Mine

1.1K 71 4
                                    

ពេញមួយយប់ជីមីនមិនបានគេងពេញភ្នែកនោះទេ ទីមួយគេមិនធ្លាប់គេងផ្ទាល់លើឥដ្ធបែបនេះ ទីពីរគេចេះតែខ្លាចថាបើគេគេងលក់ជុងហ្គុកនឹងរមៀលធ្លាក់ឬក៏គេងមិនបានស្រួលទោះជាសាឡុងធំក៏ដោយ ទីបីអ្វីដែលសំខាន់ជាងគេនោះគឺមិនដឹងត្រូវលួងរាងតូចយ៉ាងមិច បើមនុស្សតាំងពីកើតមកមិនធ្លាប់លួងអ្នកណាផង ដូច្នេះហើយបានជារកនឹករកវិធីសាស្ត្រលួងមិនឃើញ អស់គំនិតគិតលែងចេញជីមីនក៏ក្រោកមកមើលរាងតូចម្តងទៀតពេលឃើញថាគេគេងលក់ស្កប់ស្កល់ហើយក៏ចុះក្រោកទៅក្បាលគ្រែដើម្បីយកទូរស័ព្ទខលទៅអ្នកណាម្នាក់
(យ៉ាងមិចដាច់ចិត្តខលមកយើងហើយហេស)
«លួងប្រពន្ធគេលួងយ៉ាងមិច» មិនឆ្លើយនឹងសំណួររបស់អ្នកម្ខាងទៀតជីមីនបែរជាសួរចំៗតែម្តងព្រោះគេមិនចូលចិត្តសាំញាំច្រើន
(យើងភ្នាក់ងារលួងប្រពន្ធឬយ៉ាងមិច អេឈប់សិនឯងនិយាយស្អីជីមីន ប្រពន្ធ អ្នកណា ? ប្រពន្ធអ្នកណា?)អ្នកម្ខាងទៀតហួសចិត្តក៏ហួសចិត្តដែលសុខៗខលមកគេម៉ោង ៣ព្រឹកបែបនេះ ហើយអ្វីដែលរឹតតែហួាចិត្តមកសួររកវិធីសាស្ត្រលួងប្រពន្ធមានដែលទេក្នុងលោកនែក
«ប្រពន្ធខ្ញុំ សួរក៏ប្រាប់មកថាលួងយ៉ាងមិច នៅសាំញាំច្រើនដល់ណាទៀត» ជីមីនញីសក់ខ្លួនឯងទាំងធុញទ្រាំ នេះគេឈឺក្បាលខំខលទៅរកជំនួយហើយតែបែរជាដាក់បន្ទុកថែមទៅវិញ
(ស្អីឯងហើយឯងទៅពង្រាត់កូនគេមកពីណា ហើយកើតស្អីបានជាមកសួរយើងថាលួងយ៉ាងមិច បើយើងមិនដឹងឯងឈ្លោះគ្នារឿងស្អីផង ហើយយើងមិនមែនជាគ្រូស្នេហ៍ឬក៏អ្នកព្រឹក្សាស្នេហាទេ លោកកូនជីមីន)
«ហូយប៉ានៅ សួរដដែលនឹងហើយ ប្រាប់ហើយថាប្រពន្ធខ្ញុំមិមបានទៅពង្រាត់មកពីណាទេ គ្រាន់តែលួចបីយកពីមន្ទីរពេទ្យមកពីបងប្រុសរបស់គេ ហើយឥឡូវកំពុងពពោះពីរខែ ហើយងរមិនព្រមនិយាយរកខ្ញុំទេ សុខចិត្តទៅគេងលើសាឡុងអាគ្រែធំល្ហល្ហេវមិនគេងទេ ដែលសួរក៏ព្រោះម៉ាក់ធ្លាប់រករឿងប៉ាច្រើនហើយប៉ាក៏ធ្លាប់លូនក្រាបនឹងម៉ាក់ចករើនដងដូចគ្នា បទពិសោធន៏ប៉ាច្រើនប្រាប់តិចមក» ជីមីនរៀបរ៉ាប់យ៉ាងហូរហែរធកវើអោយអ្នកជាប៉ាស្តាប់ឡើងជំហរម៉ាត់ ថាមិនបានពង្រាត់ទេតែចាប់បីពីមន្ទីរពេទ្យមកអានឹងគឹហៅចាប់ចម្រិតហើយ ហើយថែមទាំងមានកូន២ខែទៀត ហើយមនុស្សដូចជាជីមីននេះហេសដែលទាល់តម្រិះរកលួងប្រពន្ធមិនឃើញ
(អូនហ៎ា ភ្ញាក់ឡើងកូនអូនទៅចាប់ចម្រិតកូនក្រមុំគេពីមន្ទីរពេទ្យថែមទាំងមានកូនក្នុងពោះពីរខែទៀតផង)
«មិនមែនកូនក្រមុំទេប៉ា កូនកម្លោះ គឹជាប្រុស» ជីមីនជួុយតម្រូវប៉ាគេម្តងទៀត ព្រោះមុននេះគាត់និយាយខុស ចំណែកលោកផាក ក៏ស្រែកប្រាប់ប្រពន្ធម្តងទៀតទាំងមិនបានចាប់អារម្មណ៏អ្វីទាំងអស់
(អូនហ៎ាគេថសកូនកម្លោះមិនមែនក្រមុំទេ ហាស៎)ជីមីនលើកដៃខ្ទប់ត្រចៀកនឹងដកទូរស័ព្ទចេញយ៉ាងលឿនពេលប៉ារបស់គេស្រែកដូចគេយកកាំបិតទៅចាក់
«ហ៊ើយ» ជីមីនដកដង្ហើមធំ នេះគេមិនដឹងគិតខុសឬត្រូវទេដែលទៅសុំជំនួយពីប៉ាគេបែបនេះ
(ប្រុសមីន អ្នកណាមានកូន ចៅរបស់ម៉ាក់ បងទៅរៀបចំភ្លាមអូនទៅហុងកុងឥឡីវនេះលឿន លឿនឡើងអូនទះអោយស្វាងឥឡូវនឹង)
(បាទព្រះម៉ែប្រពន្ធ អាកូនចៅកក់សំបុត្រយន្តហោះទៅហុងកុងឥឡូវនេះ ឯងលឺយើងនិយាយទេ) លោកផាកស្រែកឡូឡា ពេលលឺប្រពន្ធបញ្ជា ចំណែកជីមីនក៏ម៉ាស្សាសៀតថ្ការបស់គឹទាំងក្រពុលមុខ គេស្តាយក្រោយខ្លាំងណាស់ដែលខលទៅប៉ាគេបែបនេះ
(កូនមីន កូនម៉ាក់ម៉ាក់ស្រលាញ់កូនណា កូនក៏ដឹង កុំភ័យចាំម៉ាក់ដោះស្រាយអោយកូន ប្រពន្ធខឹងមែនទេ មានផ្ទៃពោះមែនទេ ទិញរបស់ឆ្ងាញ់ៗអោយគេញាំ មើលថែគេអោយបាមល្អ និយាយពាក្យផ្អែមទៅកាន់គេ ប្រាប់គេថាកីនស្រលាញ់គេ និងហាមអោយគេធ្វើអីធ្ងន់ជាដាច់ខាត កុំភ័យកូនចាំម៉ាក់រៀបចំពិធីរៀបការណ៏អោយកូន ហឹមពិធីការកូនប្រុសតែមួយរបស់ត្រកូលផាកត្រូវតែកក្រើក សំណព្វចិត្តមើលថែកូនប្រសារម៉ាក់ណាលឺទេ បើគេកើតអីតែបន្តិចឯងងាប់ យល់)
(អូនហ៎ាស្លៀកពាក់អោយស្រួលបួលសិនទៅ អូនពិតជាចង់ទៅទាំងបែបនេះមែនហេស)ជីមីនចង់សើចបន្តិចយំបន្តិច ពេលលឺប៉ាគេនិយាយបែបនេះ ច្បាស់ណាស់ថាម៉ាក់របស់គេ ច្បាស់ជារត់មកទាំងឈុតគេងដូរ៉េមុនរបស់គាត់មិនខាន
(បានហើយកូនមីន ម៉ាក់ផ្លាស់ខោអាវសិន ចាំទុកណាបើគេហ៊ានតែមានរឿងអីឯងងាប់ គេខឹងឯងបានតែឯងមិនអាចសូម្បីតែគិតចង់ខឹងនឹងគេយល់កូនប្រុស បាយ)
«ហ៊ើយ» ជីមីនចង់តែបោកក្បាលនឹងជញ្ជាំងអោយស្លាប់ទេលិកអើយគម្រាមមើលតែគេនឹងមិនយល់សាច់ការអីសោះហើយ
«បើយើងឆ្កួត ដើមហេតុច្បាស់ណាស់ថាមកពីប៉ានឹងម៉ាក់នឹងហើយ ហ៊ើយ ឈឺក្បាលណាស់លោកអើយ » ជីមីនដាក់ទូរស័ព្ទចុះ រួចដើរសម្តៅទៅអ្នកដែរហ៊ុំភួយជិតឈឹងលើសាឡុង មើលទៅដូចជាគេងលក់ស្រួលដល់ហើយណ៎
« មុខមាត់គួរអោយស្រលាញ់ណាស់ ស្តាយណាស់ដែលយប់នោះយើងល្ងង់ទុកគេចោលបែបនេះ តែចាប់ពីពេលនេះទៅអូនជាម្ចាស់នៅទីនេះ អូនគ្មានសិទ្ធទៅចោលបងដាច់ខាត » ជីមីនខ្សឹបតិចៗដាក់អ្នកដែលគេងលក់ ដៃក៏អង្អែលលើសក់ទន់រលោងដោយក្តីថ្នាក់ថ្នម ទោះជាយ៉ាងណាក៏ដោយស្អែកគេនឹងលួងវិញអោយបាន
...........
ពេលព្រឹកឈានមកដល់ពន្លឺព្រះអាទិត្យក៏បញ្ចេញពន្លឺបំភ្លឺផែនដី សត្វចាបក៏នាំគ្នាយំទ្រហឹងអឺងកង តែសម្រាប់រាងតូចឯណេះវិះបែរជានៅតែមិនទាន់ក្រោក ពីដំណេកនៅតែគេងលក់ស្កប់ស្កល់ មិនព្រមបើកភ្នែកសោះ
«កូ ថ្ងៃរះខ្ពស់ហើយ ក្រោកញាំអារហារពេលព្រឹក »
«អឹម»
«ក្រោក » ជីមីនអង្គុយដាស់រាងតូចតិចៗនឹងផ្តិតថ្នាមថើបពេពផ្ទៃមុខតូចដែលជ្រួញចិញ្ចើមមិនពេញចិត្តនឹងការរំខាន
«ចេញទៅ» ជុងហ្គុកនិយាយងុលៗ នឹងប្រឹងទាញភួយក្រោបក្បាលជិតតែជីមីនក៏ទាញភួយចេញនឹងអោនទៅផ្តិតស្នាមថើបលើបបូរមាត់តូចបន្តិច
«ក្រោកមកណា ញាំអាហារពេលព្រឹកសិន អឹប» ជីមីនមិនដាច់ចិត្តដាស់ប៉ុន្មាននោះទេ តែដោយសារគេមិនអាចអោយរាងតូចគេងរហូតហួសអាហារពឹលព្រឹកនោះទេ ទើបដាច់ចិត្តលើកគេឡើងបែបនេះ
«ងងុយគេង» រាងតូចពោលទាំងបិទភ្នែកជិតឈឹងនឹងងកចុះងកឡើងរហូតក្បាលទៅទល់នឹងទ្រូងហាប់មាំរបស់ជីមីនក៏សំងំនៅទីនោះតែម្តង
«កូភ្ញាក់បានហើយ» ជីមីនពោលបណ្តើរអង្អែលសក់ជុងហ្គុកថ្នមៗបណ្តើរ
«ម៉ោងប៉ុន្មានហើយ» ជុងហ្គុកសួរទាំងសម្លេងស្អកៗព្រោះគេនៅងងុយនៅឡើយ
«ម៉ោង៩ហើយ »
« Master មិនទៅធ្វើការទេហេស ខ្ញុំមិនបានរំខានMaster ទេមែនទេ » រាងតូចសួរទាំងស្ងួតៗតែជីមីនដឆងថាគេនៅអន់ចិត្តនៅឡើយ ទើបទាញរាងតូចអោយអង្គុយលើភ្លៅនឹងផ្ងើយចង្ការតូចអោយមកប្រឈមមុខនឹងខ្លួន
«កូបងសុំទោស បងគ្មានចេតនាថាអោយអូនទេ អូនមិនបានរំខានបងទេ តែដោយសារបងស្មុគនឹងការងារពេក ទើបជ្រុលមាត់បែបនេះ បងសុំទោស សន្យាថាបងមិននិយាយបែបនោះទៀតទេ ទោះជាអូនចង់ទៅរកបងឬសួរនាំបងពេលណាក៏បាន ឈប់ខឹងណា »
«ខ្ញុំសុំទោស ខ្ញុំខុសដែលសួរMaster ច្រើន តែMaster មកគេងលើការ៉ូធ្វើអីវានឹងធ្វើអោយឈឺចាប់ដឹងទេ »
«អោយតែអូនបាត់ខឹង បងធ្វើអីក៏ព្រមដែល»
«ហិហិ» ជីមីនមិននឹកស្មានថារឿងវាអាចដិះស្រាយលឿនបែបនេះសោះ ដឹងអញ្ចឹងមិនខលទៅប៉ារបស់គេអោយរឿងចលាចលបែបនេះទេលោកអើយស្តាយក្រោយណាស់
.......
«Master អុស» ជុងហ្គុកខំរត់យ៉ងលឿនទៅរកជីមីននៅបន្ទប់សៀវភៅតែពេលចូលទៅដល់ក៏ឃើញថាជីមីនកុំពុងមានភ្ញៀវដែលមើលទៅសុទ្ធតែជាមនុស្សសំខាន់ក៏ប្រញ៉ាប់អោនសុំទោស នឹងប្រុងដើរចេញទៅវិញតែក៏ត្រូវជីមីនកាក់បានមុន
«កូមករលបងមានការអី ចូលមក» ជើងតូចក៏រត់យ៉ាងលឿនទៅរកជីមីន
«គឺកូងងុយគេងទើបចង់មករកmaster តែអោយកូសុំទោស កូមិនដឹងថាMasterមានភ្ញៀវនោះទេ » ជុងហ្គុកឈរអោនមុខចុះ មិនហ៊ានប្រឈមមុខព្រោះគិតថាជីមីនអាចនឹងខឹងគេក៏ថាបាន តែគេក៏ស្រលាំងកាំងពេលជីមីនទាញដៃគេអផយអង្គុយលើភ្លៅ នឹងដាក់អោយក្បាលគេគឹងលើទ្រូងមាំរបស់ខ្លួននឹងទាញទូរស័ព្ទមកដាក់ចម្រៀងភ្ជាប់ជាមួយនឹងកាសត្រចៀកអោយមុនមឹងយកមកដាក់នឹងត្រចៀករាងតូច
«បងមិនចង់រំខានអូន ដាក់ចម្រៀងបែបនេះនឹងជួយអោយឆាប់គេងលក់ គេងទៅបងជាប់ប្រជុំបន្តិច» ជីមីននិយាយដោយសម្លឹងថ្នមៗ នឹងអោនទៅផ្តិតស្នាមថើបលើបបូរមាត់តូចដែលញញឹមងក់ក្បាលដាក់គេ នឹងក៏ទាញមួកអាវរបស់គេមកក្រោបមុខនឹងគេងឆ្ងប់មុខនឹងទ្រូងជីមីនដោយលែងខ្លាចអ្វីទៀតព្រោះជីមីនក៏បានអោបក្រសោបគេជាប់យ៉ាងកក់ក្តៅ ទង្វើររបស់ជីមីនធ្វើអោយគ្រប់គ្នាដែលនៅទីនោះអត់សរសើរនឹងច្រណែនមិនបានជាលើកទីមួុយហើយដែលគឹឃើញជីមីនទម់ភ្លន់បែបនេះ ជាលើកទីមួយដែលជីមីនប្រជុំការងារសំខាន់ទាំងមានរាងតូចគេងនៅលើភ្លៅដោយគ្មានការរំខានអ្វីទាំងអស់
«និយាយបន្តទៅ» ជីមីនផ្តើមការប្រជុំជាថ្មី ដោយដៃម្ខាងក៏កត់ត្រាចំណុចសំខាន់ ម្ខាងទៀតក៏អោបក្រសោបប្រពន្ធខ្លួនជាប់ហាក់ដូចជាខ្លាចគេដណ្តើមយកអញ្ចឹង តែការប្រជុំក៏ធ្វើឡើងដោយស្ងៀមស្ងាត់បំផុតព្រោះខ្លាចកូនទន្សាយតូចដែលនៅក្នុងរង្វង់អោបក្រសោបរបស់ខ្លាកំណាចភ្ញាក់ ជីមីនក៏ពិនិត្យមើលលើរាងតូចជារឿយៗខ្លាចថាគេនឹងរំខានដោយសម្លេងណាមួយ
.............
បន្ទាប់ពីប្រជុំរួច ជីមីនក៏បន្តអង្គុយស្ងៀមលើកៅអ៊ីមិនហ៊ានកម្រើកពករោះខ្លាចធ្វើអោយជុងហ្គុលភ្ញាក់តែ ទាំងគេនឹងជុងហ្គុកក៏ភ្ញាក់ក្រញាងចង់គាំងបេះដូងពេលសម្លេងទម្លុះទ្វារចូលមករបស់សមាជិកពិរនាក់ដែលធ្វើដូចផែនដីជិតរលាយ
«ជីមីនកូនប្រុសម៉ាក់ ឯណាកូនប្រសារម៉ាក់» លោកស្រីផាកស្រែកចង់បែកភូមិគ្រិះតែក៏ខ្ទប់មាត់វិញយ៉ាងលឿនដែលឃើញរាងតូចដែលនៅលើភ្លៅជីមីនខ្លាចឡើងញ័រខ្លួននឹងពួនក្នុងទ្រូងជីមីន
«គេធ្វើសង្គ្រាមមែនទេម៉ាក់បានជាដល់ថ្នាក់ទម្លុះទ្វារមកបែបនេះ »
«ហិហិ ម៉ាក់សុំទោស មិញនេះជករុលបន្តិច ហិហិ» លោកស្រីផាកសើចទាំងមិនសមពេលលឺសំណួរកូន មិញនេញគាត់រំភើបពេកទើបភ្លេចខ្លួនបែបនេះ មើលចុះកូនប្រសារគាត់ភ័យឡើងស្លេកអស់ហើយ
.........
To be continues

You've reached the end of published parts.

⏰ Last updated: Nov 13 ⏰

Add this story to your Library to get notified about new parts!

short NovelWhere stories live. Discover now