" អាប៉ា " ជុងគុកបានខលវីឌីអូទៅអាប៉ានិងប៉ាធំរបស់គេ ទឹកមុខវិញពេបមាត់ពេបករ
រលីងរលោងចង់ចេញទឹកភ្នែក ក្មេងនេះត្បិតថាអាយុ19ឆ្នាំហើយក្ដី គេនៅតែជាកូនក្មេងពូកែញ៉ិកញ៉ក់សម្រាប់អ្នកមានគុណទាំងពីរជានិច្ច
( អូ៎ អ្នកណាធ្វើអីកូនពៅអាប៉ា )
" អាប៉ាពេលណាត្រឡប់មកវិញហូវ កូននឹកអ្នកទាំងពីរខ្លាំងណាស់ "
( ចុះមិននឹកប៉ាទេឬ )
" នឹកដូចគ្នា "
( ប្រហែលជាស្អែកនេះពួកយើងត្រឡប់ទៅវិញហើយ ) ណាមជូន
" គ្រាន់តែប្រហែលទេឬ "
( ទេ គឺប្រាកដ ) ណាមជូន
" បាទ ប៉ាធំពេលមកវិញកុំភ្លេចរបស់ផ្ញើកូនផង ហិហិ "
( មិនភ្លេចសោះ អាក្បាលខូចឯងនេះ និយាយចឹងប៉ាបិទសិនហើយ ប៉ាមានការរវល់បន្ដិចសិន )
" បាទ បាយៗ កូនស្រឡាញ់អ្នកទាំងពីរខ្លាំងណាស់ " ទឺត កុំឆ្ងល់ថាហេតុអីណាមជូន និងជីន ពួកគាត់មិនបានឃើញរបួសនៅលើក្បាលជុងគុក គឺដោយសារតែគេប្រើ filter បិទបាំងហ៊ម ( ស្ងាប )
" ងងុយមិចមិនគេងទៅ "
" មិនចង់គេងទេ តាមចិត្ត "
" ទៅណា " ជុងគុកងាកមើលស៊ូហ្គាភ្លាម ពេលក្រឡេកឃើញគេដើរចេញទៅ
" ក៏ទៅបន្ទប់ "
" អញ្ជើញ "
ក្រោយពីស៊ូហ្គាចេញទៅបាត់គេក៏ចាប់ផ្ដើមលេងឆាតជាមួយថេយ៉ុងម្ដង . លេងកាន់តែយូរគេផ្ដើមបើកភ្នែកលែងរួច ក៏ដេកដោយមិនដឹងខ្លួនចំណែកទូរស័ព្ទក៏បើកចោល តែចំពេលស៊ូហ្គាដើរចូលមកមើលគេល្មម
" យ៉ាប់មែន " នាយក្រវីក្បាលតិចៗក៏ដាក់ឲ្យគេគេងស្រួលបួល មុននិងចេញទៅវិញក៏មិនភ្លេចថើបថ្ងាសជុងគុកដូចគ្នា . អាចថាគេស្រឡាញ់ជុងគុកខ្លាំងណាស់ ប៉ុន្តែនាយជាមនុស្សមិនសូវចេញបញ្ចេញអារម្មណ៍ មិនសូវចេះនិយាយផ្អែមល្ហែមដូចជាថេយ៉ុងទើបជុងគុកគេមានចិត្តទៅលើថេយ៉ុងច្រើនជាង#ហាងកាហ្វេ
" ហៅយើងមកមានការអី " ថេយ៉ុងនិយាយមិនមើលមុខអ្នកម្ខាងទៀត ព្រោះរវល់ចុចទូរស័ព្ទ វាជាទង្វើអសីលធម៌ខ្លាំងណាស់ តែអ្នកម្ខាងទៀតក៏មិនប្រកាន់អ្វី គេមកដើម្បីនិយាយរឿងផ្សេង
" យើងចង់និយាយជាមួយឯងឲ្យដាច់ស្រេច ដោះលែងជុងគុកទៅគេមិនដឹងអ្វីឡើយ ឯងចង់សងសឹកធ្វើដាក់យើងមកថេយ៉ុង តែជុងគុកគេមិនពាក់ព័ន្ធ " ស៊ូហ្គា ព្យាយាមនិយាយសាច់ការតែម្ដងគេមិនចង់និយាយដដែលៗជាមួយថេយ៉ុងច្រើនឡើយដោយសារតែគេមិនស្ដាប់ហេតុផលគេស្រាប់ទៅហើយ
YOU ARE READING
♡ប្ដីអូនប្រពន្ធគេ♡ (ចប់)
Short Storyតួនាទីបងជាប្ដីអូនតែបងក៏ជាប្រពន្ធគេដែរ ស្នេហារវាងមនុស្ស3នាក់វាមិនងាយស្រួលនោះទេ Jk : top ,bttm Tae : Bttm Suga : Top