ភាគ 1 .

2.2K 176 36
                                    

" ប៉ា ហៅខ្ញុំមកមានការអីនេះដល់ម៉ោងចូលរៀនហើយ "
" ឆឹស ...ដូចឯងនិងហេស គិតរៀន មិនមែនចង់គេចមុខយើងទេឬ "
" បើដឹងហើយនៅនិយាយធ្វើអីទៀត "
" ឯង ...អាកូនចម្រើន មួយថ្ងៃៗ បង្ក តែរឿងឈឺក្បាលឲ្យយើងស្ទើររាល់ថ្ងៃ ខំបញ្ជូនឲ្យទៅរៀនដល់ក្រៅប្រទេសហើយ ឲ្យសាលាខលមកប្រាប់យើងអំពីរឿងរបស់ឯងស្ទើររាល់ថ្ងៃ " រាងចំណាស់និយាយទាំងក្រវីក្បាល វិលមុខនិងកំពូលកូនប្រុសតែមួយរបស់គាត់ជាខ្លាំង ខំគិតថាបញ្ជូនឲ្យទៅរៀននៅក្រៅប្រទេសក្រែងប្រសើរជាងមុន តែមានឯណា ធ្វើឲ្យគាត់ឈឺក្បាលលើសដើម ទើបសម្រេចចិត្តផ្ទេរគេឲ្យមករៀននៅសាលារបស់គាត់វិញ

" ចុះខ្ញុំប្រាប់ហើយ ថាខ្ញុំមិនចង់ទៅរៀននៅក្រៅប្រទេសទេ លោកប៉ាបង្ខំខ្ញុំធ្វើអី "
" អឺៗ ...យើងជាអ្នកខុសក៏បាន តែលើកនេះ យើងត្រូវនិយាយគ្នាឲ្យដឹងរឿង រៀនធ្វើចរិកឲ្យត្រឹមត្រូវបន្ដិចទៅ កុំឲ្យសាលាយើងខូចកេរ្ដិ៍ឈ្មោះឲ្យសោះឮទេ " រាងចំណាស់និយាយទាំងបង្ការ ទុកមុនការពារឲ្យហើយ មិនបានទេ សាលាគាត់ខំកសាងមក ដោយកម្លាំងញើសឈាម មករលាយក្រោមស្នាដៃកំពូលកូនរបស់គាត់ មិនល្អភ្នែកឡើយ
" ខ្ញុំដឹងហើយ ប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅ "
" មិនទាន់ទេត្រូវធ្វើឲ្យបាន ឮទេ គីម ថេយ៉ុង "
" បាទ លោកគីម ថេសាន់ " ថេយ៉ុង ឆ្លើយតបនិងឪពុករួចក៏រត់ចេញទៅក្រៅការិយាល័យបាត់ បើនៅទៀតសុីក្រញ៉ប៉ាគេមិនខានទេ ត្រូវតែរត់
" យី ! អាកូននេះ ចំជាយ៉ាប់មែន " មានកូនប្រុសមួយ ធ្វើឲ្យគាត់ឈឺក្បាលស្ទើរាល់ថ្ងៃ ខូចនោះខូច ចចេសមិនស្ដាប់បង្គាប់គាត់សោះ

+ ក្នុងថ្នាក់

" ចន ជុងគុក "
" បាទៗ ... "
" ម៉ោងរៀន ហេតុអីប្អូនលួចដេកបែបនេះ "
" សុំទោសអ្នកគ្រូ មកពីយប់មិញគេងមិនគ្រប់គ្រាន់ " ជុងគុក និយាយទាំងស្ងាបញីភ្នែក
ខ្លាំងៗ បែបមិនទាន់អស់ងងុយ . រំឭកកាលពីយប់មិញរវល់តែខ្លាចស៊ូហ្គាធ្វើអីខ្លួន សុខចិត្តអង្គុយចុចទូរស័ព្ទរហូតដល់ម៉ោង2យប់ មិនដេកមិនពួន ទាល់តែស៊ូហ្គាក្រោកមកចាប់យកទូរស័ព្ទទុកទើបបានដេក
" មិនឲ្យមានទៀតទេ មិនចឹងអ្នកគ្រូឲ្យប្អូនឡើងមកឈរនៅមុខក្ដារខៀវ មួយម៉ោងហើយ យល់ដែលទេ "
" បាទយល់ហើយ សុំទោសអ្នកគ្រូ "
" អត់ទោសអ្នកគ្រូខ្ញុំមកយឺតហើយ " ភ្លាមនោះស្រាប់តែមានសម្លេងមួយបន្លឺយ៉ាងក្រអឺតក្រទម គេឈរផ្អែកនិងមាត់ទ្វារហើយយកដៃស៊កចូលក្នុងហ៊ោប៉ាវ យ៉ាងទំនង

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now