You and only You

1.5K 59 1
                                        

"ហេ ចាំយូរហើយមែនទេ យើងសុំទោស"​

"ធ្វើអីមិចក៏យូរម្លេះ យើងចាំឯងឡើងចង់ក្លាយជាទីងម៉ោងទៅហើយ "

"ហូយ ប្រាប់ហើយថាយើងសុំទោស ដោយសារយើងរវល់រៀបចំបបរអោយលោកតា ទើបយូរបែបនេះសុំទោសណា"

"អឹម បានហើយឆាប់ឡើងកង់មក"

" តោះ"

ព្រឹកព្រលឹមនៅផ្ទះឈើតូចមួយដែលមានតែតានឹងចៅរស់នៅតែពីរនាក់ តែជុំវិញផ្ទះក៏មានដាំដុះដំណាំនឹងសួនច្បារពាសពេញដែលធ្វើអោយផ្ទះតូចមួយនេះក្លាយជាទីចំណាប់អារម្មណ៏របស់អ្នកគ្រប់គ្នា​ព្រោះទោះជាពួកគេរស់នៅជាមួយតានឹងចៅនឹងជីវភាពមួយដែលមិនសូវធូរធារដូចអ្នកដទៃ តែពួកគេក៏រស់នៅដោយសុខភមង្គលនឹងក្តីសុខ ម្នាក់នោះគឺ ចន ជុងហ្គុក នឹងលោកតារបស់គេ ជុងហ្គុកមានតែមិត្តម្នាក់ប៉ុនណ្ណោះនៅសាលា គឺជា ផាក ជីមីន ដែលមានប្រវិត្តមិនច្បាស់លាស់គេប្តូរមករៀននៅប៊ូសាននេះកាលពី ពីរឆ្នាំមុន គ្មានអ្នកណាដឹងទេថាគេមកពីណា ជាអ្នកណា សូម្បីតែជុងហ្គុកក៏មិនដឹងដូចគ្នា គេគ្រាន់តែដឹងថាជីមីនមិនចូលចិត្តអោយអ្នកណារញ៉េរញ៉ៃនឹងរឿងរបស់គេ​

" ជីមីន ឯងមកយកយើងរាល់ព្រឹកបែបនេះ មិនហត់ទេហេស " ជុងហ្គុកអោបចង្កេះជីមីនជាប់ ដែលអ្នកកម្លោះក៏ធាក់កង់ទៅសាលាជារឿយៗ

" មិនអីទេ យើងមិនហត់ទេ ចុះលោកតារបស់ឯងយ៉ាងមិចហើយមានឈឺទៀតឬអត់" ជីមីនធាក់បណ្តើរសួរមិត្តរបស់គេបណ្តើរ សម្រាប់គេនៅទីនេះគេជាផាក ជីមីនដែលគ្មានអ្នកណាស្គាល់នឹងជាអ្នកក្រម្នាកដែរគ្មានមិត្តគ្មានសាច់ញាតិមានតែជុងហ្គុកម្នាក់ប៉ុនណ្ណោះ

"គាត់មិនអីទេ គាត់បានធូរហើយ ឯងដឹងទេយើងចង់រៀនអោយឆាប់ចប់នឹងបានរកការងារធ្វើនៅសេអ៊ូល ហើយនាំលោកតាទៅរស់នៅទីនោះ"​ ជុងហ្គុករៀបរាប់រឿងដែលគេកំពុងគិតក្នុងចិត្តប្រាប់ជីមីន គេក៏តែងតែបែបនេះ គេគ្មានអ្វីលាក់បាំងនឹងជីមីននោះទេ​ព្រោះជីមីនជាមនុស្សតែម្នាក់ដែរគេទុកចិត្តខ្លាំងបំផុត

"ហេតុអីក៏ចង់ទៅសេអ៊ូល គ្មានអីល្អនៅទីនោះទេ" ជីមីននិយាយដោយសម្លេងស្ងួតៗ ហាក់ដូចជាមិនចាប់អារម្មណ៏នឹងសេអ៊ូលនោះទេ

short NovelWhere stories live. Discover now