ភាគ18. ចាប់បឿកប្រុសក្មេង

1.1K 72 15
                                    

មួយខែកន្លងផុតទៅ ស៊ូហ្គានៅតែរកតម្រុយពីជុងគុកមិនឃើញឡើយ ស៉ើបយ៉ាងណាក៏មិនដឹង គេសូមសរសើរថេយ៉ុងដោយចិត្តស្មោះ . ពីដំបូងគេបានដាក់កូនចៅឲ្យឃ្លាំងមើលថេយ៉ុងប៉ុន្ដែហួសពេលទៅហើយថេយ៉ុងក៏បានបាត់ស្រមោលសូន្យឆឹងដូចគ្នា .

" ជុងគុកពេលនេះឯងនៅទីណា តើថេយ៉ុងធ្វើបាបឯងខ្លាំងទេ សុំទោសបងអត់បានការ "
ស៊ូហ្គាអង្គុយអង្អែលរូបថតជុងគុកទាំងទឹកមុខស្រងូតស្រងាត់ គេនឹកជុងគុក នឹកក្លិន នឹកសម្លេង ចង់អោបថើប ថ្នាក់ថ្នម តែអ្វីគ្រប់យ៉ាងពេលនេះបានត្រឹមស្រមៃតែម្នាក់ឯងប៉ុណ្ណោះ .
មួយរយៈនេះគេបាយមិននឹកទឹកមិនស្រែក សូម្បីតែរៀនក៏គេលែងទៅសម្ងំតែក្នុងបន្ទប់ដេកមើលរូបថតជុងគុក ប៉ាម៉ាក់គេលួងយ៉ាងណាក៏មិនព្រមចេញ ដល់ថ្នាក់ណាមជូននិងជីនមកអង្វរហើយមិនបានផលទៀត

តុៗ

" លោកម្ចាស់ "

ក្រាក

" ឌីន ឯងមានការអី "
" ហេតុអីលោកម្ចាស់សម្ងំនៅតែក្នុងបន្ទប់បែបនេះ មិនគិតចេញមកក្រៅទេឬយ៉ាងមិច "
" យើងគ្មានអារម្មណ៍ទេ "
" ចុះលោកម្ចាស់មិនគិតចង់ទៅរកម្ចាស់តូចទេមែនទេ "
" រកតាមណាទៀតយើងរកគ្រប់វិធីហើយមិនឃើញជុងគុកឡើយ "
" លោកម្ចាស់ ភ្លេចអ្វីមួយហើយមែនទេ "
" ភ្លេចអី "
" លោកថេសាន់នោះអី "
" មែនហើយអរគុណច្រើន " ផាំង
" យីលោកម្ចាស់បិទអត់មានមើលក្បាលកូនចៅសោះ " ឌីនក្រវីក្បាលអស់សំណើចនឹងចៅហ្វាយខ្លួនជាខ្លាំង

#ចម្ការដេហ្គូ

ក្រឡេកមកមើលជីវិតជុងគុកវិញលំបាកដូចជាស៊ូហ្គាគិតពិតមែន ថេយ៉ុងមិនឲ្យគេបានសុខស្រួលឡើយ .រាងកាយស្គមស្គាំង សុខភាពក៏ទ្រុឌទ្រោម កម្លាំងកំហែងកាន់តែខ្សោយជាងមុន រាល់ថ្ងៃធ្វើការលើសកម្លាំង ថេយ៉ុងមិនឲ្យគេញុាំបានគ្រប់គ្រាន់ឡើយ កម្មករដទៃមួយថ្ងៃអាហារបីពេល ខុសពីជុងគុកមួយថ្ងៃពីពេលតែប៉ុណ្ណោះ ម៉ោងសម្រាកថ្ងៃត្រង់ ជុងគុកមិនបានសម្រាកទេ គេនៅធ្វើការបន្ដក្នុងចម្ការតែម្នាក់ឯង បាយក៏មិនបានញុាំ . 

" ជុងគុកបងជួយ " ញុាំបាយថ្ងៃត្រង់ក៏រួចជីមីនបានមករកជុងគុកក្នុងចម្ការវិញ គេទើសទាល់ខ្លាំងណាស់អាណិតក្មេងដែលត្រូវចាប់ធ្វើការ បែកពីគ្រួសារ នៅតែលតោលម្នាក់ឯងត្រូវ
ថេយ៉ុងធ្វើបាបសព្វសារពើថែមទៀត
" ម៉ោងសម្រាក បងមកធ្វើអី "
" ថាមកជួយនិងហើយ "
" មិនបាច់ទេ ខ្ញុំមិនចង់ឲ្យបងត្រូវអ្នកប្រុសដាក់ទោសទេ បើចង់ជួយបងគ្រាន់នៅនិយាយលេងជាមួយខ្ញុំទៅ ហិហិ " បានជីមីនមកនៅជាគ្នាគេសប្បាយចិត្តណាស់ទៅ ទោះហត់យ៉ាងណាក៏បានកាត់បន្ថយខ្លះព្រោះមានគ្នា

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now