ភាគ16 .ខ្ញុំសុំទោស

649 62 7
                                    

" ឌីន យ៉ាងមិចហើយចាប់ទីតាំងបានទេ "
" ចាប់មិនបានទេលោកម្ចាស់ " ស៊ូហ្គាលែងនិយាយស្ដីអ្វី ក៏ទម្លាក់ខ្លួនលើសាឡុងមួយទំហឹងក្នុងចិត្តតប់ប្រមល់គិតអ្វីមិនចេញ ណារឿងតាមរកថេយ៍សាប្អូនស្រីថេយ៉ុងទៀត គេសឹងនិងកើតឆ្កួតស្លាប់ទៅហើយ រឿងនេះអ្នកដែលអាចដោះស្រាយបញ្ហាបានមានតែ
ថេយ៍សាប៉ុណ្ណោះ . ថេយ៍សាអាចនឹងរំងាប់កំហឹងដ៏សែនឆ្កួតរបស់ថេយ៉ុងបាន
" សូ៊ហ្គា បានដំណឹងគុកគីហើយឬនៅ " ជីន
បានសួរទៅអនាគតកូនប្រសារទាំងទឹកភ្នែករលីងរលោង បារម្ភកូនស្ទើឆ្កួតគ្រាន់តែត្រឡប់មកពីខេត្តភ្លាមប្រញាប់ប្រញាល់មកកូន
សំណព្វចិត្ត ប៉ុន្តែបានដំណឹងថាកូនបាត់ខ្លួនទៅវិញ គាត់ស្ទើរតែខ្យល់ចាប់នៅកន្លែងទៅហើយ

" គ្មានតម្រុយបន្ដិចទេឬ " ណាមជូន
" គ្មានទេ " ស៊ូហ្គាក្រវីក្បាលអោនមុខចុះទាំងខ្មាសអៀននិងប៉ាក្មេកទាំងពីរដែលខ្លួនមើល
ថែរកូនរបស់ពួកគាត់មិនបានល្អ
" ហឹម មិនអីទេ កុំបន្ទោសខ្លួនឯង ព្យាយាមបន្ដិចទៀតពួកយើងច្បាប់ជារកគុកគីឃើញជាក់ជាមិនខាន " មើលទៅគាត់ធម្មតាៗមិនឆ្លេឆ្លាដូចជាអាប៉ាជីនពិតមែនតែក្នុងចិត្តពុះកញ្រ្ចោលបើជ្រែកដីជ្រែកទឹកហែកមេឃតាមរកកូនបានគាត់ប្រាកដជាធ្វើហើយ

___________

#ផ្ទះចម្ការដេហ្គូ

ឆ្វាប់ៗ ៗ ៗ ៗ

សន្លឹកសម្លេងខ្សែតីលាន់រំពងពេញផ្ទះវីឡា តំណក់ឈាមដាមជាប់នៅលើខ្សែតីយ៉ាងគួរញញឺត . កែវភ្នែករាប់រយគូរ សម្លឹងមើលទៅអ្នកដែរកំពុងដេកក្រាបលើការ៉ូលាងឡំជាមួយឈាមហូរចេញពីខ្នងដោយសារតែកម្លាំងខ្សែតីយ៉ាងគួរឲ្យសង្វេគ ព្រោះជួយអ្វីមិនកើតក្រៅពីឈរមើល

" អ្នកប្រុសបានហើយ " ទ្រាំលែងបានហើយ
ជីមីនក៏ដាច់ចិត្តចូលមកឃាត់ថេយ៉ុង មិនចឹងទេអាល្អិតនេះស្លាប់ក៏ថាបាន ព្រោះថេយ៉ុងលេងមួយអស់ដៃ គេមិនប្រណីសូម្បីបន្ដិច
" ជីមីនថយ បើឯងមិនចង់ទទួលទោសគុណនិងពីរទេ "
" ចង់វៃមនុស្សឲ្យស្លាប់ឬយ៉ាងមិច "
" ហឹស បានយើងឈប់ក៏បាន បំបែកគ្នាទៅ ហើយឯងជីមីនយើងដាក់ទោសឯងពីបទល្មើសបញ្ជាយើង ឯងហាមប្រើទូរស័ព្ទរយៈពេលមួយខែ "
" នេះ ... "
" អឹក....បងមីន ហឹក "
" ជុងគុកឯងទៅរួចទេ "
" បងមីនខ្ញុំសុំទោស " ទោះជាស្ថិតក្នុងកាលៈទេសៈយ៉ាប់យឺនយ៉ាងណាជុងគុកនៅតែមិនភ្លេចពោលពាក្យសុំទោសទៅកាន់ជីមីន ព្រោះរឿងទាំងអស់មកពីគេ

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now