ភាគ3 .ផ្ដាច់ទំនាក់ទំនងជាមួយមីនយ៉ុនហ្គី

1.7K 137 30
                                    

+ មួយអាទិត្យកន្លងផុតទៅ

ទំនាក់ទំនងរវាងជុងគុកនិងសូ៊ហ្គាមានកម្លាតខ្លាំងណាស់ មិនសូវបាននិយាយគ្នាទេ .
ស៊ូហ្គាតែងតែគេចមុខជុងគុករាល់ពេលជុងគុកព្យាយាមចូលក្បែរ ឬក៏និយាយរក .

" ហ្យុងឈប់សិន ហ្យុងកើតអីហេតុអីព្យាយាមគេចពីខ្ញុំ " ដល់ពេលម៉ោងចេញលេងភ្លាម
ស៊ូហ្គាក៏បានឡើងមកដំបូលសាលាដើម្បីលំហែខួរក្បាលឲ្យស្រស់ថ្លា ឯជុងគុកក៏ឡើងមកតាម កន្លែងនេះហើយសាកសមឲ្យពួកគេបាននិយាយគ្នាឲ្យដឹងរឿងច្បាស់ៗតែម្ដង.
សំណាងណាស់ថេយ៉ុងមិនបានមករៀននៅថ្ងៃនេះបើសិនជាថេយ៉ុងមកក៏មិនបាននិយាយគ្នាកើតដែរ ថេយ៉ុងនិងអូសជុងគុកទៅនេះទៅនោះមិនឲ្យពួកគេទាំងពីរបាននិយាយគ្នាឡើយ .

" គេចអ្នកណាគេចឯង "
" គឺហ្យុងនិងហើយ ដឹងទេហ្យុងធ្វើខ្លួនបែបនេះខ្ញុំពិបាកចិត្តខ្លាំងណាស់ "
" ហេតុអីឯងត្រូវពិបាកចិត្ត " ស៊ូហ្គាលើកចិញ្ចើមចងជាខ្សែបូរ សួរសំណួរផ្ចាញ់ទៅអ្នកចាងនោះវិញចង់ដឹងចម្លើយថាគេនិងឆ្លើយយ៉ាងមិចមកខ្លួនវិញ

" ក៏ ..ក៏ព្រោះហ្យុងនិងខ្ញុំជាមិត្តភក្ដិនឹងគ្នានោះអី "
" ហឹស មិត្តហេស "
" មែនហើយតែខ្ញុំមិនបានចាត់ទុកហ្យុងត្រឹមតែមិត្តភក្ដិឡើយ " មួយប្រយោគនេះកំពុងនឹងធ្វើឲ្យបេះដូងដែលក្រៀមស្វិតស្រពោនលោតញាប់ៗ រំជួលឱរ៉ាចង់ដឹងជាខ្លាំងថាគេចាត់ទុកខ្លួនជាអ្វីឲ្យប្រាកដ

" ហ្យុងក៏ដូចជាបងប្រុសរបស់ខ្ញុំម្នាក់ដែរ ទោះពួកយើងទើបនិងស្គាល់គ្នាបានមួយអាទិត្យក៏ដោយ តែខ្ញុំស្រឡាញ់ហ្យុងខ្លាំងណាស់ ហ្យុងកុំប្រងើយកន្តើយដាក់ខ្ញុំអីខ្ញុំពិបាកក្នុងខ្លួនខ្លាំងណាស់ "

" យើងសុំទោស " បំណាច់ថាគេចាត់ទុកយើងត្រឹមជាបងប្រុសហើយក៏បណ្ដោយឲ្យរឿងនេះវាទៅតាមដំណើរទៅចុះទោះត្រឹមជាបងប្រុសក៏សុខចិត្តឲ្យតែបាននៅក្បែរគេទៅបានហើយ .

" ហ្យុងសន្យាមកថាឈប់ខឹងខ្ញុំហើយ " ជុងគុកលើកកូនដាក់ឡើងទាំងញញឹមចេញធ្មេញទន្សាយ .កាលសន្យាប្រៀបបានដូចនិងកូនក្មេងដែលយកការថ្ពក់ដៃគ្នាបញ្ជាក់ពីអ្វីមួយ
" អឺ ..."
" មើលឆ្លើយ " សម្លក់ತ⁠_⁠ತ

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now