យប់ឡើងជុងគុកដេកមិនលក់បក់មិនល្ហើយគេនៅគិតតែសម្ដីថេយ៉ុងដែលនិយាយមកកាន់គេ ហ៊ាននិយាយហ៊ានធ្វើ តើឲ្យគេធ្វើយ៉ាងមិចទៅ .អាចថាគេគិតខុសមួយពេលក៏បានប្រញាប់សម្រេចចិត្តទទួលយកថេយ៉ុងលឿនពេកដល់ពេលនេះទើបគេដឹងថាគេខុស ហើយខុសខ្លាំងទៀតផង មិនមែនថេយ៉ុងមិនល្អទេ .តែគេខុសដែលមិននៅមើលចិត្តគ្នាជាមួយថេយ៉ុងសិន ចង់បកក្រោយក៏លែងបាន ហួសពេលហើយ ថេយ៉ុងអារម្មណ៍ឡើងចុះម្ដងស្លូតម្ដងកាច ម្ដងគួរឲ្យស្រឡាញ់ម្ដងគួរឲ្យខ្លាចគេតាមមិនទាន់ថេយ៉ុងនោះទេដូចកាលពី
ល្ងាចមិញចឹងតុកៗ
កំពុងនឹកអង្គុយសញ្ចឹងគិតសុខៗស្រាប់តែមានអ្នកមកគោះទ្វារបន្ទប់របស់គេធ្វើឲ្យគេដាច់អារម្មណ៍គិតអស់ .មិនចាំយូររាងកាយស្រស់សង្ហាដូចទេបុត្រក្រោកឡើងដើរសម្ដៅទៅបើកទ្វារខ្លាចអ្នកខាងក្រៅចាំយូរ
" អាប៉ា ..."
" អាប៉ាយកទឹកដោះគោមកឲ្យកូន "
" បាទ អរគុណអាប៉ា ..."
" ជុង កើតអីមែនទេមើលទៅកូនដូចជាមិនសូវសប្បាយចិត្តសោះ "
" មិចអាប៉ាដឹង "
" មុខស្អុយប៉ែដូចចាប់បង្ខំឲ្យការប្រពន្ធហើយមើលមិនដឹងទើបចម្លែកហឹសៗ "" អាប៉ាហ៎ ...កូនគ្រាន់តែពិបាកចិត្តរឿងតិចតួចប៉ុណ្ណោះអាប៉ាកុំបារម្ភអី "
" បើចឹងល្អហើយ ឆាប់ចូលគេងទៅ កុំគិតច្រើនពេក ស្អែកត្រូវទៅរៀនផង "
" បាទ រាត្រីសួស្តីអាប៉ា "
" ដូចគ្នាកូនសម្លាញ់ សុបិន្ដល្អ សឺត " ជីននាព្រឹកប្រលឹមព្រះអាទិត្យរះបន្លឺលោកាទាំងមូលដាស់អស់មនុស្សសព្វសត្វឲ្យក្រោកឡើងមកបំពេញកាតព្វកិច្ចរៀងៗខ្លួន .
ខ្យល់បក់ល្វើយៗសម្លេងចាបឮសូរជីបៗនៅតាមមេឃឈើបង្កជាភាពរំខានដល់កម្លោះតូចដែលកំពុងតែដេកស្រមុកទៅលើពូកក្នុងបន្ទប់ដ៏ធំមួយជាខ្លាំង ធ្វើឲ្យចិត្តគេម៉ួម៉ងក្ដៅក្រហល់ក្រហាយទាំងព្រឹកប្រលឹម មនុស្សទើបនិងបានដេកមួយភ្លែតសោះហេតុអីភ្លឺលឿនយ៉ាងនេះ នៅមានសម្លេងសត្វចាបមករំខានទៀត គួរឲ្យខឹងមែនក្រាក
" ក្រោកឡើងអាកូនកម្ចិល យើងមានរឿងត្រូវនិយាយជាមួយឯង " លោកគីម ថេសាន់ត្រូវជាលោកប៉ារបស់គីមថេយ៉ុង បានដើរមកទាញភួយចេញពីកំពូលកូនរបស់គាត់ទាំងទឹកមុខក្រញូវមើលទៅប្រហែលជាកំពុងខឹងរឿងអីហើយ
" ហួយប៉ា មានរឿងអីចាំពេលក្រោយទៅ ពេលនេះខ្ញុំត្រូវការគេង ខ្ញុំទើបនិងបានគេងនោះទេ " ថេយ៉ុងងើបឆ្ងក់អង្គុយងើយមុខទៅរកឪពុកខ្លួនទាំងមិនបើកភ្នែកឡើង
YOU ARE READING
♡ប្ដីអូនប្រពន្ធគេ♡ (ចប់)
Short Storyតួនាទីបងជាប្ដីអូនតែបងក៏ជាប្រពន្ធគេដែរ ស្នេហារវាងមនុស្ស3នាក់វាមិនងាយស្រួលនោះទេ Jk : top ,bttm Tae : Bttm Suga : Top