ភាគ11. អ្នកណាជាជនទី3

1.1K 80 6
                                    

ថ្ងៃថ្មីជុងគុកបានមករៀនវិញធម្មតា ទឹកមុខវិញញញឹមពព្រាយដោយសារជិតបានជួបមនុស្សកំពុងនឹក
" ជុងគុក ... " ថេយ៉ុង បានហៅឈ្មោះជុងគុកភ្លាមបន្ទាប់ពីបានឃើញគេដើរចូលក្នុងថ្នាក់ . ចំណែកជុងគុកវិញក៏បន្ថែមដើរទៅរកថេយ៉ុងខណៈដែលគេបានឮសម្លេងមនុស្សដែលគេចង់ជួបទាំងភ្លេចគិតថាមានអ្នកជាគូដណ្ដឹងដើរពីក្រោយ
" ថេយ៍ " ជុងគុកស្ទុះទៅអោបថេយ៉ុងទាំងក្ដីនឹករឮក ធ្វើដូចគ្នាបែកគ្នារាប់ឆ្នាំទាំងដែលការពិតបែកគ្នាមួយថ្ងៃសោះ
" នឹកអូនខ្លាំងមែនទេ "
" ហិហិ មែនហើយនឹកណាស់ "
" នឹកមិចក៏មិនទាក់ទងមកអូន សូម្បីអូនខលទៅក៏មិនចូល "
" គឺ ទូរស័ព្ទបងខូច " ជុងគុកញញឹមស្រស់បន្លប់ថេយ៉ុងទាំងដែលការពិតទូរស័ព្ទត្រូវ
ស៊ូហ្គាចាប់ទុកមិនឲ្យប្រើ . កំឡុងពេលនៅភូមិគ្រឹះមីនគេអផ្សុកខ្លាំងណាស់ ស៊ូហ្គាមិនឲ្យគេធ្វើអី ហាមនេះហាមនោះ រកអ្នកជជែកជាមួយក៏មិនបាន អ្នកបម្រើទាំងអស់គ្មានអ្នកណាហ៊ាននិយាយជាមួយគេសូម្បីតែម្នាក់ . ឯលោកមីននិងអ្នកស្រីមីន ក៏មិននៅមានការទៅក្រៅប្រទេស សរុបទៅពេលនៅទីនោះប្រៀបដូចជាប់គុករាប់ឆ្នាំសម្រាប់គេយ៉ាងចឹង

" ហឹម ... " ស៊ូហ្គាបានត្រឹមដកដង្ហើមធំសម្លឹងមើលទៅថេយ៉ុងនិងជុងគុកសាសង់គ្នាយ៉ាងសប្បាយរីករាយ គិតយូរៗទៅគេដូចជាចំណែកលើសសម្រាប់ពួកគេយ៉ាងមិនដឹង . ស៊ូហ្គាលែងនិយាយអ្វីទៀតក៏ដើរចេញពីថ្នាក់គេគ្មានអារម្មណ៍រៀនទៀតនោះទេ
" ហ្យុងទៅណា .... "
" កុំទៅខ្វល់ពីគេអី " ថេយ៉ុងចាប់ដៃជុងគុកឃាត់គេមិនឲ្យទៅតាមស៊ូហ្គា តែក៏ចាប់អារម្មណ៍ស្នាមលើ ក របស់ជុងគុកធ្វើឲ្យគេក្ដាប់ដៃជាប់ស្ទើរបាក់ម្រាម ទឹកមុខក៏ប្ដូរពីញញឹមមកជារាបស្មើរវិញ

" ថេយ៍ អូនកើតអី "
" គ្មានអីទេ "
" ពិតមែនហេស "
" អឹម " ជុងគុកឈប់សួរថេយ៉ុងបន្ដតែក៏នឹកឆ្ងល់មិញនេះនៅញញឹមស្រស់សោះ ភ្លាមៗក៏ដូរមកជាក្រញូវ គេតាមមិនទាន់ទេលោកអើយសុខៗក៏ចាប់ផ្ដើមប្រងើយកន្ដើយដាក់ខ្លួនបែបនេះ

" អេ៎ គ្រូមកហើយ "
" ប្អូនៗទាំងអស់គ្នា ថ្ងៃនេះគឺយើងមាន Quiz នៅម៉ោងទីពីរ សូមត្រៀមឲ្យហើយណា "
" បាទ / ចាស "
* ហ្យុងទៅណា * ជុងគុកនឹកភ្លឹកក្នុងចិត្តឆ្ងល់ថាស៊ូហ្គាទៅណាដល់ម៉ោងចូលរៀនហើយក៏មិនឃើញមកវិញតើគេកើតអីទៅ ?
( ធ្វើអីដឹងខ្លួនឯងហើយ )

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now