ភាគ32.ចាំធ្វើស៊ុបពៅកម្លាំង

814 55 19
                                    

+បន្ទប់ទទួលភ្ញៀវ

" ទៅរៀនសប្បាយទេ "
" ហឹម សប្បាយ "
" ចុះថេយ៉ុងមានទៅរំខានអូនឬអត់ "
" មានអ្វីមែនទេ "
" គ្មានទេ "
" បងសួរដូចជាចម្លែកដល់ហើយ មានអីមែនទេ បើគ្រាន់តែបងថេយ៍មករវីរវល់ជាមួយខ្ញុំ "
" បងគ្រាន់តែមិនចង់ឲ្យអូននៅជិតគេ គេមិនមែនជាមនុស្សល្អទេ "
" គេមិនល្អយ៉ាងមិច "
" គ្មានអីទេ "
" ហ្យុង កំពុងលាក់បាំងអ្វីខ្ញុំមែនទេ "
" ទេ "

* ហ្យុងកំពុងតែកុហកខ្ញុំមែនទេ ហឹសចាំមើលចុះខ្ញុំរកការពិតឲ្យឃើញ ថាអ្នកណានិយាយការពិត *
ជុងគុកមិនហាស្ដីតបតគេបានត្រឹមតែគិតក្នុងចិត្តម្ខាងថេយ៉ុងគ្រាន់តែនិយាយបង្ហើបឲ្យគេដឹង ទុកឲ្យគេឆ្ងល់រួចទៅបាត់ ឯស៊ូហ្គាព្យាយាមលាក់បាំងគេមិនព្រមនិយាយការពិត

" អូនគិតអី "
" អត់ទេ "
" ខេកដែលអូនចង់ញុាំ បងទុកក្នុងទូរទឹកកក "
" ក្រែងថាមិនឲ្យខ្ញុំញុាំហី " ជុងគុកអោបដៃសម្លក់ស៊ូហ្គា
" ក៏ឮសម្លេងកូនឆ្កែមួយក្បាលសុំញុាំគួរអាណិតពេក មិនដាច់ចិត្តទើបទិញឲ្យ "
" អូខេ .... ឆ្កែក៏ឆ្កែទៅឆឹស ទៅហើយ "
" ឈប់សិនមិនឲ្យញុាំច្រើនទេកាត់ញុាំតែមួយដុំតូចបានហើយ "
" មនុស្សឆ្កួតទិញឲ្យគេញុាំហើយឃាត់គេធ្វើអីហឹក "
" បងឲ្យញុាំទុកថាសំណាងហើយ "
" សំណាងស្លាប់ហើយ ... ហឹស "
" ការពិតទៅបងមិនចង់ឲ្យអូនញុាំទេ ក្រែងអូនដូចលើកមុនទៀត " ស៊ូហ្គាពោលឡើងទាំងទឹកមុខព្រួយបារម្ភពិតៗ ពេលគេញុាំខេកចេះតែធ្វើទុក្ខត្អូញត្អែរថាឈឺពោះរហូត ទើបចេះតែឃាត់ទៅ

" មិនអីទេញុាំបានៗ ណាៗ មិនអីទេ "
" លោកតា ខេកអ្នកណាគេនៅក្នុងទូរ " ជីវ៉ុន
" យើងទិញឲ្យជុងគុក "
" ខ្ញុំសុំញុាំដែរបានទេ " នាងល្អិតរត់មួយចាប់ដៃជុងគុកក្រវីចុះឡើងធ្វើភ្នែកព្រិចៗទាមទារសុំញុាំខេកដែរ មិញគ្រាន់តែនាងបើកទូរយកទឹកផឹកឃើញខេកហើយស្រក់ទឹកមាត់តែម្ដង

" សួរអ្នកខ្លះទៅ គេមិនឲ្យខ្ញុំញុាំផង ហឹស " ជុងគុកដាក់ខ្លួនអង្គុយលើសាឡុងវិញមួយទំហឹង ហើយយកខ្នើយខ្ទប់មុខខ្លួនឯងខ្លាំងៗ បណ្ដាលឲ្យស៊ូហ្គាធ្លោយសម្លេងសើចមកយ៉ាងខ្លាំង ចរិកង៉ក់ងរថ្នាក់នេះឲ្យគេអត់ខ្នាញ់ពុំបាន
" ហាសហា .... " ជីវ៉ុន & ស៊ូហ្គា
" ហឹក ... អឹ្ហក ៗ "
" នេះយំហេស ...ហឹសៗ " ស៊ូហ្គាខិតចូលទៅជិតរាងកាយជុងគុកដែលកំពុងខ្ទប់មុខយំនឹងខ្នើយ ទាំងអស់សំណើច ក្មេងនេះយូរៗទៅកាន់តែម្ញិកម្ញក់ហើយទេតើ គ្រឺតណាស់ចង់តែចាប់អុកយកកូនឲ្យបាត់គ្រឺតទេ
" អឹ្ហក ហឹកៗ ... "
" លោកតាតូច កុំយំអីចាំខ្ញុំទៅយកខេកមកឲ្យញុាំហាសហា "

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now