ភាគទី២ ៖ ងងុយគេង
ទីបំផុតថ្ងៃដែលត្រូវសម្រាលរបស់ជុងហ្គុកក៏ឈានមកដល់គ្រប់គ្នាពេលនេះកំពុងរង់ចាំនៅមុខបន្ទប់សម្រាលដើម្បីរង់ចាំដំណឹងរបស់ជុងហ្គុកក្នុងបន្ទប់សម្រាលពេលនេះពេទ្យកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់មើលថែអ្នកជំងឺដែលមានទឹកមុខស្លេកស្លាំង ខំប្រឹងអស់ពីសមត្ថភាពដើម្បីសុវត្ថភាពកូនប្រុសរបស់គេ
" ប្រឹងបន្តិចទៀតណាអ្នកម៉ាក់ ស៊ូៗឡើង" គ្រូពេទ្យព្យាយាមលើកទឹកចិត្តជុងហ្គុកដែលកំពុងតែប្រយុទ្ធនឹងសង្រ្គាមដ៏ធំធេងដើម្បីជីវីតដ៏មានតម្លៃរបស់កូនប្រុសគេដែលគ្រូពេទ្យកំពុងតែខំនាំគ្នាស្វៈស្វែងសង្រ្គោះជីវិតគេ
" ង៉ា ៗ " បន្ទាប់ពីការខំប្រឹងប្រែងអស់រយៈពេលជិត៣ម៉ោងសម្លេងក្មេងយំក៏បានបន្លឺឡើង
" ធ្វើបានល្អណាស់អ្នកម៉ាក់" អ្នកគ្រូពេទ្យ
JK's pov
ទីបំផុតខ្ញុំក៏អាចធ្វើបានខ្ញុំបានលឺសម្លេងយំដ៏ពិរោះរបស់កូនប្រុសខ្ញុំ ខ្ញុំជោគជ័យក្នុងការធ្វើសង្រ្គាមនេះហើយ ខ្ញុំការពារគេបានហើយ ខ្ញុំរំភើបនឹងសប្បាយចិត្តខ្លាំងណាស់នៅពេលនេះ ខ្ញុំចង់ឃើញមុខកូនប្រុសរបស់ខ្ញុំ ខ្ញុំចង់ដឹងថាគេមានមុខមាត់ដូចជីមីនឬក៏មានមុខមាត់ដូចខ្ញុំ តែខ្ញុំចង់អោយគេមានមុខដូចខ្ញុំព្រោះខ្ញុំខំពរពោះនឹងបង្កើតគេមក ហិកហិក ខ្ញុំមានអារម្មណ៏ថាទឹកសើមៗកំពុងស្រក់លើថ្ពាល់ខ្ញុំទើបខ្ញុំដឹងថាខ្ញុំកំពុងតែយំ យំដោយក្តីរំភើប យំដោយការសប្បាយចិត្តដែលទីបំផុតខ្ញុំក៏អាចបង្កើតប្រុសអោយជីមីនបាន ខ្ញុំកំពុងញញឹមទាំងទឹកភ្នែកមែនទេពេលនេះ ហឹស ហឹស បើជីមីនឃើញខ្ញុំនៅពេលនេះគេនឹងបង្អាប់ថាខ្ញុំដូចជាកូនក្មេងទៀតហើយមនុស្សឆ្កួតនោះ
ទីត ទីត
តែឈប់សិនវាជាសម្លេងអីហេតុអីក៏គ្រូពេទ្យម្នាក់ៗមើលទៅភ័យឆ្លេឆ្លារខ្លាំងម្លេះហេតុអីក៏ពួកគេយកអ្វីភ្លឺមកឈ្លុះភ្នែកខ្ញុំ ហេតុអីក៏គេសម្រែករកប្រដាប់ឆក់បេះដូងអ្នកណាកើតអីមែនទេ តែឈប់សិនពួកគេកំពុងតែយកវាមកដាក់លើដើមទ្រូងខ្ញុំ ឈប់សិនគេថែមទាំងយកអុកសុីសែនមកបំពាក់អោយខ្ញុំទៀតផង ដោះចេញទៅខ្ញុំមិនចូលចិត្តពួកវាទេ តែហេតុអីក៏ខ្ញុំកម្រើកមិនបាន ហេតុអីក៏និយាយមិនចេញ ហេតុអីក៏មានអារម្មណ៏ថាហត់ ហេតុអីក៏មានអារម្មណ៏ថាហឹងត្រចៀក ឈប់សិនអ្នកគ្រប់គ្នាខ្ញុំគ្រាន់តែចង់ឃើញមុខកូនរបស់ខ្ញុំយកគេមិនអោយខ្ញុំឃើញសិនមក
