"យ៉េ ទីបំផុតមកដល់ហើយ" គ្រាន់តែមកដល់ភ្លាមជុងហ្គុកសឹងតែលោតចុះពីលើឡានក្រុងទៅហើយកុំតែបានជីមីនចាប់ទាន់កុំអីផ្លោះតាមបង្អួចរត់ទៅលេងទឹកបាត់ហើយ
"នែប្រយ័ត្នគ្រោះថ្នាក់ ចាំចុះពីឡានអោយស្រួលបួលសិន" ជីមីនចាប់ទាញអោយជុងហ្គុកមកអង្គុយលើភ្លៅសិនរងចាំដល់សិស្សមុខៗចុះអស់សិនតែជុងហ្គុកបែរជាពេបមាត់ខឹងព្រោះគេចង់ប្រជ្រែតអ្នកគ្រប់គ្នាចុះទៅមុន មនុស្សចង់លេងទឹកសឹងដាច់ខ្យល់ទៅហើយ
"តែខ្ញុំចង់លេងទឹកសមុទ្រ" ជុងហ្គុកតវ៉ានឹងធ្វើភ្នែកគួរអោយអាណិតដាក់ជីមីន ដែលអ្នកខាងនោះក៏សម្លឹងមើលមិនព្រិច
" អឹមដឹងហើយតែចាំបន្ទិចទៅ ឃើញទេគ្រប់គ្នាកំពុងប្រជ្រែតគ្នា វាអាចធ្វើអោយជុងហ្គុកមានគ្រោះថ្នាក់បានយល់ទេ"ជីមីនពន្យល់នឹងវែកសក់មុខដែលធ្លាក់រប៉ាត់រប៉ាយលើថ្ងាសជុងហ្គុកទៅម្ខាង ជុងហ្គុកក៏ងក់ក្បាលធ្វើអោយសក់របស់គេក៏វិលមករកសភាពដើមវិញដដែល តែជីមីនក៏ពេញចិត្តនឹងវែកវាទៅម្តងទៀត
"តោះចុះបានហើយ" ជីមីនទាញជុងហ្គុកអោយងើប នឹងយកការបូបរាងតូចមកស្ពាយអោយមុននឹងដឹកដៃជុងហ្គុកចុះពីលើឡាន
"វ៉ាវស្អាតខ្លាំងណាស់ ជីមីនខ្ញុំចង់មើលថ្ងៃលិចនៅមាត់សមុទ្រណាស់" ជុងហ្កុកលោតចុះលោតឡើង ដូចកូនក្មេង ធ្វើអោយជីមីនញញឹមមក
"អឹមចាំនាំមកមើល " ជីមីនជាអ្នកនិយាយដែលជុងហ្គុកក៏ប្រញ៉ាប់ងក់ក្បាលយ៉ាងលឿន
"សិស្សទាំងអស់គ្នា តោះនាំគ្នាទៅកន្លែងស្នាក់នូវសិនណា ព្រោះលោកម្ចាស់កុំពុងតែរងចាំពួកយើង" សម្លេងរបស់គ្រូប្រកាសឡើង សិស្សគ្រប់គ្នាក៏នាំគ្នាដើរទៅតាមការដឹកនាំរបស់គ្រូតែជីមីនវិញគេដើរទាំងមិនចង់ទៅមុខ តែក៏ត្រូវតែទៅព្រោះដៃរបស់គេកំពុងត្រូវជុងហ្គុកចាប់ជាប់អោយដើរទៅតាមគេ ចំណែកជុងហ្គុករវល់តែសប្បាយចិត្តមិនបានចាប់អារម្មណ៏នឹងភាពខុសប្រក្រតីរបស់មិត្តខ្លួននោះទេ
"សួស្តីគ្រប់គ្នា រីករាយណាស់ដែលបានជួបគ្រប់គ្នា ខ្ញុំ ផាក ស៊ូយ៉ុន " បុរសចំណាស់វ័យប្រហែល៥០ឆ្នាំម្នាក់ដែលគ្រងដោយសម្លៀកបំពាក់ថ្លៃនឹងមានកូនចៅឈរអមពាសពេញក៏និយាយឡើងដោយស្នាមញញឹមតិចៗដាក់សិស្សគ្រប់គ្នា ចំណែកសិស្សគ្រប់គ្នាក៏នាំគ្នាអោនគោរពគាត់វិញ
![](https://img.wattpad.com/cover/286512579-288-k939079.jpg)