ភាគ23. ហៅបងលោកប្ដី

979 74 7
                                    

+មន្ទីរពេទ្យសេអ៊ូល

" ហឹកៗ ស៊ូហ្គាតើជុងគុកគេកើតអីធ្ងន់ធ្ងរដែរឬទេ "
" អាប៉ាកុំបារម្ភអី ជុងគុកគេរឹងមាំណាស់ " មាត់ថាមិនអីតែក្នុងចិត្តស្ទើរតែប្រេះបែកទៅហើយពេលឃើញសភាពមនុស្សជាទីស្រឡាញ់ដំបូង
" សុំទោស ខ្ញុំមិនអាចការពារជុងគុកបាន " ជីមីននិយាយទាំងទឹកមុខស្រពោន
" ឯងជាជីមីនមែនទេ "
" មែនហើយ មិនចាំខ្ញុំទេឬ " ជីមីនសួរទៅកាន់ស៊ូហ្គាទាំងរលីងរលោង ជីមីននៅតែចាំស៊ូហ្គាជានិច្ចតែស៊ូហ្គាបែរជាភ្លេចគេទៅវិញ
" ខ្ញុំគ្រាន់តែប្រហែល មិនបានភ្លេចទាំងស្រុងទេ " កាលពី10ឆ្នាំមុនពួកគេធ្លាប់ជួបគ្នានៅចម្ការថេយ៉ុង
" មិនបាច់ប្រហែលទេខ្ញុំនិងហើយ "

" ថេយ៉ុងធ្វើបាបជុងគុកខ្លាំងទេ "
" មិនបាច់ខ្ញុំនិយាយឯងយល់បានហើយ "
" ហឹម ... " ស៊ូហ្គា
" ខ្ញុំមិននឹកស្មានថាជុងគុកជាគូដណ្ដឹងឯងសោះ "
" ឯងស្មានថាអ្នកណា "
" មិនដឹងទេ "
" ជីន កូនយ៉ាងមិច " បើនិយាយត្រឡប់ក្រោយវិញពីដំបូងណាមជូនក៏ត្រូវទៅជាមួយស៊ូហ្គានិងអាប៉ា
ជីនដែរតែគាត់មានភារកិច្ចត្រូវទៅដោះស្រាយនៅរោងចក្រជាបន្ទាន់ខានមិនបានទើបមិនបានទៅជាមួយ មកទល់ពេលនេះបង្ហើយកិច្វការរួចរាល់ទើបប្រញាប់ប្រញាល់មកមើលកូនទៅមន្ទីរពេទ្យទាំងភ័យញីញ័រចាប់កាន់អ្វីមិនជាប់

" គ្រូពេទ្យទៅមិនទាន់ចេញមកទេបង ហឹកៗ " កូនរបស់គាត់ចូលបន្ទប់សង្រ្គោះបន្ទាន់យូរហើយប៉ុន្ដែមិនទាន់ឃើញគ្រូពេទ្យចេញមកវិញទៀត គាត់ពិតជាបារម្ភខ្លាំងណាស់ដោយសារមុននេះគាត់ទុកកូនឲ្យនៅសភាពយាប់យឺនរហូតមកសេអ៊ូលវិញ

ក្រាក

" លោកគ្រូពេទ្យកូនខ្ញុំគេយ៉ាងមិចហើយគេកើតអីធ្ងន់ធ្ងរឬអត់ " អាប៉ាជីនស្ទុះស្ទារទៅចាប់អង្រួនដៃ គ្រួពេទ្យឥតព្រលែង ថែមទាំងសួរញាប់ស្ញេររកតែគ្រូពេទ្យតបតមិនទាន់
" ស្ងប់អារម្មណ៍សិន អ្នកជំងឺផុតគ្រោះថ្នាក់ហើយ គ្រាន់តែថាផ្នែកខាងក្រោយនៃក្បាលអ្នកជំងឺរងការប៉ះទង្គិចខ្លាំង បណ្ដាលឲ្យគេភ្លេចភ្លាំង អាចនិយាយបានថាបាត់ការចងចាំ ម្យ៉ាងទៀតសុំចិត្តអ្នកទាំងអស់គ្នា កុំដាក់សម្ពាធលើអ្នកជំងឺខ្លាំងពេក ហើយជួយមើលថែរគេឲ្យបានល្អផង យើងរកឃើញភាពមិនប្រក្រតីក្នុងខួរក្បាលអ្នកជំងឺ "
" អ្វីទៅលោកគ្រូពេទ្យ " ស៊ូហ្គា
" យើងឃើញមានដុំសាច់មួយកំពុងតែរីកលូតលាត់ នេះចាត់ទុកថាសំណាងហើយដែរ បានដឹងទាន់ពេលហើយកុំបារម្ភអីចប់ជាពុំខាន តែកុំបារម្ភអីចាំខ្ញុំឲ្យថ្នាំទៅលេបដើម្បីបំបាត់ដុំសាច់នោះ "
" លោកគ្រូពេទ្យ កូនខ្ញុំអាចចងចាំវិញទេ " ណាមជូន
" 1% ប៉ុណ្ណោះ យល់ល្អកុំព្យាយាមរំលឹកគេអី គេអាចនិងមានការឈឺចាប់ពេលគេព្យាយាមរកនឹកអ្វីម្យ៉ាង ខ្ញុំសុំទៅសិនហើយ "
" បាទអរគុណលោកគ្រូពេទ្យខ្លាំងណាស់ " ស៊ូហ្គា
" ណាមជូន កូនយើង ហឹកៗ ... អូនអាណិតកូន "
" បានហើយកុំយំអីណា កូនយើងមិនកើតអីទេគេផុតគ្រោះហើយ "
" គេមិនចាំអីល្អបំផុតហើយ " ស៊ូហ្គា
" ពិតណាស់ " ជីមីន

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now