" ដាច់ចិត្តមកវិញហើយហេស " គ្រាន់តែដើរចូលដល់ក្នុងផ្ទះភ្លាមជុងគុកឮសម្លេងស្វាគមន៍របស់ស៊ូហ្គាភ្លាម ធ្វើឲ្យគេដកដង្ហើមធំទាំងធុញទ្រាន់តែម្ដង . កំពុងតែអារម្មណ៍អត់ល្អរឿងថេយ៉ុងផងឥឡូវមកស៊ូហ្គាទៀតគ្រាន់តែឃើញក៏ដឹងថាចង់រករឿងគេដែរ .
" ក៏ឃើញហើយ អាប៉ា .... " ជុងគុកឆ្លើយតែមាត់ដើរហួសស៊ូហ្គា សម្ដៅទៅផ្ទះបាយព្រោះស្មានថាអាប៉ាជីនរបស់គេនៅទីនោះ តែទៅដល់មិនឃើញសូម្បីស្រមោល" មិនបាច់រកទេ អាប៉ាចុះខេត្តជាមួយប៉ាក្មេកបាត់ហើយ " ស៊ូហ្គា
" អ្នកណាប៉ាក្មេកហ្យុង "
" ប៉ាឯងនិងហើយ "
" ខ្ញុំគ្មានបងប្អូនណាមករៀបការជាមួយហ្យុងទេចឹងហើយកុំហៅប៉ាខ្ញុំថាប៉ាក្មេក "
" អ្នកណាថាគ្មានឯងនិងហើយ "
" ខ្ញុំ ... មិនបានរៀបការជាមួយហ្យុងទេ "
" ពេលនេះមិនបានតែពេលខាងមុខទៀតអាចនិងមែន "
" ហឹស " ខ្ចិលនៅប្រកែកជាមួយស៊ូហ្គាទៀតជុងគុកក៏រត់ឡើងទៅបន្ទប់របស់គេនៅទៀតក៏ប្រកែកមិនឈ្នះដែល15នាទីក្រោយមក
ជុងគុកចេញពីបន្ទប់ទឹកវិញជាមួយនិងអាវឃ្លុំ ចង់ខ្សែចង្កេះ ដៃកាន់កូនកន្សែងជូតសក់ ទឹកមុខវិញមិនបាច់មើល ពេបមាត់ពេបករចង់យំបន្ដិចអីបន្ដិច នឹកអន់ចិត្តនិងថេយ៉ុងដែលទុកគេចោល ក្រោកមកមិនដឹងថាបាត់មនុស្សទៅណា នៅសល់តែគេម្នាក់ឯង ឆ្លៀតទុកសំបុត្រឲ្យគេមួយសន្លឹកទៀត * អូននិងត្រឡប់មកដាក់ទោសបង ចនជុងគុក *
ណានៅរឿងអាប៉ានិងប៉ាធំរបស់គេចុះខេត្តមិនប្រាប់គេទៀត តែគេភ្លេចគិតថាយប់មិញគេរត់ចេញពីផ្ទះទៅរកថេយ៉ុងមិនប្រាប់អ្នកណាឡើយ ថែមទាំងបិទទូរស័ព្ទចោលទៀតក្រាក
" អ្នកណាឲ្យចូលមក " ជុងគុកស្រែកថាឲ្យស៊ូហ្គាទាំងមុខក្រញូវ ពេលឃើញស៊ូហ្គាដើរចូលបន្ទប់របស់គេព្រមជាមួយអាហារក្នុងថាសមកផងដែរ .
" គ្មានទេ "
" បើគ្មានចេញទៅវិញទៅ "
" បងខំមានចិត្ត យកបាយយកទឹកមកឲ្យហើយនៅមកស្រែកដេញទៀត ឃើញថារៀងបាក់កម្លាំងយប់មិញប្រហែលបញ្ចេញកម្លាំងខ្លាំងហើយ "
" ហ្យុងនិយាយអី ... " ជុងគុកចាប់ផ្ដើមភ័យពេលស៊ូហ្គាមើលមកគេមិនដាក់ភ្នែកថែមទាំងនិយាយដូចជាដឹងថាយប់មិញមានរឿងអីទៀត
" ឯងធ្វើស្អី ឯងដឹងខ្លួនឯងហើយឯងចាំបាច់ឲ្យបងនិយាយដែរឬ "
" ធ្វើស្អី ខ្ញុំមិនបានធ្វើស្អីទេ "
" ចឹងហេស ចង់រំលឹកខ្លះទេ ក្រែងមានការចងចាំឡើងវិញខ្លះ "
YOU ARE READING
♡ប្ដីអូនប្រពន្ធគេ♡ (ចប់)
Short Storyតួនាទីបងជាប្ដីអូនតែបងក៏ជាប្រពន្ធគេដែរ ស្នេហារវាងមនុស្ស3នាក់វាមិនងាយស្រួលនោះទេ Jk : top ,bttm Tae : Bttm Suga : Top