1/4
ម៉ោងជិត១១យប់ទម្រាំតែជុងហ្គុកបានដាក់ខ្លួនគេងលើពូកទន់ដែលជាកន្លែងស្នាក់នៅថ្នីរបស់គេ ទម្រាំតែគេរៀបចំឥវ៉ាន់រួចនឹងមកដល់អាផាតមិនគេនឹងរៀបចំបន្តក៏ហត់នឿយណាស់ទៅហើយ គេមិនទាន់បានញាំអីនោះទេ តែគេក៏សម្រេចចិត្តជ្រើសរើសការគេងវិញល្អជាងព្រោះទោះជាញាំក៏ញាំមិនឆ្ងាញ់ដដែល
" ហ៊ើយ ហត់ណាស់" រាងតូចរអ៊ូទាំងល្វើយ គេយកទូរស័ព្ទទៅសាកថ្មដាក់លើតុក្បាលគ្រែរួចក៏ដាក់ខ្លួនគេងអោយស្រួលបួល លើកទីមួយហើយដែលគេចេញមករស់នៅដោយខ្លួនឯង គេខ្លាចតែក៏ត្រូវតែទ្រាំព្រោះបន្តទៅមុខទៀតគេក៏ត្រូវរស់នៅម្នាក់ឯងដដែល ដូច្នេះហើយទម្លាប់អោយហើយល្អជាង
"ហេតុអីក៏សំណាងអាក្រក់បែបនេះ " រាងតូចរអ៊ូទាំងចង់យំព្រោះគ្រប់យ៉ាងហាក់ដូចជាមិននៅខាងគេសោះ គេមិនទាន់ទាំងបានសម្រាក់ស្រួលបួលផងមេឃក៏ចាប់ផ្តើមលាន់លឺសម្លេងផ្គរខាងក្រៅខ្ទរទ្រហឹង គេមិនបានខ្លាចនឹងសម្លេងមេឃភ្លៀងនោះទេ គេចូលចិត្តស្តាប់សម្លេងមេឃភ្លៀង តែគេមិនចូលចិត្តស្តាប់សម្លេងផ្ទរលាន់នោះទេ ព្រោះវារតែងតែធ្វើអោយគេមានអារម្មណ៌នឹកដល់រឿងគួអោយខ្លាចជាច្រើនរឿង ដែលបានកើតឡើងលើគេពីមុន គេមានអារម្មណ៏ថាឯកការ ភ័យខ្លាច ពីមុនគេតែងតែមានជីមីនគេងអោបគេរាល់ពេលមានផ្ទរលាន់ នឹងប្រាប់គេថាគ្រប់យ៉ាងនឹងមិនអីតែពេលនេះគេត្រូវតស៊ូជាមួយវាតែម្នាក់ឯង
" គួរអោយខ្លាចខ្លាំងណាស់" ជុងហ្គុកទាញភួយគ្របក្បាលជិតឈឹងនឹងយកដៃខ្ទប់ត្រចៀកទាំងញ័រខ្លួន ហើយអ្វីដែលធ្វើអោយគេកាន់តែខ្លាចនោះគឺភ្លើងក៏ស្រាប់តែដាច់ទៀតធ្វើអោយបន្ទប់ទាំងមូលងងឹតស្លុបរកពន្លឺមិនឃើញ
" មិចក៏ស្រាប់តែដាច់ភ្លើងបែបនេះ វាងងឹតណាស់ ហើយខាងក្រៅក៏មានផ្គរទៀត ហឹក ជីមីន" រាងតូចបែកញើសជោគខ្លួន គេស្រក់ទឺកភ្នែកដោយមិនដឹងខ្លួននឹងដង្ហោយរកជីមីនដោយហាមមិនបាន
" វាគួរអោយខ្លាចណាស់ជីមីនអ៎ា" ជុងហ្គុកខ្សឹបតិចៗត្រង់ប្រយោគចុងក្រោយ គេខ្លាចក៏ខ្លាច ឯកការក៏ឯកការ គេចាប់ផ្តើមស្តាយក្រោយជាមួយនឹងការសម្រេចចិត្តរបស់ខ្លួនឯងហើយ