«ហាមទៅរញ៉េរញ៉ៃពេលគាត់ធ្វើការ ហាមបង្ហាញខ្លួនពេលគាត់កំពុងពិសារបាយ ហាមទៅជិតគាត់បើគាត់មិនត្រូវការ ហាមគិតចង់ទៅយកចិត្តយកថ្លើមរឺរំអួយដាក់ព្រោះគាត់ស្អប់មនុស្សបែបនេះ ហាមគេងលើគ្រែរបស់គាត់ព្រោះគាត់មិនចូលចិត្តអោយអ្នកណាធ្វើអោយគ្រែគាត់ប្រលាក់ ឯងអាចគេងបាននៅលើការ៉ូជិតសាឡុង ឯងយល់ទេ បងគ្រាន់តែចង់អោយឯងរស់នៅបានសុខទើបបងដាស់តឿនអាល្អិត »
«បាទបងស្រី» ពេលភ្ញាក់ពីគេងជុងហ្គុកមិនបានឃើញអ្នកណានៅក្បែរគេនោះទេ តែស្រាប់តែបងស្រីម្នាក់នេះក៏ចូលមកនឹងណែនាំគេពីអ្វីដែលជីមីនចូលចិត្តនឹងមិនចូលចិត្ត ចំណែករាងតូចក៏អង្គុយបត់ជើងស្តាប់លើការ៉ូ ទាំងទឹកភ្នែលរលីងរលោង គេនឹកបងប្រុសតែមិនហ៊ានទៅរក ព្រោះបងប្រុសរបស់គេប្រហែលជាស្អប់គេខ្លាំងណាស់ពេលនេះ គេរស់នៅទីនេះក៏មិនដឹងថាក្នុងនាមជាអ្វី ប្រហែលជាគ្រាន់តែជាអ្នកបម្រើក៏មិនដឹង
«អឹម បើយល់ល្អហើយ ទៅជួយធ្វើការបងទៅ តោះ»
«បាទ» ជុងហ្គុកក៏ដើរត្រុកៗតាមជួយធ្វើការនេះ ធ្វើនោះមិនដាក់ដៃ ចំណែកអ្នកដែលរៀបរ៉ាប់គ្រប់យ៉ាងប្រាប់ជុងហ្គុកក៏លួចញញឹមចុងមាត់នឹងផែនការរបស់នាង នាងស្អប់ជុងហ្គុកដែលហ៊ាមចូលមកចិត្ត master របស់នាង តាមពិតជីមីនអោយនាងមកមើលថែរាងតូចអោយបានដិតដល់តែនាងបែរជាកុហកគ្រប់យ៉ាងហើយថែមទាំងបន្លាចរាងតូចទៅវិញ ក្នុងចិត្តរបស់នាងប្រាថ្នាចង់តែអោយកូនក្នុងផ្ទៃរបស់ជុងហ្គុកត្រូវរលាយបាត់ពីក្នុងលោកនេះនោះទេ
«អាល្អិត កុំសម្រាកឆាប់ធ្វើអោយឆាប់ហើយទៅ ប្រយ័ត្នmaster មកវិញមានរឿងមិនខានទេ» ពេលឃើញអាល្អិតឈប់បន្តិចនឹងយកដៃស្ទាបពោះទាំងទឹកមុខមិនសូវស្រួលនាងល៏ប្រញ៉ាប់អោយអាល្អិតបន្ថែមល្បឿនកាេងារទៅវិញ
«បាទបងស្រី» ជុងហ្គុកញញឹមក្សោះនឹងបន្តធ្វើការទាំងល្ហិតល្ហៃក្នុងខ្លួន
«ហឹស យើងនឹងបំផ្លាញឯងនឹងអាកូនឆ្កួតរបស់ឯង» សូស៊ី ដែលជាអ្នកបម្រើនៅទីនេះ នាងលួចស្រលាញ់នឹងហួងហែងmaster ខ្លួនឯងគ្រប់ពេលវេលា នាងស្ទើរតែហក់ទៅច្របាច់កជុងហ្គុកស្លាប់ទៅហើយពេលឃើញជីមីនបីរាងតូចនៅក្នុងដៃទាំងរឹកពារហួងហែង តែក៏ព្យយាមទប់កំហឹង ដើម្បីសម្រេចផែនការនាងក៏សុំជីមីនមកមើលថែរាងតូចពេលដែលជីមីនត្រូវទៅប្រជុំបន្ទាន់វាជាឱកាសរបស់នាងហើយ
.......
«ហើយហត់ខ្លាំងណាស់» រាងតូចដែលមានទឹកមុខស្លេកស្លាំងក៏ដាក់ខ្លួនអង្គុយលើការ៉ូ គេមិនទាន់បានញាំអីតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទើបតែធ្វើការងាររួចក៏សុំខ្លួនមកសម្រាកនៅក្នុងបន្ទប់ តែគេក៏មិនហ៊ានទៅប៉ះពាល់គ្រែរបស់ជីមីននោះទេ ទើបដាក់ខ្លួនគេងលើការ៉ូ ដោយសារតែអស់កម្លាំងនឹងកូនធ្វើទុកផងក៏ធ្វើអោយគេគេងលក់ភ្លាមៗទាំងអោបដៃគ្មានកម្រាលគ្មានភួយនៅនឹងការ៉ូ
ចំណែកជីមីនវិញទម្រាំតែចប់ការងារក៏រសៀលណាស់ទៅហើយ ទើបបានត្រឡប់មកភូមិគ្រិះគេវិញ
«វាយ៉ងមិចអាថេយ៍» ជីមីនដើរនិយាយទូស័ព្ទដោយដៃម្ខាងនឹងម្ខាងទៀតក៏បន្ធូរក្រវ៉ាត់ក ដើរសម្តៅទៅជាន់លើដោយមិនរវល់ជាមួយកូនចៅនឹងអ្នកបម្រើរបស់គេដែលនៅចាំទទួលស្វាគមន៏គេនោះទេ ព្រោះមានមនុស្សសំខាន់ជាងដែលគេត្រូវរក
(បងប្រុសរបស់គេយំខ្លាំងណាស់ ឯងមិចក៏មិនអោយគេជួបប្អូនរបស់គេ )
«យើងខ្លាចគេធ្វើបាបប្រពន្ធរបស់យើងទៀត» ជីមីនហៅរាងតូចប្រពន្ធពេញៗមាត់ដែលធ្វើអោយស្តាប់ដូចជាសូស៊ីរឹតតែក្តៅឆេអឆួលលើសដើម
(នែ គេដឹងថាគេខុសហើយ គេបារម្មណ៏ពីប្អូនគេខ្លាំងណាស់ដឹងទេ នែអាមីនឯងស្តាប់យើងនិយាយឬអត់)
«ប៉ុណ្ណឹងបានហើយ» ជីមីនផ្តាច់ប្រព័ន្ធទូរស័ព្ទរកតែថេយ៍យ៉ុងនិយាយអ្វីបន្តមិនបាន ព្រោះគ្រាន់តែគឹបើកទ្វារចូលបន្ទប់ក៏ទទួលស្វាគមន៏ដោយរូបភាពប្រពន្ធរបស់គេគេងអោបខ្លួនឯងនៅលើការ៉ូយ៉ាងគួរអោយអាណិត
«កូ» ជីមីនស្ទុះទៅរករាងតូចទាំងក្តីបារម្មណ៏ នឹងត្រកងរាងកាយដែលគេងលក់មកក្នុងទ្រូងនឹងក្រសោបមកដាក់លើពូកថ្នមៗ ស្របពេលតែមួយនឹងត្របកភ្នែកដែលបើកឡើងដោយភាពងកងុយ
« Master » សម្លេងខ្សឹបតិចៗក៏រសាត់ប៉ះត្រចៀកជីមីន ដែលធ្វើអោយរាងក្រាស់ប្រញ៉ាប់អោនទៅរកគេនឹងផ្តិតស្នាមថើបលើបបូរមាត់ដែលស្លេកស្លាំង
«មិចក៏ទៅគេងលើការ៉ូ កូ លើពូកមិចក៏មិនគេង » ជីមីនសួរថ្នមៗតែបង្កប់ដោយភាពបារម្មណ៏លាយលំនឹងកំហឹងដូចគ្នា
«កូងងុយគេង កូសុំទោស Master »បបូរមាត់តូចក៏ចាប់ផ្តើមញ័រតិចៗ បូករួមនឹងទឹកភ្នែកដែលរមៀលស្រក់ពីកន្ទុយភ្នែកមកធ្វើអោយជីមីនរឹតតែមិមយល់លើសដើម
«បងមិនថាអីបើកូចង់គេង តែមិចក៏កូទៅគេងលើការ៉ូហឹម មិចក៏កូមិនគេងលើពូកហឹម» ជីមីនអង្អៃលវាសទឹកភ្នែកចេញលើថ្ពាល់រលោង នឹងអោនទៅផ្តឹមស្នាមថើបលើថ្ងាសម្តងទៀត
«កូខ្លាច»
«ខ្លាចអី អ្នកណាធ្វើអីកូ»
«បងស្រីប្រាប់ថា master មិនចូលចិត្តអោយអ្នកណារញ៉សរញ៉ៃនឹងគ្រែលោកម្ចាស់ ទើបកូមិនហ៊ានគេង បងស្រីប្រាប់ថាកូអាចគេងបានតែលើការ៉ូប៉ុនណ្ណោះ» ទឹកភ្នែកដែលជីមីនទើបតែជូតចេញក៏ស្រក់មកម្តងទៀត ដោយសារតែភាពភ័យខ្លាច ខ្លាចថាជីមីននឹងខឹងគេរហូតដល់ដេញគឹចេញក៏ថាបាន
«អ្នកណាប្រាប់កូបែបនេះ កូនមានសិទ្ធគ្រប់យ៉ាងនៅក្នុងភូមិគ្រឹះនេះ ប្រាប់បងថាអ្នកណាជាអ្នកនិយាយបែបនេះ» ជីមីនសឹងតែហុយផ្សែងតាមត្រចៀក ពេលដែលលឺរាងតូចនិយាយបែបនេះ នេះហ៊ានមានអ្នកនិយាយកុហកពីក្រោយខ្នងគេផងហេស
«បងស្រី សូស៊ីប្រាប់កូបែបនឹង តែmaster កូឃ្លាន កូនមិនទាន់បានញាំអីតាំងពីព្រឹកមកម្លេះ» ជុងហ្គុកប្រឹងនិយាយទាំងអួលដើមក គេឃ្លាន គេខ្លាច គេក៏អស់កម្លាំងនឹងល្វើខ្លាំងណាស់
«កូអស់កម្លំងខ្លាំងណាស់ កូមិនបានធ្វើពុត ឬរំអួយនោះទេ » រាងតូចរៀបរាប់នឹងបកស្រាយគ្រប់យ៉ាងព្រោះគេខ្លាចជីមីនគិតថាគេរំអួយ គេមិនមែនជាមនុស្សបែបនឹងនោះទេ
« បានហើយ ឈប់និយាយទៅ បងសុំទោស បងមិនគួរទុកអូនចោលទេយូរបែបនេះទេ ចាំបងអោយគេយកបាយមកអោយអូនញាំ ហើយពួយើងនឹងនិយាយគ្នារឿងនេះនៅពេលក្រោយ អូខេទេ»
«បាទ» ជីមីនបិទភ្នែករំងាប់កំហឹងដែលគេមាននៅក្នុងខ្លួននៅពេលនេះ ព្រោះពេលនេះសុខភាពរបស់ប្រពន្ធនឹងកូនគេជារឿងសំខាន់ជាង
«នៅចាំបងទីនេះហើយហាមចុះលើទេ ប្រយ័ត្នគ្រោះថ្នាក់បងចុះទៅក្រោមតែមួយភ្លែតទេ ជុប» ជីមីនផ្តាំខ្លចរាងតូចនឹងគេចចុះពីលើគ្រែទៀត និងផ្តឹតស្នាមថើបលើបបូរមាត់តូចម្តងទៀតនឹងចុះទៅក្រោមដោយទឹកមុខគួរអោយខ្លាចខុសស្រលះពីពេលនៅជាមួយរាងតូចអម្បាញ់មិញ
«ចាន់»
«បាទ Master »
«ចាត់ការនាងអោយបាត់ពីមុខរបស់យើង ដាច់ខាតថានាងគ្មានឱកាសបានមកក្បែរប្រពន្ធយើងទៀតដាច់ខាត »
«បាទទាន » នេះហើយជា ផាកជីមីន អ្នកណាហ៊ានប៉ះពាល់មនុស្សដែលគេសករលាញ់ហួងហែង គឹនឹងមិនលើកលែងអោយដាច់ខាត ហើយសូស៊ីគិតខុសដែលហ៊ានធ្វើបែបនេះដាក់មនុស្សរបស់គេ គេត្រូវតែធ្វើអោយនាងស្គាល់នូវអ្វីដែលហៅថាវេទនា
........
«Master »
«ហឹម»
«ចុះបងស្រីសូស៊ីនោះ» រាងតូចដែលពេលនេះមានទឹកមុខស្រស់បស់មកវិញនឹងកំពុងត្រូវជីមីនអង្គុយចិតផ្លែឈើបញ្ចុកដោយខ្លួនឯងក៏សួរឡើង ព្រោះតាំងពីរសៀលមកដល់ល្ងាចហើយនៅមិនឃើញសូស៊ីបង្ហាញខ្លួននោះទេ
«ហាមាត់» ផ្ទុយពីការឆ្លើយសំណួរជីមីនបែរជាដាក់ផ្លែប៉ោមមួុយជំនិតទៀតទៅក្នុងមាត់តូចវិញ
«តែ master ចុះបងស្រី» រាងល្អិតនៅតែចង់ដឹង ក៏សួរឡើងទាំងផ្លែឈើពេញមាត់ ធ្វើអោយជីមីនទ្រាំមិនបានក៏ឆ្មក់ទៅថើបល់បបូរមាត់ដែលសួរច្រើននោះម្តងហើយម្តងទៀត
«ល្មមឈប់សួរពីគេបានហើយ បងមិមអោយមនុស្សដែលធ្វើបាបអូនអោយនៅក្នុងផ្ទះនេះទៀតដាច់ខាត »
«តែបងស្រីមិនបានធ្វើបាបខ្ញុំទេ គ្រាន់តែ»
«គ្រាន់តែប្រើអោយអូនធ្វើការគ្រប់បែបយ៉ាងទាំងដឹងថាអូនមានផ្ទៃពោះ មិនអោយអូនញាំបាយតាំងពីព្រឹករហូតដល់ល្ងាច នឹងអោយអូនគេងលើការ៉ូអញ្ចឹងមែនទេ »
«ហឹស » ជុងហ្គុកញញឹមស្ញេញទាំងបិទភ្នែកជិតឈឹង ព្រោះមិនដឹងត្រូចប្រកែកយ៉ាងមិចបើជីមីននិយាយសុទ្ធតែជាការពិតទាំងអស់
«មកហឹស ស្អី ញាំទៀតទេ» ជីមីនក្រវីក្បាលនឹងភាពក្មេងរបស់ប្រពន្ធគេ តែមើលចុះគួរអោយស្រលាញ់ខ្លាំងណាស់ ចង់តែក្រញិចអោយណាណីទេ
«អត់ទេ កូឆ្អែតហើយ » ជុងហ្គុកអង្អែលពោអដែលប៉ោងដោយសារញំឆ្អែត នឹងយកទឹកមកផឹករួចក៏ហុចអោយជីមីនវិញ
«អឹម អញ្ចឹង គេងសិនទៅបងទៅងូតទឹកមួយភ្លែត ហាមដាច់ខាងចុះពីលើគ្រែលឺទេ ចង់បានអីស្រែកហៅបងទៅ » ជុងហ្កុកងក់ក្បាលតាមបញ្ជាជីមីន និងបិទភ្នែកពេលជីមីនអោនមកថើបថ្ពាល់គេទាំងសងខាង ថ្ងាស ច្រមុះ នឹងមាត់របស់គេ នឹងឆ្លៀតលេងសក់គេបន្តិចទើបសម្រេចចិត្តទៅបន្ទប់ទឹក បន្ទាប់ពីជីមីនទៅបាត់ជុងហ្គុក៏អង្គុយញញឹមម្នាក់ឯងដូចមនុស្សឆ្កួត គេរំភើបសឹងតែហោះទៅហើយពេលឃើញទង្វើរដែលជីមីនធ្វើដាក់គេ គេមិនគិតសោះថាគេមានសំណាងដល់ថ្នាក់នេះ
........
«master ចុះអាមួយនេះ»
«ជាឯកសារសំខាន់កូកុំលេង»
«បាទ ចុះអាមួយនេះ»
«ជាកិច្ចសន្យាកុំលេង» ពេលយប់បន្តិចជុងហ្គុកមិនព្រមគេងតែក៏អង្គុយសួរនេះ សួរនោះជីមីនដែលកំពុងអង្គុយធ្វើការ គេមានករងារច្រើនណាស់ដែលត្រូវធ្វើ សារភាពតាមត្រង់គេក៏មានអារម្មណ៏ថារំខានតិចតួចដែលជុងហ្គុកសួរមិនឈប់បែបនេះ
«បាទ តែmaster ចុះមិចក៏ master យកការងារមកធ្វើនៅផ្ទះអញ្ចឹង» ជុងហ្កុកបើកភ្នែកម៉ក់សួរទៅជីមីនមិនបានចាប់អារម្មណ៏នឹងអាការៈរបស់ជីមីននោះទេ
«ព្រោះបងមានការងារច្រើនដែលធ្វើមិនអស់»ជីមីនព្យាយាមឆ្លើយធម្មតាៗ ព្រោះមិនចង់អោយរាងតូចដឹងថាគេកំពុងធុញថប់
«ចុះមិចក៏ master មិនធ្វើអោយហើយ » ជុងហ្គុកសួរបន្ត
«ហឹម កូ កូដឹងទេថាក្មេងល្អ គេមិនធ្វើខ្លួនគួរអោយរំខាននោះទេ គឹនឹងនៅស្ងៀមមិនរញ៉រញ៉ៃ មិនសាំញាំច្រើននោះទេ » ជីមីននិយាយទាំងមិនដកភ្នែកពីឯកសារ ម្នបានចាប់អារម្មណ៏នឹងភាពស្ងៀមស្ងាត់ដែលគេទទួលបាននោះទេ
«សុំទោស »
«អឹម » ជីមីនក្រហឹមពេញចិត្តពេលលឺពាក្យសុំទោស តែក៏ឈប់សកម្មភាពភ្លាម ពេលគចាប់អារម្មណ៏ដល់អ្វីម្យាងដែលមិនប្រក្រតី
«កូ បងសុំ»
«កូងងុយគេង កូទៅគេងហើយ » ជីមីនចង់តែទះខហលួមឯងអោយបាត់ភ្លើនោះទឹដែលទៅនិយាយពាក្យនោះដាក់ជុងហ្កុក
«កូស្តាប់បង សិន» ជីមីនរកពាក្យកែខ្លួនមិនឃើញ ពេលឃើញទឹកភ្នែកដែលស្រក់ចេញពីប្រឡង់ភ្នែកមួយគូរនោះ ជុងហ្កុកក្រោកចេញលែងហានរំខានជីមីននឹងដើរទៅយកខ្នើយមកគេងលើសាឡុង
«កូ បើអូនងងុយគេងមិចក៏មិនគេងលើគ្រែ » ជីមីនដឹងថាគេបានបង្កើតកំហុសមួយដ៏ធំ តែក៏មិនអាចបកក្រោយបិញបានដែរ ហើយពេលលឺចម្លើយរបស់រាងតូចហើយក៏ធ្វើអោយគេគាំងលេងរកពាក្យនិយាយទៀតឃើញ
«កូនឹងរំខានmaster បើកូគេងលើគ្រែនោះ រាត្រីសួស្តី» ជុងហ្គុកឈប់និយាយអ្វីបន្តក៏គេងបែរខ្នងដាក់ជីមីន ដែលរាងក្រាស់បានតែដកដងង្ហើមធំ នឹងបោះឯកសារចោលទៅម្ខាង គេលែងមានអារម្មណ៏ធ្វើការ ធ្វើអីទៀតហើយ បើប្រពន្ធងរបាត់ទៅហើយនោះ ឃើញរាងតូចគេងបែបនេះជីមីនក៏ដើរទៅយកភួយមកដណ្តប់អោយរាងតូច នឆងអោនទៅបម្រុងនឹងថើបតែក៏ត្រូវជុងហ្គុកគេចចេញ
«បងសុំទោស គេងចុះ» ជីមីនបានត្រឹមតែអង្អែលសក់រាងតូចបន្តិចនឹងដើរទៅយកខ្នើយពីលើគ្រែរួចក៏ដាក់ខ្លួនគឹងលើការ៉ូ ជិតសាឡុង គេដឹងថាទោះជាលើកជុងហ្គុកទៅលើគ្រែវិញក៏គ្មានប្រយោជន៏ ហើយបើគេឡើងទៅគឹងលើសាឡុងជាមួយខ្លាចរាងតូចពិបាកគេង គេនៅលើការ៉ូជាជម្រើសល្អបំផុតហើយ ជៀសវាងរាងតូចគឹងបម្រាស់ធ្លាក់គឹនឹងអាចដឹងទាន់ វាជាលើកទីមួយហើយដែលគេមានអារម្មណ៏ថាខុសដែលទៅនិយាយពាក្យបែបនោះ
.......
To be continues
