រីករាយក្នុងការអាន♡︎
រាងតូចច្រឡឹង ចង្កេះអង្ក្រង ជើងសខ្ចីស្រឡូនស្អាត សាច់សខ្ចីម៉ដ្ឋរលោងគ្មានស្នាម ទម្រង់មុខមូលក្រឡង់ ថ្ពាល់ប៉ោងៗក្រហមព្រឺងៗ បបូរមាត់តូចស្តើងច្រមិចពណ៌ផ្កាឈូកស្រាលកំពុងតែញាប់ដៃញាប់ជើងចម្អិនអាហារនៅក្នុងផ្ទះបាយសម្រាប់ពេលល្ងាចនេះនៅក្នុងខុនដូតម្លៃថ្លៃដែលស្ថិតនៅជាន់លើគេបង្អស់នៅឯកណ្តាលទីក្រុង ដោយមានត្រឹមតែអាវសឺមីពណ៌សស្តើងនិងខោជើងខ្លីលើជង្គង់ពណ៌ខ្មៅនៅជាប់ខ្លួនតែប៉ុណ្ណោះ ។
រាងតូចម្នាក់នេះក៏គ្មានអ្នកណានោះឡើយក្រៅពីកូនប្រុសពៅត្រកូលចន គឺចន ជុងហ្គុកដែលជាសង្សាររបស់គីម ថេហ្យុងនោះឡើយ ពួកគេទាក់ទងគ្នាមក២ឆ្នាំហើយ ហើយខុនដូនេះក៏មិនមែនជារបស់រាងតូចនោះដែរ ប៉ុន្តែជាកម្មសិទ្ធរបស់នាយកម្លោះថេហ្យុងដែលជាសង្សាររបស់គេទៅវិញទេ ។
មូលហេតុដែលរាងតូចមានវត្តមាននៅទីនេះក៏ព្រោះតែកំពូលសង្សារគិតតែពីខំធ្វើការមិនសូវយកចិត្តទុកដាក់នឹងសុខភាពរបស់ខ្លួន ញាំុបាយមិនទៀងពេល ទើបគេត្រូវមកស្នាក់នៅទីនេះដើម្បីរៀបចំរឿងទាំងនោះឲ្យ ។
" រួចរាល់ហើយ " ជុងហ្គុកលើកអាហារជាច្រើនមុខមកដាក់លើតុក្រោយពីចម្អិនរួចរាល់ រួចក៏គ្របទុកយ៉ាងរៀបរយ រាងតូចដើរមកបន្ទប់ទទួលភ្ញៀវទម្លាក់ខ្លួនគេងផ្កាប់មុខតាមបណ្តោយសាឡុងទន់ៗដើម្បីសម្រាកបន្តិច ព្រោះតែហត់នឿយខ្លាំងពេក ណាមួយទើបតែម៉ោង៤ល្ងាចប៉ុណ្ណោះ មិនបានប៉ុន្មាននាទីផងជុងហ្គុកក៏លង់លក់បាត់ទៅហើយ ។
ប្រហែល២០នាទីក្រោយមកថេហ្យុងក៏ត្រឡប់មកពីក្រុមហ៊ុនវិញ ដោយសារតែគេមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ទើបបានជាគេត្រឡប់មកខុនដូមុនម៉ោង តាមពិតទៅភូមិគ្រឹះរបស់ថេហ្យុងក៏មានដែរ គេមានអ្នកបម្រើចាំបម្រើឆ្វេងស្តាំនៅទីនោះ ប៉ុន្តែគេបែរជាមកស្នាក់នៅខុនដូវិញ មូលហេតុព្រោះចង់នៅជាមួយជុងហ្គុកតែពីរនាក់ ។
នាយកម្លោះបើកទ្វារចូលក្នុងខុនដូភ្លាមក៏ក្រឡេកភ្នែករកមើលរាងតូចដែលជាសង្សាររបស់ខ្លួនភ្លាម រួចក៏ឃើញថារាងតូចជាសង្សារកំពុងគេងយ៉ាងស្កប់ស្កល់នៅលើសាឡុង ។