ភាគ2 .មិនមែនកូនបង្កើត

2.2K 168 31
                                    

" អាប៉ា .... "
" មានអីមែនទេកូនទន្សាយ "
" ហ្យុង ខឹងខ្ញុំ អត់ព្រមនិយាយរកខ្ញុំទេ "
" ខឹង .... កូនទៅធ្វើអីបានជាគេខឹង "
" មានបានធ្វើអីផង ... គ្រាន់តែទិញសុាំងវិចផ្ញើអាល្អិតសិស្សចូលថ្មីនោះសោះ ខឹងអត់មាត់រកកូនដែលអាប៉ាគិតមើលសមអត់ " ជុងគុកនិយាយទាំងមុខក្រញូវដៃលើកទឹកដោះគោមកបឺតគ្រូកៗ ខឹងយ៉ាងណាក៏មិនភ្លេចទឹកដោះគោសំណព្វចិត្តរបស់គេដែល , ជុងគុកគេមានរាងកាយមាំទាំសាច់ដុំធំៗមើលទៅគេមានសុខភាពល្អណាស់ តែគ្មានអ្នកណាដឹងទេថាគេមានជំងឺប្រចាំកាយ គឺជំងឺបេះដូង ជំងឺនេះគេមានតាំងពីគេកើតមកម្ល៉េះ , ហេតុនេះហើយជុងគុកមិនអាចឲ្យគេជួបនៅហេតុការតក់ស្លុត លស់ព្រលឹងភ័យខ្លាចអ្វីនោះទេ វាបណ្ដាលឲ្យជំងឺគេរើឡើងធ្វើទុក្ខភ្លាមៗក៏ថាបាន . ដូច្នេះហើយជីននិងណាមជូនថ្នាក់ថ្នមមិនដែលមានសម្ដីតូចសម្ដីធំ និងតាមចិត្តគេមករហូត

" គេប្រចណ្ឌកូននិងអាល្អិតនោះទេដឹង "
" ប្រចណ្ឌមិចទៅកូននិងគាត់មិនត្រូវជាអ្វីនិងគ្នាផង "
" គេអាចនិងលង់ស្នេហ៍កូនហើយទេដឹង " .
" មិនពិតទេគាត់និងខ្ញុំទើបតែស្គាល់គ្នានិងមិចនិងអាចទៅអាប៉ា ... " ជុងគុក
" ដែលឮគេនិយាយថាស្នេហារន្ទះបាញ់ទេ ជួបភ្លាមស្រឡាញ់ភ្លាមដូចជាប៉ាកូនចឹងជួបអាប៉ាដំបូងតាមញ៉ែភ្លាមតែម្ដងព្រោះអីដឹងទេគឺអាប៉ាស្អាតនិងហើយ "
" អាប៉ាកូនឆ្ងល់ណាស់ អាប៉ាអាយុ34ឆ្នាំមិចក៏កូនមានអាយុ19 ចឹងបានន័យថាអាប៉ាមានកូននៅអាយុ15ឆ្នាំមែនទេ "
" មិនមែនទេកូន "
" ចុះបែបណាទៅ ... "
" ចាំប៉ាប្រាប់ ... " ភ្លាមនោះណាមជូនដែលជាស្វាមីរបស់ជីនត្រូវជាប៉ារបស់ជុងគុកនោះបានដើរចុះពីកាំជណ្ដើរដៃមានកាន់ឯកសារមួយដុំសម្ដៅមករកជីននិងជុងគុកដែលអង្គុយនៅលើសាឡុងដោយដំណើរលឿនស្លេវ អាថ៌កំបាំងនេះគេខំលាក់ជុងគុកអស់រយៈពេលជាយូរមកហើយ ល្មមដល់ពេលប្រាប់ការពិតឲ្យគេដឹង ព្រោះតែគេធំហើយ

" មានន័យថាមិចទៅប៉ា " ជុងគុក
" កូនមិន ... "
" ណាមកុំអី ... " ជីន
" មុននិងក្រោយកូនគង់តែដឹង អូនមិនបាច់ប្រឹងលាក់គេទេ ការពិតកូនមិនមែនជាកូនបង្កើតរបស់ប៉ានិងអាប៉ាជីនឡើយ "
" ប៉ានិយាយលេងមែនទេ "
" មើលមកមុខប៉ាសមនិយាយលេងទេ " ណាមជូនតបទៅកូនប្រុសវិញទាំងទឹកមុខមាំបញ្ជាក់ថាអ្វីដែលគេនិយាយមិនបានលេងសើច . តែវាធ្វើឲ្យដុំសាច់ក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់ជុងគុកចុកអួលណែនរកនិយាយមិនត្រូវ សុខៗក៏ត្រូវអ្នកដែលគេហៅថាប៉ាតាំងតូចក្រូចឆ្មារមកនិយាយប្រាប់ថាគេមិនមែនជាកូន តើអ្នកណាទទួលយកបានទៅ សម្រាប់គេទទួលយកមិនបានទេ
" អាប៉ា ប្រាប់កូនមកវាមិនមែនជាការពិតទេមែនទេ " ជុងគុករំកិលខ្លួនទៅរកជីនហើយចាប់អង្រួនដៃគេតិចៗ ន័យសុំចម្លើយ ឲ្យច្បាស់ជាក់លាក់ពីមាត់ជីន

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now