ភាគ7 .ល្បែងមិនទាន់ចប់

1.4K 127 21
                                    

#យប់ក្នុងក្លឹប

ពន្លឺភ្លើងពណ៍ឆ្វេចឆ្វាចចែងចាំងពាសពេញផ្ទៃទាំងមូលនៃក្លឹបអមជាមួយសូរតន្ត្រីញាក់កន្រ្តាក់អារម្មណ៍មនុស្សម្នាដែលនៅក្នុងនោះទប់អារម្មណ៍ពុះកញ្រ្ចោលហាមឃាត់ខ្លួនមិនឲ្យរាំតាមភ្លេងខានពុំបាន អ្នកខ្លះក៏រត់ទៅរាំក្នុងវង់ឯខ្លះទៀតសុខចិត្តអង្គុយនៅកន្លែងញាក់ជើងញាក់ក្បាលតាមតន្រ្ដីប្រគុំឡើងកំដរភ្ញៀវទាំងឡាយដែលចូលមកកម្សាន្ដ .

ក្រឡេកមកមើលថេយ៉ុងនិងសូជុងវិញពួកគេទាំងពីអង្គុយផឹកនៅក្នុងបន្ទប់VIPព្រោះតែថេយ៉ុងចូលចិត្តភាពស្ងៀមស្ងាត់ មិនចង់ឲ្យមានអ្នកមករញ៉េរញ៉ៃទើបមកអង្គុយក្នុងបន្ទប់ដាច់ដោយឡែកពីគេ ខុសពីសូជុងដែលចង់ចូលទៅរាំនិងគេតែទៅវាមិនកើត ទុកថេយ៉ុងឲ្យនៅតែឯងវាមិនសម
" អាថេយ៍ បបួលយើងមកផឹកហេតុអីឯងមិនផឹកអានេះវើយ ថ្ងៃនេះដូចត្រឹមត្រូវម្ល៉េះ " សូជុង
និយាយទាំងមុខក្រញូវ មកដល់ក្លឹបហៅស្រាហៅគ្រឿងក្លែមពេញតុតែបែរជាមិនផឹក ចង់យ៉ាងមិចឲ្យប្រាកដ
" យើងគង់តែផឹកទេ តែយើងមានរឿងមួយឲ្យឯងធ្វើ "

"ធ្វើស្អី " សូជុង
" ខលទៅចន ជុងគុក ប្រាប់គេថាយើងស្រវឹងខ្លាំងណាស់ "
" ស្អីគេមិនទាន់បានផឹកផងឯងស្រវឹងស្អី រាប់អានអាមួយនេះ នាំឯងចុះនរករហូត មិនដឹងត្រូវឬខុសទេយកវាធ្វើមិត្ត "
" កុំនិយាយច្រើនខលទៅ "
" អឺ .... " សូជុងលូកដៃកញ្ឆក់ទូរស័ព្ទពីថេយ៉ុងទាំងសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកខុសពីថេយ៉ុងដែលកំពុងអកស្រា ព្រមទាំងក្រលាស់ស្រាពេញអាវឲ្យសមដូចអ្នកស្រវឹងពិតប្រាកដ
" អានេះ ចង់លេងឆុតធំមែនទេ " សូជុងអស់ថ្លែងនិងថេយ៉ុងពិតជាកំពូលមនុស្សពិតមែន

( អាឡូថេយ៍ ហេតុអីអូនមិនលើកទូរស័ព្ទបង បងអង្វរកុំបែបនេះអីស្ដាប់ការបកស្រាយរបស់បងបន្ដិចក៏បានដែលណា ) សូជុងបម្រុងនិងខលទៅហើយតែជុងគុកខលមកបានមុន
" អាឡូ ខ្ញុំមិនមែនថេយ៉ុងទេ ខ្ញុំឈ្មោះសូជុងមិត្តភក្តិរបស់អាថេយ៍ "
( បាទ ចុះ ... )
" កុំអាលនិយាយ ពេលនេះអាថេយ៍វាផឹកស្រវឹងជោគ និយាយលែងដឹងរឿងហើយរវើរវើយចង់ទៅលោតទឹកស្ពានទៀត លោកមកជួយផងបានទេ "
( ហាស ចុះឥឡូវគេនៅឯណា )
" នៅក្លឹប ចាំខ្ញុំផ្ញើទីតាំងឲ្យ "
( បាទអរគុណច្រើន ) ទឺតៗ

♡ប្ដីអូនប្រពន្ធគេ♡ (ចប់)Where stories live. Discover now