ្តឹងរបស់គេទេ

"ខ្សែរកដែលជុងហ្គុកពាក់ជារបស់លោកម្ចាស់ត្រូវទេ" យ៉ាមិសួរទាំងមិនមើលជុងហ្គុកតែជុងហ្គុកក៏គាំងឆ្លើយមិនចេញនឹងប្រញ៉ាប់លាក់ខ្សែរកចូលអាវវិញ ត្រូវហើយនេះជាខ្សែរកដែលជីមីនបានអោយគេកាលពីខួបកំណើតឆ្នាំមុន តែហេតុអីក៏នាងដឹង

short Novelحيث تعيش القصص. اكتشف الآن